ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ភ្ជួរដីចំការ​ចំ​គ្រាប់​ផ្ទុះ​របួស​សុស​សាច់ ពេល​នេះ​យក​អំបែង​អស់​ហើយ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ជន​រង​គ្រោះ​ដែល​ផ្ទុះ​គ្រាប់​របួស​ឡើង​សុះសាច់ ហើយ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ មក​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នេះ ក្រុម​គ្រូពេទ្យ​បាន​វះ​យក​អំបែង​តូច​ធំ​ពី​ក្នុង​ខ្លួន​អស់ទាំង​ស្រុង​ហើយ ដែល​អំបែង​ខ្លះ​មុត​ចូល​ដល់​ក្នុង​សួត​ឯណោះ​។ ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ…

ខេត្តពោធិ៍សាត់​៖ ជន​រង​គ្រោះ​ដែល​ផ្ទុះ​គ្រាប់​របួស​ឡើង​សុះសាច់ ហើយ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ មក​ដល់​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ ម៉ោង​១០​និង​៣០​នាទី​ព្រឹក​នេះ ក្រុម​គ្រូពេទ្យ​បាន​វះ​យក​អំបែង​តូច​ធំ​ពី​ក្នុង​ខ្លួន​អស់ទាំង​ស្រុង​ហើយ ដែល​អំបែង​ខ្លះ​មុត​ចូល​ដល់​ក្នុង​សួត​ឯណោះ​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ប៉ិច ហឹ​ម ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ទិន ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។

លោក ខូ​យ រី​ដា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោក ហេង សុភា​ណា អភិបាលស្រុក​វាល​វែង បាន​ទៅ​សួរសុខទុក្ខ​ដល់​មន្ទីរពេទ្យ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​គ្រួសារ​ជន​រង​គ្រោះ​ផង​ដែរ​។ លោក​បាន​សំដែង​ការ​សោកស្ដាយ​ចំពោះ​ឧបទ្ទវហេតុ​ដែល​កើត​មាន​ឡើង​លើ​រូប​លោក ប៉ិច ហឹ​ម នេះ ប៉ុន្តែ​ទោះ​យ៉ាងណា ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យកចិត្តទុកដាក់​ជួយ​សង្គ្រោះ​ឲ្យ​រួច​ផុត​ជីវិត​ហើយ​។

លោក ខូ​យ រី​ដា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥​ឃុំ​នៅ​ស្រុក​វាល​វែង កាប់​ឆ្ការ ភ្ជួរ និង​ឈួ​ស​ឆាយដី មេត្តា​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​នៅ​មាន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​រាយ​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត ដែល​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល ជន​រង​គ្រោះ​ឈ្មោះ ប៉ិច ហឹ​ម បាន​យក​គោ​យន្ដ​កន្ត្រៃ​ទៅ​ភ្ជួរដីចំការ​នៅ​ភូមិ​អូរ​តា​ទិន ឃុំ​ក្រពើ​ពីរ ស្រុក​វាល​វែង ដើម្បី​ដាំដំឡូង​មី ខណៈ​ពេល​កំពុង​តែ​ភ្ជួរ​នោះ ស្រាប់តែ​ប៉ះ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ផ្ទុះ​ឡើង​កក្រើក​ដី បណ្ដាល​ឲ្យ​អំបែង​មុត​សុសសាច់​ដេក​សន្លប់​ក្នុង​ថ្លុកឈាម​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រាប់​ដែល​ផ្ទុះ​បង្ក​គ្រោះថ្នាក់​នេះ​មិនមែន​គ្រាប់​មីន​ទេ គឺ​ប្រភេទ​គ្រាប់ DK ដែល​ជា​កាក​សំណល់​បន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ