ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងភ្លើង​ម្នាក់​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​ក​ណ្ត​ល ៖ បុរស​ជា​ជាងភ្លើង​ប្រចាំ​រោងចក្រ AMK (​រោងចក្រ​ខោ​ខៅ​ប៊​យ​) បាន​ឆក់​ខ្សែភ្លើង​ស្លាប់ ខណៈ​ជន​រង​គ្រោះ​ទៅ​បង្វិល​អំ​ពូ​ល​ដែល​អត់​ភ្លឺ ពេល​នោះ​ក៏​រអិល​ជើង​ពី​កៅអី​ដួល​ទៅ​ប៉ះ​នឹង​តំណខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្ដង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

ខេត្ត​ក​ណ្ត​ល ៖ បុរស​ជា​ជាងភ្លើង​ប្រចាំ​រោងចក្រ AMK (​រោងចក្រ​ខោ​ខៅ​ប៊​យ​) បាន​ឆក់​ខ្សែភ្លើង​ស្លាប់ ខណៈ​ជន​រង​គ្រោះ​ទៅ​បង្វិល​អំ​ពូ​ល​ដែល​អត់​ភ្លឺ ពេល​នោះ​ក៏​រអិល​ជើង​ពី​កៅអី​ដួល​ទៅ​ប៉ះ​នឹង​តំណខ្សែ​ភ្លើង​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​សិ​ត្បូ ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។

ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ ពៅ រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ (​ផ្នែក​ជាងភ្លើង​) មាន​ទីលំនៅ​ភូមិ​សិ​ត្បូ ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ។

នគរបាល​ស្រុក​ស្អាង​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​បង្វិល​អំ​ពូ​ល ដែល​អត់​ភ្លឺ ពេល​នោះ​ក៏​រអិល​ជើង​ពី​កៅអី​ដួល​ទៅ​ប៉ះ​នឹង​តំណរ​ខ្សែភ្លើង បណ្ដាល​ឲ្យ​ឆក់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ភ្លាម​ៗ​នោះ​ខាង​តំណាង​រោងចក្រ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ​ដែរ តែ​ពេល​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បញ្ជូន​សព​ជន​រង​គ្រោះ​មក​ផ្ទះ​វិញ​។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ កម្លាំង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ និង​គ្រូពេទ្យ បាន​ធ្វើការ​ពិនិត្យ​សព ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួ​ឲ្យ​កត់សម្គាល់​ឡើយ ។ បន្ទាប់​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទោ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ