ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេប​ត្របាក់​ចំការ​ក្រូច​អស់​ច្រើន​ហិ​កតា

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ចម្ការ​ក្រូច​ជិត​១០​ហិ​កតា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដីចំការ​ក្រូច​របស់​ឈ្មោះ សុខ…

ខេត្តកណ្តាល ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ចម្ការ​ក្រូច​ជិត​១០​ហិ​កតា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍​ជួយ​ពន្លត់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដីចំការ​ក្រូច​របស់​ឈ្មោះ សុខ ឡេ​ង នៅ​ភូមិ​ពាម​សាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

ម្ចាស់​ចំការ​ខាងលើ​ឈ្មោះ សុខ ឡេ​ង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើការ​ពន្លត់​ទាំងស្រុង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល និង​ប្រើប្រាស់​ទឹក​អស់​ចំនួន​១០​រថយន្ត ។

តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច និង​ម្ចាស់​ចំការ​បានឱ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​ឆេះ​អាច​បណ្តាល​មក​ពី​ការ​ដុត​សំរាម ឬ​ចោល​កន្ទុយបារី ។

ពាក់ព័ន្ធ​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ចម្ការ​ក្រូច​ខាងលើ​នោះ​មិន​បាន​ឆេះ​រាល​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ