ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ព្រឹក​ផ្ទះ​លោក​មេឃុំគ្មាន​អ្នកនៅ សល់​តែ​ស្ត្រី​ទើប​ឆ្លងទន្លេ​រួច​ខំ​បីកូន​រត់​ចេញ​ទាន់​ពេល

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ លំនៅឋានលោក​ ជន រៈ ​មេឃុំ​លំ​ទង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​ខណៈ​ផ្ទុះ​ស្សេ​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី២៣ ​មី​នា ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ដែល​ហេតុការណ៍​នេះ​កើតឡើងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧…

ខេត្តឧត្តរមានជ័យ ៖ លំនៅឋានលោក​ ជន រៈ ​មេឃុំ​លំ​ទង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​ខណៈ​ផ្ទុះ​ស្សេ​ខ្សែភ្លើង កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី២៣ ​មី​នា ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ ដែល​ហេតុការណ៍​នេះ​កើតឡើងនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧ ស្ថិត​នៅ​ក្នុងភូមិ​លំ​ទង​ថ្មី​(​ហៅ​ភូមិ​កុង​ប៊ិ​ញ​) ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ។

ម្ចាស់​លំនៅ​ឋាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី២៣ ​មី​នា ​អ្នក​ដែល​មានការ​ងារ​ធ្វើ​បាន​ចាក​ចេញពីផ្ទះ​ទៅ​ធ្វើការ​រៀង​ៗខ្លួន​ដោយ​ទុកនៅ​តែ​ស្ត្រី​ម្នាក់​ទើបតែ​ឆ្លងទន្លេ ហើយ​បានឃើញ​ផ្ទុះ​ស្សេ​ខ្សែភ្លើងចេញ​អណ្តាតភ្លើង​ឆាបឆេះ​តែ​ម្តង ក៏​បីកូន​រត់​ចុះ​មក​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយពន្លត់ភ្លើង​ទើប​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជួយ​ពន្លត់​ ។

ប៉ូ​លិស​អធិការ​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា លំនៅ​ឋាន​លោក​ ជន រៈ មេឃុំ​លំទង ​ត្រូវ​បាន​រង​គ្រោះ​ដោយ​អគ្គី​ភ័យ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ម្ចាស់​ផ្តល់​ព័ត​៌មានដល់ប៉ូលិ​សបាន​ចេញ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាម​ៗ​ទើប​ភ្លើង​បានរ​ន្ល​ត់ទៅ​វិញ​ ។

ប៉ូ​លិស​ដដែល​បាន​បញ្ចា​ក់ថា គ្រោះ​អគ្គី​ភ័យ​ឆាបឆេះ​លំនៅ​ឋាន​លោក​មេឃុំលំ​ទង​នេះ​​បើ​គិ​ត​ក្នុង​ទំ​ហំការ​ខូចខាត​ទ្រព្យសម្បត្តិ​ និង​លំនៅ​ឋាន​ប្រមាណ​៥០ភាគរយ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ