ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កត្តា​អ្វី​ដែល​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺក្បាល​បែប​ភាព​តានតឹង​ចំពោះ​កុមារ?

5 ឆ្នាំ មុន

ការ​ឈឺក្បាល គឺជា​បញ្ហា​ដែល​ទូទៅ​មួយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។ វា​កើតឡើង​ដោយសារ​មូលហេតុ​ផ្សេង​ៗ​គ្នា​។ ដូច​ទៅ​និង​មនុស្ស​ពេញវ័យ កុមារ​ក៏​អាច​ការ​មានការ​ឈឺក្បាល​ផ្សេង​ៗ​គ្នា ដោយ​ក្នុង​នោះ​រួម​មាន ការ​ឈឺក្បាល​ជា​ប្រចាំ​, ឈឺក្បាល​ប្រកាំង​, ការ​ឈឺក្បាល​ដោយសារ​ភាព​តានតឹង​។ ការ​ឈឺក្បាល​បែប​តានតឹង​ក៏​មាន​ជា​ទូទៅ​ក្នុង​ចំណោម​កុមារ​ដែរ​។…

ការ​ឈឺក្បាល គឺជា​បញ្ហា​ដែល​ទូទៅ​មួយ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។ វា​កើតឡើង​ដោយសារ​មូលហេតុ​ផ្សេង​ៗ​គ្នា​។ ដូច​ទៅ​និង​មនុស្ស​ពេញវ័យ កុមារ​ក៏​អាច​ការ​មានការ​ឈឺក្បាល​ផ្សេង​ៗ​គ្នា ដោយ​ក្នុង​នោះ​រួម​មាន ការ​ឈឺក្បាល​ជា​ប្រចាំ​, ឈឺក្បាល​ប្រកាំង​, ការ​ឈឺក្បាល​ដោយសារ​ភាព​តានតឹង​។ ការ​ឈឺក្បាល​បែប​តានតឹង​ក៏​មាន​ជា​ទូទៅ​ក្នុង​ចំណោម​កុមារ​ដែរ​។

តើ​កត្តា​អ្វី​ដែល​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺក្បាល​បែប​ភាព​តានតឹង​ចំពោះ​កុមារ? ជា​ធម្មតា​ការ​ឈឺ​ឈឺ​ក្បាល​បែប​តានតឹង​ធ្វើ​អោយ​យើង​មាន​អារម្មណ៍​តឹង​នៅ​ជុំវិញ​បរិវេណ​ក្បាល​។ វា​ក៏​អាច​បណ្តាល​ឱ្យ​មាន​ភាព​តឹង​ណែន​ក្នុង​សាច់ដុំ​នៃ​ក្បាល ឬក​។ ការ​ឈឺចាប់​អាច​មាន​ចាប់ពី​ក​ម្រឹត​ស្រាល​ទៅ​មធ្យម​នៅ​ផ្នែក​សងខាង ទាំង​ពីរ​នៃ​ក្បាល​។

កត្តា​គួរ​កត់សម្គាល់​គឺ​ការ​ឈឺក្បាល​ទាំងនោះ មិន​អាច​ធ្ងន់ធ្ងរ​ជាង​មុន​ដោយ​ការ​ធ្វើ​សក្ម​ម​ភាព​អ្វី​នោះ​ទេ ហើយ​វា​ក៏​និង​មិន​អម​មក​ដោយ​ក្អួត​ឬ​ចង្អោរ​ឡើយ​។ ពួក​គេ​ក៏​អាច​មាន​បញ្ហា​ក្នុង​ការ​ផ្ដោតអារម្មណ៍ និង​ការ​គេង ឬ​ក្រោកពីដំណេក​លឿន​ជាង​ធម្មតា​។

កត្តា​ដែល​ធ្វើ​អោយ​ឈឺក្បាល​ក្នុង​ចំណោម​កុមារ គឺ​ខុស​គ្នា​ទៅ​តាម​កុមារ​។ វគ្គ​នីមួយ​ៗ​គឺ​បណ្តាល​មក​ពី​ហេតុផល​ជា ច្រើន​ក្នុង​ជីវិត​របស់​ពួក​គេ​ដូច​ជា​៖

១- ភាព​តានតឹង​អារម្មណ៍​ឬ​ការ​ថប់​អារម្មណ៍ ៖
-​ ​ពី​សាលារៀន ឬ នៅផ្ទះ
-​ ​មាន​បញ្ហា​ជាមួយនឹង​ការ​ប្រឈម​មុខ​នឹង​ខ្លួនឯង
-​ ​ត្រូវ​បាន​គេ​ធ្វើបាប
-​ ​ការ​បែក​គ្នា ឬ ការ​ស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់

២- មូលហេតុ​មក​ពី​របៀប​រស់នៅ
-​ ​ការ​គេង​មិន​ទៀងទាត់​និង​ការ​គេង​មិន​គ្រប់គ្រាន់
-​ ​ខាន​ការ​ទទួលទាន​អាហារ

៣- ការ​ផ្សេង​ទៀត
-​ ​ផ្សែង​ផ្សេង​ៗ​រួម​មាន​ផ្សែង​បារី និង​ផ្សែង​មក​ពី​កត្តា​ផ្សេង​ទៀត
-​ ​ពន្លឺ​ភ្លឺ​ខ្លាំង ឬ ក្លិន​ដែល​ធ្ងន់​ដូច​ជា​ទឹកអប់

ដូច្នេះ​, តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ និង បង្ការ​វា​ដោយ​របៀប​ណា? យើង​មាន​វិធី​ព្យាបាល​នៅផ្ទះ​មួយ​ចំនួន​ដែល​អាច​ជួយ​បំបាត់​ការ​ឈឺក្បាល ក្នុង​នោះ​រួម​មាន ការ​សម្រាក​, ការ​ងូតទឹក​ក្តៅ​, ការ​ប្រើ​ទឹកកក​ឬ​កំ​ដៅ​នៅ​ជុំវិញ​តំបន់​ដែល​ឈឺ​, ការ​ម៉ាស្សា​.​ក ក្បាល​និង​ស្មា និង​ការ​គ្រប់គ្រង​ការ​ស្ត្រេ​ស​។ ត្រូវ​ព្យាយាម​ជៀស​វាង​ការ​ប្រើ​ថ្នាំ​ជា​ប្រចាំ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​ឈឺក្បាល​ម្តងទៀត​។ ត្រូវ​ស្វែងរក​ការ​ព្យាបាល ប្រសិនបើ​មាន​រោគ​សញ្ញា​ថ្មី​ៗ ឬ​ការ​ឈឺក្បាល​នៅ​តែ​កើត​ឡើងជា​ញឹកញាប់​ដែល​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​កុមារ​។

អ្វី​ដែល​ចាត់​ទុក​ថា ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បង្ការ​ការ​ឈឺចាប់​ក្បាល​បែប​តានតឹង​គឺជា​ការ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​មូលហេតុ​ដែល​បង្ក​ឱ្យ​មានការ​ឈឺចាប់​។ សូម​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ ហើយ​ត្រូវ​ប្រាកដ​ថា​ពួក​គេ​មិន​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​និ ង​ផ្សែង​ផ្សេង​ៗ​ញឹកញាប់​។ សូម​លើកទឹកចិត្ត​ឱ្យធ្វើ​លំ​ហាត់ប្រាណ​អោយ​ទៀងទាត់ ដែល​អាច​ជួយ​ដល់​ការ​ឈឺក្បាល​គ្រប់​ប្រភេទ​។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​មុ​ល សូម​ចូល និង​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​នៅ​ទី​នេះ ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ