ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ចេញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ផ្លូវ​សមុទ្រ​

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារ ព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានទូត​វៀតណាម​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចេញ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​ដោយ​ចិ​រ​ភាព​សម្រាប់​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ​នៅ​វិទ្យាស្ថាន Maritime…

ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារ ព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ពុធ​ថា ស្ថានទូត​វៀតណាម​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ចេញ​យុទ្ធសាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​ដោយ​ចិ​រ​ភាព​សម្រាប់​សេដ្ឋកិច្ច​ផ្លូវ​សមុទ្រ​នៅ​វិទ្យាស្ថាន Maritime Institute of Malaysia កាលពី​ថ្ងៃ​អង្គា​រ៍​។

កម្មវិធី​នេះ​បាន​ទាក់ទាញ​អ្នកតំណាង​មក​ពី​ក្រសួង​ផ្សេង​ៗ​របស់​ម៉ា​ឡេ​ស៊ី​ដូច​ជា​ក្រសួង ការ​បរទេស ការពារ ដឹក​ជញ្ជូន សាកល​វិទ្យា ល័យ និង​វិទ្យាស្ថាន​ស្រាវជ្រាវ ព្រមទាំង​ក្រុម​អ្នកការទូត​ពី​សហ​រដ្ឋអាមេរិក​និង​អូស្ត្រាលី​ផង​ដែរ​។

អគ្គរដ្ឋទូត​វៀតណាម Vu Hai Dang បាន​ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល​ផ្លូវ​សមុទ្រ​របស់​ប្រទេស​លោក និង​ដំណើរការ​ស្ថាបនា​យុទ្ធសាស្ត្រ​ផ្លូវ​សមុទ្រ​របស់​ពួក​គេ​ផង​ដែរ​។ អ្នកចូលរួម​បាន​ចោទ​ជា​សំណួរ​ទាក់ទិន​នឹង​ឱកាស​វិនិយោគ​សម្រាប់​ប្រជាជន​ម៉ា​ឡេ​ស៊ី និង​វិស័យ​ទេសចរណ៍​ផ្លូវ​សមុទ្រ​វៀតណាម និង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​វៀតណាម​ដែល​ពាក់ព័ន្ធ​ផង​ដែរ​។

បន្ទាប់​ពី​កម្មវិធី​នេះ លោក Chin Yoon Chin ដែល​ជា​ប្រធាន​វិទ្យាស្ថាន​ខាងលើ​បាន​កោតសរសើរ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស្ថានទូត​ក្នុង​ការ​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ​អប់រំ​រវាង​ភ្នាក់ងារ​វៀតណាម​និង​ម៉ា​ឡេ​ស៊ី​កន្លង​មក​។

ប្រទេស​វៀត​ណ​ឫម​មាន​ឆ្នេរ​ប្រមាណ ៣,២៦០​គីឡូ​ម៉ែ​ត និង​កោះ​រាប់​ពាន់​។ ព្រោះ​ប្រព័ន្ធ Ecosystem ផ្លូវ​សមុទ្រ​សម្របសម្រួល​ដល់​ការ​បង្កាត់​ពូជ និង​ផ្តល់​ជា​សក្តានុពល​ជា​ច្រើន​សម្រាប់​ជីវៈចម្រុះ ខណៈ​ដែល​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍន៍​សម្រាប់​វិស័យសេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​សមុទ្រ​មួយ​ចំនួន​ដូច​ជា​នេសាទ​និង​ទេសចរណ៍​ជាដើម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ