ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុទ្ធតែ​ឈើ​លេខ​១​មិន​ចេះ​តិច​រុករក​ឃើញ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ចំនួន​១២១​កំណាត់​ត្រូវ​ចាប់​បង្ក្រាប​ដោយ​អាជ្ញាធរ​ស្រុក​កែវ​សីមា ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​នៅ​ភូមិ​អូរ​ច្រា ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ នឹង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ ឈើ​ខុសច្បាប់​ចំនួន​១២១​កំណាត់​ត្រូវ​ចាប់​បង្ក្រាប​ដោយ​អាជ្ញាធរ​ស្រុក​កែវ​សីមា ក្នុង​ប្រតិបត្តិការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ដែន​ជម្រក​ការពារ​សត្វព្រៃ​កែវ​សីមា ស្ថិត​នៅ​ភូមិ​អូរ​ច្រា ភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ នឹង​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២០ មីនា កម្លាំង​ជំនាញ​បាន​រុករក​ឃើញ​គំនរ​ឈើ​ចំនួន​១៤​កំណាត់ ជា​ប្រភេទ​ឈើ​លេខ​១ ជា​ឈើ​ស្រឡៅ នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម​ ។

សមត្ថកិច្ច​បន្ត​ថា នៅ​ថ្ងៃ​ទី​២១ មីនា កម្លាំង​ជំនាញ​បន្ត​ថា រុករក​ឃើញ​ឈើ​នៅ​ភូមិ​ពូ​គង់​ចំនួន​៤៧​ដុំ ប្រភេទ​សុ​ក្រំ​ចំនួន​៣៦​កំណាត់ នឹង​កកោះ​ចំនួន​១១​កំណាត់ ។​ចំណែក​នៅ​ភូមិ​អូរ​ច្រា​រ​មាន​ចំនួន​៦០​កំណាត់​(​កកោះ​២៤​កំណាត់​) (​សុ​ក្រំ​៣៦​កំណាត់​) ។

បច្ចុប្បន្ន វត្ថុ​តាង​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ