ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ស្នើការ​ជ្រើសរើស​២​សម្រាប់ ​BREXIT

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ក្រោយ​ការ​ចរចា​គ្នា​អស់​ពេល​៧​ម៉ោង នៅ​ក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ទី​២១​មីនា បណ្ដា​មេដឹកនាំ​អឺរ៉ុប​ត្រៀម​ផ្ដល់​ដល់​អង់គ្លេស នូវ​ការ​ជ្រើសរើស​២ សម្រាប់​ពន្យារពេល​ការ​ចាកចេញ​របស់​ប្រទេស​​នោះ​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT ហួស​ពី​កាលបរិច្ឆេទ​កំណត់​ដំបូង​ត្រឹម​ថ្ងៃ​ទី​២៩​មីនា​។ ការ​ជ្រើសរើស​ទី​១ ប្រសិនបើ​បណ្ដា​សមាជិក​សភា​អង់គ្លេស​អនុម័ត​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ…

ប្រទេស​អង់គ្លេស ៖ ក្រោយ​ការ​ចរចា​គ្នា​អស់​ពេល​៧​ម៉ោង នៅ​ក្រុង​ព្រុ​ច​សែ​ល​កាលពី​ថ្ងៃ​ទី​២១​មីនា បណ្ដា​មេដឹកនាំ​អឺរ៉ុប​ត្រៀម​ផ្ដល់​ដល់​អង់គ្លេស នូវ​ការ​ជ្រើសរើស​២ សម្រាប់​ពន្យារពេល​ការ​ចាកចេញ​របស់​ប្រទេស​​នោះ​ចេញពី​សហភាព​អឺរ៉ុប​ហៅ​BREXIT ហួស​ពី​កាលបរិច្ឆេទ​កំណត់​ដំបូង​ត្រឹម​ថ្ងៃ​ទី​២៩​មីនា​។

ការ​ជ្រើសរើស​ទី​១ ប្រសិនបើ​បណ្ដា​សមាជិក​សភា​អង់គ្លេស​អនុម័ត​នា​ស​ប្ដា​ហ៍​ខាង​មុខ​នេះ កិច្ចព្រមព្រៀង​ពី​​ការ​ដកខ្លួន​ចេញ​នោះ ដែល​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា នោះ​កាលបរិច្ឆេទ​BREXIT​នឹង​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​២២​ឧសភា​។ ប៉ុន្តែ​បើ​ក្នុង​ករណី​មានការ​បដិសេធ​ជា​ថ្មី​របស់​សភា​អង់គ្លេស នោះ​ក្រុមប្រឹក្សា​អឹ​រ៉ុ​ប​សម្រេច​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី​១២​មេ​សា ហើយ​រង់ចាំ​អង់គ្លេស​បញ្ជាក់​ពី​ផ្លូវ​ដែល​ត្រូវ​ដើរ​មុន​កាលបរិច្ឆេទ​នោះ​។

យោង​តាម​ច្បាប់​អង់គ្លេស​តាម​ពិត​នោះ​ជា​កាលបរិច្ឆេទ​កម្រិត សម្រាប់​រៀប​ចំំ​ការ​បោះ​ឆ្នោត​អឺរ៉ុប ថ្ងៃ​ទី​២៦​ឧសភា​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ