ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវប៉ាន់​ខ្លាំង​ជនបរទេស​កាន់តែ​ច្រើន​នាំ​គ្នា​ទិញ​អា​ផាត​មិន​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ

5 ឆ្នាំ មុន

ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​មក​ថា ជនបរទេស​កាន់តែ​ច្រើន​កំពុង​តែ​ទិញ​អា​ផាត​មិន និង​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម ជា​ពិសេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ដោយ​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ចិនដីគោក…

ប្រទេស​វៀតណាម​៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​ឲ្យ​ដឹង​មក​ថា ជនបរទេស​កាន់តែ​ច្រើន​កំពុង​តែ​ទិញ​អា​ផាត​មិន និង​វិនិយោគ​លើ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម ជា​ពិសេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ដោយ​ភាគច្រើន​គឺ​មក​ពី​ប្រទេស​ចិនដីគោក ជប៉ុន សិង្ហ​បុរី និង​កូរ៉េ​ខាងត្បូង​ជាដើម ។

លោក Ngo Quang Phuc ដែល​ជា​ប្រធាន​ក្រុមហ៊ុន Phu Dong Group បាន​និយាយ​ថា តាំងពី​ការ​ធ្វើ​វិ​សោ​ដ​ន​កម្ម​ច្បាប់​ស្តី​ពី​លំនៅ​ដ្ឋា​ន​ឆ្នាំ ២០១៤ ចាប់​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០១៥ មក ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​បាន​មើលឃើញ​អតិថិជន​បរទេស​កាន់តែ​ច្រើន​ផង​ដែរ​។

ក្នុង​កំឡុង​ពី​ឆ្នាំ ២០០៨ ដល់ ២០១៤ មាន​ជនបរទេស​តែ ១២៦​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀតណាម​។ ក្នុង​ឆ្នាំ ២០១៤ វិញ ក្រសួង​សាងសង់​បាន​ត្រួតពិនិត្យ​គោលនយោបាយ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស និង​បាន​ធ្វើ​វិ​សោ​ដ​ន​កម្ម​លើ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​ស្តី​ពី​លំនៅ​ដ្ឋា​ន​ផង​ដែរ​។

គម្រោង​អា​ផាត​មិនធំ​ៗ​ជា​ច្រើន​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ ដូ​ជ​ជា Centennial Bason, The Grand Manhattan និង Alpha City ដែល​មាន​តម្លៃ​រវាង​ពី​៦​ពាន់​ទៅ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការេ​ត្រូវ​បាន​ទិញ​ដោយ​ជនបរទេស​។

មាន​អតិថិជន​តិច​ណាស់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ទិញ​អា​ផាត​មិន​ប្រណិត​ៗ​ខាងលើ ដូច្នេះ​ក្រុមហ៊ុន​ក្នុងស្រុក​ត្រូវ​ធ្វើការ​ជាមួយនឹង​ភ្នាក់ងារ​អចលនទ្រព្យ​បរទេស​ដើម្បី​ស្វែងរក​អតិថិជន និង​វិនិយោគិន​បរទេស​។

ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក​ដូ​ជ​ជា Khang Dien, Novaland, Vingroup និង Him Lam Land កំពុង​តែ​ធ្វើការ​ជាមួយនឹង TVC Communication Company ក្នុង​ប្រទេស​សិង្ហ​បុរី​ដើម្បី​លក់​អចលនទ្រព្យ​។

កិច្ច​សហប្រតិបត្តិការ​ដូច្នេះ​រវាង​ក្រុមហ៊ុន​ក្នុងស្រុក​និង​បរទេស​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​វិស័យ​អចលនទ្រព្យ​កម្រិត​ខ្ពស់​ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អតិថិជន​បរទេស​ជា​ពិសេស​ជនជាតិ​ចិន​។

គម្រោង​អចលនទ្រព្យ​ប្រណិត​ៗ​មួយ​ចំនួន​បាន​លក់​៣០%​នៃ​ផ្ទះ​របស់​ពួក​គេ​ទៅ​ជនបរទេស​។ លោក Le Hoang Chau ដែល​ជា​ប្រធាន​សមាគម​ន៍​អចលនទ្រព្យ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា កាលពី​ឆ្នាំ ២០១៦ មាន​ជនបរទេស​ប្រមាណ​១​ពាន់​នាក់​ទិញ​អា​ផាត​មិន​និង​អចលនទ្រព្យ​ដទៃ​ក្នុង​ទីក្រុង​នេះ ហើយ​ចំនួន​នេះ​នឹង​កើនឡើង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ