ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​របស់​អយ​ស្ទ័​រ​​ចំពោះ​សុខ​ភាព

5 ឆ្នាំ មុន

អយ​ស្ទ័​រ​គឺជា​ងាវ​សមុទ្រ​មួយ​ប្រភេទ​ដែល​រស់នៅ​ក្នុង​ទឹកសមុទ្រ ជ្រៅ​ៗ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​មានឱជារស​ឆ្ងាញ់ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ ។ អយ​ស្ទ័​រ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជា​ច្រើន ជា​ពិសេស​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ដូច​ខាងក្រោម​នេះ​៖…

អយ​ស្ទ័​រ​គឺជា​ងាវ​សមុទ្រ​មួយ​ប្រភេទ​ដែល​រស់នៅ​ក្នុង​ទឹកសមុទ្រ ជ្រៅ​ៗ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​មានឱជារស​ឆ្ងាញ់ វា​ក៏​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​មនុស្ស​យើង​ដែរ ។ អយ​ស្ទ័​រ​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​ជា​ច្រើន ជា​ពិសេស​សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ដូច​ខាងក្រោម​នេះ​៖

១-វីតាមីន B12 ៖ ជីវជាតិ​មួយ​នេះ​សំខាន់​ណាស់​សម្រាប់​ថែរក្សា​ប្រព័ន្ធ​សរសៃប្រសាទ ការ​រំលាយ​អាហារ និង​បង្កើត​កោសិកា​គ្រាប់​ឈាម ។ សម្រាប់​មនុស្ស​ភាគច្រើន ជា​ពិសេស ចាស់​ៗ គឺ​មិនសូវ​មាន​វីតាមីន​នេះ​គ្រប់គ្រាន់​ឡើយ ។

២-ជាតិ​ស័ង្កសី ៖ ជាតិ​រ៉ែ​មួយ​នេះ​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ការ​រំលាយ​អាហារ និង​ការ​លូតលាស់​របស់​កោសិកា ។ ត្រឹមតែ​ការ​ញ៉ាំ​អយ​ស្ទ័​រ​១០០​ក្រាម ក៏​អាច​ផ្តល់​នូវ​ជីវជាតិ​មួយ​នេះ​រហូត​ដល់​៦០០​ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​ដែរ ។

៣-សេ​ឡេ​ញ៉ូម ៖ ជាតិ​រ៉ែ​មួយ​នេះ​ជួយ​ថែរក្សា​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​ការ​រំលាយ​អាហារ ។ វា​ក៏​ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា​មួយ ក្នុង​ការ​ជួយ​បង្ការ​ភាព​ខូចខាត​របស់​កោសិកា​ដែល​បង្ក​ឡើង​ដោយ​រ៉ា​ឌី​កាល​សេរី​ដែរ ។

៤-វីតាមីន D ៖ វីតាមីន​មួយ​នេះ​សំខាន់​សម្រាប់​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ ការ​លូតលាស់​របស់​កោសិកា និង​សុខភាព​ឆ្អឹង ។ មនុស្ស​ភាគច្រើន​ខ្វះ​វីតាមីន​មួយ​នេះ ជា​ពិសេស​អ្នក​ដែល​រស់នៅ​ក្នុង​អាកាសធាតុ​ត្រជាក់ ។

៥-ជាតិ​ដែក ៖ រាង​កាយ​មនុស្ស​យើង​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើត​ជា​អេ​ម៉ូ​ក្លូ​ប៊ី​ន និង​Myoglobin ជា​ប្រូ​េ​ត​អ៊ី​ន​ដែល​ដឹកនាំ​អុក​ស៊ី​សែន​ដើម្បី​ចិញ្ចឹម​រាង​កាយ​។ មនុស្ស​ភាគច្រើន​មិន​ទទួល​បាន​ជាតិ​ដែល​គ្រប់គ្រាន់​ពី​របប​អាហារ​ឡើយ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ