ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសល្អ​ហើយ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​ផ្ទះ​ក្នុង​ប្រទេស​ថៃ

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ មីនា កន្លង​ម​កេ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​ខុន​ដូ​ក្នុង​ប្រទេស​ថៃ​សម្រាប់​ការ​រស់នៅ ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​និយាយ​ថា​ពួក​គេ​នឹង​ផ្តោត​សំខាន់​លើ​លក់​ខុន​ដូ​ដែល​មិន​ទាន់​លក់​ចេញ​ឲ្យ​អស់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ ។…

ប្រទេស​ថៃ​៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ មីនា កន្លង​ម​កេ​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​ល្អ​សម្រាប់​អតិថិជន​ដែល​ចង់​ទិញ​ខុន​ដូ​ក្នុង​ប្រទេស​ថៃ​សម្រាប់​ការ​រស់នៅ ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​និយាយ​ថា​ពួក​គេ​នឹង​ផ្តោត​សំខាន់​លើ​លក់​ខុន​ដូ​ដែល​មិន​ទាន់​លក់​ចេញ​ឲ្យ​អស់​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ ។ ទីផ្សារ​ឆ្នាំ​នេះ​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​ពី​អតិថិជន​ដែល​ទិញ​ខុន​ដូ​សម្រាប់​ស្នាក់​នៅ និង​មាន​វិនិយោគិន និង​អ្នកទិញ​ទុក​លក់​បន្ត​តិច​ជាង​ឆ្នាំ​មុន ។

ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​និយាយ​ថា​ពួក​គេ​នឹង​ផ្តោត​សំខាន់​លើ​ផ្ទះ​ទាប​ៗ​វិញ​ឆ្នាំ​នេះ ដែល​ត្រូវ​បាន​ជំរុញ​ដោយ​អតិថិជន​ដែល​ទិញ​សម្រាប់​ស្នាក់​នៅ​ទាំងស្រុង ។ ក្រុមហ៊ុន CBRE គិត​ថា​គម្រោង​ផ្ទះ​ទាប​ៗ​នឹង​កើនឡើង​ដែល​បង្ក​ឲ្យ​ផ្នែក​នេះ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ផង​ដែរ ។ ទីផ្សារ​ខុន​ដូ​នឹង​មានការ​អន់​ថយ​ក្នុងឆ្នាំនេះ ដោយ​ក្រុមហ៊ុន​ខុន​ដូ​នឹង​ផ្តោត​លើ​ការ​លក់​ខុន​ដូ​ដែល​នៅ​សល់​ច្រើន​ជាង​ចេញ​គម្រោង​ថ្មី​ៗ ។

ក្រុមហ៊ុន CBRE គិត​ថា​ទីផ្សារ​ខុន​ដូ​នឹង​ត្រូវ​បាន​ជំរុញ​ដោយ​អតិថិជន​ដែល​ទិញ​សម្រាប់​ស្នាក់​នៅ​ផង​ដែរ​។ វិនិយោគិន​ដែល​ទិញ​ខុន​ដូ​សម្រាប់​ជួល​បន្ត​នឹង​មាន​ភាព​ស្ទាក់ស្ទើរ​ជាង​មុន​ព្រោះ​ចំនួន​ជនបរទេស​ដែល​ទៅ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​មិន​បាន​កើនឡើង​ទេ​។

មូលហេតុ​ដែល​អតិថិជន​ដែល​មាន​បំណង​ទិញ​ផ្ទះ​សម្រាប់​ស្នាក់​នៅ​គួរ​សប្បាយចិត្ត​គឺ​ព្រោះ​ក្រុមហ៊ុន​អចលនទ្រព្យ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​អតិថិជន​ដែល​រួម​មានការ​លក់​បញ្ចុះតម្លៃ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ផង​ដែរ​។

អតិថិជន​នឹង​មើលឃើញ​មាន​គម្រោង​ដែល​សម្រេចការ​សាងសង់​រួច​ជា​ច្រើន​ក្នុង​ទីតាំង​ដែល​ពួក​គេ​ពេញចិត្ត​។ ប៉ុន្តែ​ការ​លក់​បញ្ចុះ​តម្លៃនឹង​មាន​តែ​សម្រាប់​ផ្ទះ​ក្នុង​អគារ​ដែល​លក់​មិន​ទាន់​ចេញ​ប៉ុណ្ណោះ ហើយ CBRE មិន​គិត​ថា​តម្លៃនឹង​ធ្លាក់​ចុះ​ទេ​។ ផ្ទុយ​ទៅ​វិញ​តម្លៃ​នៅ​តែ​កើនឡើង​សម្រាប់​ខុន​ដូ​ក្នុង​តំបន់​សំខាន់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ