ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់​ជិត​១០០​នាក់ភាគច្រើន​ជា​នារី និង​កុមារ ដោយ​សារ​លិច​នាវា​ចម្លង (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​អីុ​រ៉ា​ក់ ៖ មនុស្ស​ជិត​១០០​នាក់​ភាគច្រើន​ជានា​រី ​និង​កុមារ​បាន​ត្រូវ​ស្លាប់ ​កាលពី​ថ្ងៃ​ទី​២១​ ខែ​មីនា ឆ្នាំ​២០១៩ ដោយសារ​ការ​លិច​នាវា​ចម្លង​មួយ ក្នុង​ទន្លេ​ថៃ​ហ្គ័​រ ខណៈ​ពួក​ឃើ​ត​អីូ​រ៉ា​ក់​កំពុង​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពួក​គេ…

ប្រទេស​អីុ​រ៉ា​ក់ ៖ មនុស្ស​ជិត​១០០​នាក់​ភាគច្រើន​ជានា​រី ​និង​កុមារ​បាន​ត្រូវ​ស្លាប់ ​កាលពី​ថ្ងៃ​ទី​២១​ ខែ​មីនា ឆ្នាំ​២០១៩ ដោយសារ​ការ​លិច​នាវា​ចម្លង​មួយ ក្នុង​ទន្លេ​ថៃ​ហ្គ័​រ ខណៈ​ពួក​ឃើ​ត​អីូ​រ៉ា​ក់​កំពុង​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ពួក​គេ ព្រមទាំង​បុណ្យ​មាតា​។ នេះ​ជា​គ្រោះថ្នាក់​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​អីុ​រ៉ា​ក់ ពុំ​ធ្លាប់​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ការ​កាន់ទុក្ខ​ជាតិ​៣​ថ្ងៃ​ត្រូវ​បាន​ប្រកាស​ដោយ​នាយក​រដ្ឋមន្ត្រី​អីុិ​រ៉ា​ក់ លោក​ADEL ABDEL MAHDI ដែល​​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​មាន​គ្រោះថ្នាក់ ព្រមទាំង​ទៅ​កាន់​កន្លែង​តម្កល់សព ដែល​បញ្ជូន​សព​បណ្ដា​ជន​រង​គ្រោះ​ទៅ​។ តុល្យការ​អ្នក​ស្លាប់​មានការ​កើនឡើង​ជាប់​រដឹក​។ យោង​តាម​ក្រសួងមហាផ្ទៃ​ថា មនុស្ស​៩៤​នាក់​ស្លាប់​ក្នុង​ការ​លិច​នាវា​នេះ ក្នុង​នោះ​មាន​នារី​៦១​នាក់​។ អាជ្ញាធរ​រៀបរាប់​ពី​កុមារ​១៩​នាក់​ដែល​លង់ទឹក​ស្លាប់​ដែរ ហើយ​អ្នកដំណើរ​៥៥​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​។

ការ​លិច​នាវា​ស្លាប់​មនុស្ស​យ៉ាងច្រើន​នេះ នាំ​ឲ្យ​មានការ​ក្ដុកក្ដួល ក្នុង​ទីក្រុង​នោះ​នា​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ដែល​​ធ្លាប់​រង​ទុក្ខវេទនា​រយៈពេល​៣​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​កាច​សាហាវ​។ បណ្ដា​ជន​រង​គ្រោះ​បាន​ជិះ​នាវា​ចម្លង​មួយ ឆ្លងទន្លេ​ថៃ​ហ្គ័​រ​ទៅ​ឧទ្យាន​មួយ ជា​កន្លែង​ដែល​គ្រួសារ​ទាំងឡាយ​ទៅ​ពិក​​និក​ជា​ប្រពៃណី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ឃើ​ត​ហៅ​NOROUZ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ