ធនាគារពាណិជ្ជ ឈីហ្វ របស់ហុងកុង បានបើកសាខាទី៣របស់ខ្លួន នៅផ្សារអូឡាំពិក
(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារដែលមានផលិតផល និងសេវាកម្ម គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម…
(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារដែលមានផលិតផល និងសេវាកម្ម គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម…
(ភ្នំពេញ)៖ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ជាធនាគារដែលមានផលិតផល និងសេវាកម្ម គណនីប្រាក់បញ្ញើ ប្រាក់កម្ចីជាបុគ្គល ប្រាក់កម្ចីពាណិជ្ជកម្ម និងហិរញ្ញទានពាណិជ្ជកម្មជាដើម ដែលមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ និងច្នៃប្រឌិតខ្ពស់បានពង្រីកវិសាលភាពរបស់ខ្លួនន្ថែមទៀត ដោយបានបើកសម្ពោធសាខាទី៣របស់ខ្លួននៅផ្សារអូឡាំពិកចាប់ពីថ្ងៃនេះតទៅ។
វត្តមានរបស់ ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នៅក្នុងវិស័យធនាគាររបស់ប្រទេសកម្ពុជា នឹងផ្តល់អត្ថប្រយោជន៍ ចំពោះគ្នាទៅវិញទៅមកដល់ប្រជាជនកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋ ប្រជាមានិតចិន ពិសេសវាក៏ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហុងកុងផងដែរ។
ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សាខាអូឡាំពិក មានសេចក្តីសោមនស្សរីករាយបម្រើសេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប រួមមានដូចជា ឥណទាន និងបុរេប្រទាន ប្រាក់បញ្ញើ សេវាកម្មពាណិជ្ជកម្ម ការប្តូររូបិយប័ណ្ណបរទេស ការផ្ទេរប្រាក់ និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។
ប្រសិនបើលោកអ្នកមានចម្ងល់ សូមទំនាក់ទំនងមកកាន់ផ្នែកបំរើអតិថិជនយើងខ្ញុំតាមរយៈទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៩០០ ៨៧៨ / ៨៩ ៣៣៣ ៨៤៧៕ ដោយសហការ
ចែករំលែកព័តមាននេះ