ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ឲ្យ​ប៉ូលិស​មួយ​រូប​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀ.ន​ចូលខ្លួន​តាម​សម្រួល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានឱ្យ​ប៉ូលិស​មួយ​រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត Rock ចូលខ្លួន​តាម​សម្រួល ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានឱ្យ​ប៉ូលិស​មួយ​រូប​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត Rock ចូលខ្លួន​តាម​សម្រួល ។ មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៨ លើក​ទិ​ដៅ​ការងារ​២០១៩ កាលពី​រសៀល​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​សម្ដេច​ស ខេ​ង ស្នើ​សមត្ថកិច្ច​កុំ​មានការ​ធ្វេសប្រហែស​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​ពិសេស​នៅ​កន្លែង​ដែល​មាន​កាស៊ីណូ និង​កន្លែង​ដែល​មាន​ក្លឹ​ប​កម្សាន្ត​ត្រូវ​តែ​ជា​គោលដៅ​ដែល​ត្រូវ​តែ​គ្រប់គ្រង​ក្តាប់​ឲ្យ​បាន​ជាប់​ទោះ​តិច ឬ​ច្រើន គឺ​មាន ។

សម្តេច​បាន​បញ្ជាក់​ថា តិច​ក៏​យើង​បង្ក្រាប​ច្រើន​ក៏​បង្ក្រាប​ដូច​ជា នៅ​កាស៊ីណូ​បា​វិត ប៉ោយ​ប៉ែ​ត​និង​អូរ​ស្មាច់ ឬ​កន្លែង​ដទៃ​ទៀត​ដែល​មាន​កាស៊ីណូ ។ គឺ​វា​អាច​ទៅ​ជាមួយ​គ្នា​ហ្នឹងហើយ​កំសត់​ទៀត កន្លែង​ហ្នឹងហើយ គឺជា​គោលដៅ​ដែល​ចែកចាយ និង​ប្រើប្រាស់ ដូច្នេះ​មិន​ទៅ​រក​កន្លែង​ណា​ផ្សេង​ពី​ហ្នឹង​ទេ ។ សម្ដេច​ក៏​ស្នើ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ស្មោះត្រង់ និង​វិជ្ជាជីវៈ​ហើយ​កុំ​ប៉ះពាល់​បញ្ហា​គ្រឿងញៀន ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បានឱ្យ​ដឹង​ថា ករណី​បង្ក្រាប​គ្រឿងញៀន​នៅ​ក្លឹ​ប​កម្សាន្ត rock ក្នុង​រាជធានី​ភ្នំពេញ​ក៏​មាន​ពាក់ព័ន្ធ និង​ប៉ូលិស​មួយ​រូប​ផង​ដែរ ហើយ​កំពុង​តែ​តាម​ចាប់ខ្លួន ។

ប៉ូលិស​រូប​នេះ​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​រួច​ហើយ ដូច្នេះ​មិន​អាច​គេច​ទៅ​ណា​រួច​ទេ ។ រឿង​រកស៊ី​គ្រឿងញៀន​គេច​ទៅ​ណា​ក៏​មិន​រួច​ដែរ បើ​ថា ល្អ​មក​បង្ហាញខ្លួន​មក​វា​អាច​មានការ​បន្ធូរបន្ថយ​ខ្លះ ក្រែង​តុលាការ​បន្ធូរបន្ថយ​ខ្ញុំ​មិនដឹង​ទេ ប៉ុន្តែ​សូម​បញ្ជាក់​ថា គេច​ទៅ​ណា​ក៏​មិន​រួច​ដែរ​» ។ សម្ដេច​ក៏​បានឱ្យ​ដឹង​ទៀត​ថា ប៉ូលិស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​នោះ​ត្រូវ​បានដឹង​អត្តសញ្ញាណ​អស់ហើយ ដូច្នេះ​នៅ​កន្លែង​ណា​គេ​ទៀត​សមត្ថកិច្ច​ដែល​មានការ​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើ​នោះ​ទេ ។

បើសិន​យើង​ស្រាវជ្រាវ​ផ្ទៃក្នុង​ថា មន្ត្រី​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​យើង​នឹង​ដោះ​ដូរ ឬ​ផ្ទេរ ។ យ៉ាងណា​ក៏​វា​ត្រូវ​ប៉ះពាល់​ការ​ទទួលខុសត្រូវ និង​មិន​ទទួលខុសត្រូវ ។ សម្ដេច​បាន​គូសបញ្ជាក់​ថា គោលដៅ​សំខាន់​ទី​មួយ គឺ​ទីប្រជុំជន ឬ​ក៏​ដូច​ជា ទីក្រុង​ធំ​ៗ និង​កន្លែង​កម្សាន្ត​ដូច​ជា កំពុងសោម​ទៀត ដែល​ជា​តំបន់​កំពុង​អភិវឌ្ឍន៍​លឿន​យ៉ាង​កំ​ហុ​ក ។ កន្លែង​បើក​កាស៊ីណូ គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​ត្រូវ​ដោះស្រាយ​បទល្មើស​នេះ ឱ្យ​មាន​ជាប់​ហើយ​ត្រូវ​ស្មោះត្រង់ និង​វិជ្ជាជីវៈ​គោលដៅ​ទី​ពីរ​ដែល​យើង​ជួប​ប្រទះ​បញ្ហា​គ្រឿងញៀន​នេះ​គឺ​នៅ​តាម​ជនបទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ