ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តូរ​យុទ្ធសាស្ត្រ​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន​ងាក​ទៅ​រក​ស្ត្រី​នៅ​លីវ​វិញ

5 ឆ្នាំ មុន

ប្រទេស​ចិន​៖ ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​កាន់តែ​ច្រើន​ចង់​ទិញ​ផ្ទះ ​ខណៈ​ដែល​នៅ​លីវ​ដោយ​មិន​ចាំបាច់​រំពឹង​ចាំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ការ​រៀប​អាពាហ៍ពិពាហ៍ ។…

ប្រទេស​ចិន​៖ ភ្នាក់ងារ​សារព័ត៌មាន South China Morning Post បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​កាន់តែ​ច្រើន​ចង់​ទិញ​ផ្ទះ ​ខណៈ​ដែល​នៅ​លីវ​ដោយ​មិន​ចាំបាច់​រំពឹង​ចាំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​ការ​រៀប​អាពាហ៍ពិពាហ៍ ។

យោង​តាម​គេហទំព័រ Ke.com បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​ការ​លក់​អចលនទ្រព្យ​ប្រមាណ​៦៧,៧២៤​យូ​នី​ត​លើ​គេហទំព័រ​របស់​ពួក​គេ​ក្នុង​ឆ្នាំ ២០១៨ មាន ៤៩.៩%​ជា​ការ​ទិញ​អចលនទ្រព្យ​ដោយ​ស្ត្រី​។ ក្នុង​ឆ្នាំ ២០១៤ ចំនួន​នេះ​ស្មើ​តែ ៣០%​ប៉ុណ្ណោះ ។

លោក Liu Ce ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ Kaisa Group បាន​ឲ្យ​ដឹង​ថា រូបរាង​ផ្ទះ​ដែល​រួម​មានការ​ច្នៃ​ម៉ូ​ដ​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​គឺជា​កត្តា​សំខាន់​សម្រាប់​អតិថិជន​ជា​ស្ត្រី ខណៈ​ដែល​កត្តា​ផ្សេង​ៗ​ដូច​ជាទី​តាំង និង​តម្លៃ​គ្រាន់តែ​ជា​កត្តា​បន្ទាប់បន្សំ​ប៉ុណ្ណោះ​ ដោយ​ដឹង​ពី​និន្នាការ​នេះ ក្រុមហ៊ុន​អចលនទ្រព្យ​បាន​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​បទ​បង្ហាញ​ផ្ទះ​ដែល​រួម​មានការ​ច្នៃ​ម៉ូ​ដ​ក្នុងផ្ទះ​ជាដើម​។

លោកស្រី Guo Yi ដែល​ជា​ប្រធាន​ផ្នែក​វិភាគ​នៅ​ភ្នាក់ងារ​អចលនទ្រព្យ Heshou បាន​ឲ្យ​ដឹង​ថា «​អាណាព្យាបាល​ក្នុង​ប្រទេស​ចិន​ចូល​ចិត្ត​ទិញ​ផ្ទះ​សម្រាប់​កូន​ៗ​របស់​ពួក​គេ​តាំងពី​កូន​ៗ​នៅ​ជា​ទារក​សម្រាប់​ការ​វិនិយោគ និង​សម្រាប់​ជា​អំណោយ​ទៅ​កូន​ៗ»​។

លោកស្រី​បាន​បន្ថែម​ថា អាណាព្យាបាល​ជា​ច្រើន​ក៏​គិត​ថា​ការ​មានផ្ទះ​ខ្លួនឯង​អាច​ផ្តល់​ភាព​ងាយស្រួល​ដល់​កូន​ៗ​ក្នុង​ការ​ស្វែងរក​ដៃគូ​ជីវិត​ផង​ដែរ​។

ការ​ស្ទង់​មតិ​របស់ Ke.com បាន​បង្ហា​ឲ្យ​ដឹង​ថា ៧៤.២%​នៃ​ស្ត្រី​ដែល​ចូលរួម​ការ​សិក្សា​បាន​និយាយ​ថា​ពួក​គេ​បាន​ទិញ​ផ្ទះ​ដោយ​មិន​ទទួល​បាន​ជំនួយ​ពី​អាណាព្យាបាល​របស់​ខ្លួន ខណៈ​ដែល​មាន​៤៥.២% បាន​ទិញ​ដោយ​ទទួល​បាន​ជំនួយ​ពី​អាណាព្យាបាល និង ២៩%​ទៀត​អាច​ទិញ​អចលនទ្រព្យ​ដឹង​ពឹងផ្អែក​លើ​សមត្ថភាព​ខ្លួន​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ