ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​មុខ​ឪពុក​ម្តាយ​ម្ល៉េះ​លោក​កូន ឱ្យទៅ​រៀន​មិនមែន​ឱ្យយកអាវុធទៅ​ហាត់​វិជ្ជា​គុន​ទេ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សិស្ស​ទំនើង​ចំនួន​៥​នាក់​គេច​មិន​ចូល​សាលារៀន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ និង​កម្លាំង​ប្រជា​ការពារ​ធ្វើការ​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​កូនកាំបិត​ចុង​ស្រួច​១ និង​ដែក​មី​ញ៉ុ​ង​ម៉ូតូ​១​ជាប់​នៅ​ហ្នឹង​ក្បាល​ខ្សែ​ក្រ​វ៉ា​ត់ ។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩…

ខេត្តកណ្តាល ៖ សិស្ស​ទំនើង​ចំនួន​៥​នាក់​គេច​មិន​ចូល​សាលារៀន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ និង​កម្លាំង​ប្រជា​ការពារ​ធ្វើការ​ឃាត់ខ្លួន​ឆែកឆេរ​រក​ឃើញ​កូនកាំបិត​ចុង​ស្រួច​១ និង​ដែក​មី​ញ៉ុ​ង​ម៉ូតូ​១​ជាប់​នៅ​ហ្នឹង​ក្បាល​ខ្សែ​ក្រ​វ៉ា​ត់ ។ ហេតុការណ៍​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សិស្ស​ទំនើង​គេច​សាលា​ទាំង​៥​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ជា​សិស្ស​រៀន​នៅ​សាលា​វិទ្យាល័យ សាន់ នីវ៉ូ​សំរោង​ធំ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ឃុំ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ក៏​ប្រទះ​ឃើញ​ក្មេង​ទំនើង​សិស្សសាលា​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់ ដោយ​មានការ​សង្ស័យ​កម្លាំង​បាន​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ខ្សែ​ក្រ​វ៉ា​ត់​ដាក់​មី​ញ៉ុ​ង​ម៉ូតូ​១ និង​កូនកាំបិត​ចុង​ស្រួច​១​ក៏​នាំ​ខ្លួន​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​យល់​ថា​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​មិន​ទាន់​មាន​បង្ក​របួស​ស្នាម​ទៅ​លើ​ដទៃ​សមត្ថកិច្ច​ក៏​បាន​ណែនាំ​ធ្វើ​កិច្ចសន្យា និង​បាន​ហៅ​ឪពុក​ម្តាយ​អាណាព្យាបាល​មក​ធានា​ទទួលយក​កូន​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ធ្វើការ​អប់រំ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ