រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា នៅលើសកលលោកនេះគ្មានប្រទេសណាមួយបង្ក្រាបគ្រឿងញៀនបាន១០០%នោះទេ ។ សម្ដេចស ខេង បានលើកឡើងក្នុងពិធីបូកសរុបគ្រឿងញៀនឆ្នាំ២០១៨ និងដាក់ទិសដៅ២០១៩ កាលពីរសៀលថ្ងៃទី២១ មីនា នៅទីស្តីការក្រសួងសម្តេច ស ខេង បានលើកថា ការអនុវត្តច្បាប់បានច្រើនក្នុងការបង្ក្រាបគ្រឿងញៀន បើទោះបីរហូតមកដល់ពេលនេះការបង្ក្រាបគ្រឿងញៀនមិនទាន់ចប់ក៏ដោយ ។
សម្ដេចថា បញ្ហាគ្រឿងញៀនមិនទាន់ចប់នៅឡើយទេ គាំងក្នុងតំបន់ក៏ដូចជា ពិភពលោក ។ សម្តេចបានបញ្ជាក់ថា«មានអ្នករិះគន់រដ្ឋាភិបាលថាបរាជ័យក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខ្ញុំគិតថា យោបល់របស់គេក៏មិនខុសប៉ុន្មានទេ ប៉ុន្តែសុំឲ្យមើលឃើញពីការខិតខំប្រឹងប្រែង និងលទ្ធផលផងដែរ ។ និយាយរួមចង់ឲ្យបញ្ចេញមតិពិតជាក់ស្ដែងមានហេតុមានផលជាក់ស្តែងពីព្រោះថា នៅលើសាកលលោកនេះ ខ្ញុំមិនទាន់ដឹងថា ប្រទេសណាទទួលបានជោគជ័យ100% ទេ ក្នុងការបង្ក្រាបគ្រឿងញៀន ប៉ុន្តែបើមានអ្នកដែលបានតិចទៀតរដ្ឋាភិបាលសូមបង្ហាញប្រាប់ខ្ញុំផង ដើម្បីជាខ្ញុំចាត់ឲ្យមន្ត្រីទៅសិក្សាដកបទពិសោធន៍យកមកអនុវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងឲ្យទទួលបានជោគជ័យដូចប្រទេសនោះដែរ» ។
សម្តេចក៏បានលើកឡើងថា សម្ដេចក៏ដូចជា រាជរដ្ឋាភិបាលមិនបដិសេធចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាគ្រឿងញៀននោះទេ ។ ប៉ុន្តែសូមឲ្យការលើកឡើង ឬតិចទៀតនោះឱ្យមានភាពជាក់ស្ដែង ដើម្បីយកជាមូលដ្ឋានក្នុងការដោះស្រាយនៅពេលខាងមុខទៀត ។ សម្ដេចស ខេង បានគូសបញ្ជាក់ថា«បើយើងជាសមាជិកសហគមន៍ ឬសមាគមគួរលើកឡើងនូវបញ្ហាគ្រឿងញៀននេះពិតៗ ដើម្បីកសាងសង្គមយើងទាំងអស់គ្នាអោយបានល្អ ។ ខ្ញុំមិនខឹងសម្បារនឹងការរិះគន់នោះទេ ប៉ុន្តែសូមឲ្យការរិះគន់នោះជាពាក្យពិត និងបង្ហាញភាពជាក់ស្ដែងមានហេតុមានផលព្រោះថា យើងបាននិយាយគ្នាហើយថា គ្មានប្រទេសណាមួយលើសាកលលោកដោះស្រាយបញ្ហាគ្រឿងញៀនបានតែម្នាក់ឯងនោះទេ គឺត្រូវតែមានការសហការគ្នា»។ សម្ដេចបន្ថែមថា ក្នុងប្រទេស ឬស្ថាប័នមួយមិនអាចធ្វើការបង្ក្រាបគ្រឿងញៀនបានតែម្នាក់ឯងនោះទេ គឺទាល់តែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាទើបទទួលបានជោគជ័យ ។
បញ្ហាគ្រឿងញៀននេះដែរសម្ដេចក្រឡាហោមសខេងក៏បានឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តពង្រឹងក្នុងការបង្ក្រាបគ្រឿងញៀននៅតាមច្រកព្រំដែនឲ្យបានម៉ឺងម៉ាត់បំផុត ។ ជាងនេះត្រូវបង្ក្រាបនៅកន្លែងចែកចាយគ្រឿងញៀននៅកម្ពុជាយើង គ្មានអ្នកណាដឹងនោះទេ គឺវាបាននាំចូលពីខាងក្រៅមកហើយចូលយើងដឹងហើយនៅតាមច្រកព្រំដែនគោកព្រំដែនទឹកខ្លះដែរ និងច្រកកំពង់ផែប្រៃសណីយជាដើម ។ ការលួចបន្លំចូលមកយើងក៏បានបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែមួយចំនួននោះក៏បានហូរចូលទៅប្រទេសជិតខាងទៅវៀតណាមផងទៅថៃផង ។ ប្រហែលជាខ្ញុំមិនមានព័ត៌មាន ហើយចូលទៅឡាវទេ មានតែពីឡាវឲ្យចូលមកយូរហើយចូលមកកម្ពុជាបានបែងចែកមកកម្ពុជាមាន៤គោលដៅសំខាន់ ក្នុងនោះមាននៅកម្ពុជាខ្លួនឯង ទៅប្រទេសវៀតណាមនឹងទៅប្រទេសថៃនិងទី៤ទៅប្រទេសមួយផ្សេងទៀត ។
សម្ដេចស ខេង បញ្ជាក់គេថា«អញ្ចឹងយើងត្រូវបន្តធ្វើទៀតហើយអង្គភាពដែលមានសមត្ថកិច្ចរឿងនេះ គឺត្រូវតែធ្វើប្រកបដោយភាពស្មោះត្រង់ និងប្រកបដោយវិជ្ជាជីវៈ គឺស្មោះត្រង់នឹងផលប្រយោជន៍សង្គមតាំងពីរថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិអាហ្នឹងជាការចាំបាច់ណាស់ ។ ចំពោះការបង្ក្រាបការចែកចាយនៅខាងក្នុងនេះមានពីរគោលដៅទីមួយ គឺទីប្រជុំជនរាជធានី និងទីក្រុងធំៗអាហ្នឹងត្រូវតែបន្តធ្វើឲ្យបានដាច់ខាត» ។
សម្ដេចស ខេង បញ្ជាឱ្យសមត្ថកិច្ចត្រូវបង្ក្រាបករណីគ្រឿងញៀននៅតាមរង្គសាល និងកន្លែងប្រមូលផ្ដុំដែលអាចប្រើប្រាស់គ្រឿងញៀនបាន ។ មិនមែនតែប៉ុណ្ណោះភ្នំពេញទេ ខ្ញុំបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលគាត់ផ្ដល់មកនៅខេត្តសៀមរាប ហើយខ្ញុំក៏ផ្ដល់ដំណឹងទៅហើយឧត្តមសេនីយនេត សាវឿន ហើយដាក់កម្លាំងបង្ក្រាបករណីគ្រឿងញៀននោះក៏ដូចអ្វីដែលប្រជាពលរដ្ឋបានប្រាប់ ។ សម្តេចក៏បានលើកឡើងថា ព័ត៌មានដែលប្រជាពលរដ្ឋប្រាប់ដល់សម្ដេច គឺជាព័ត៌មានច្បាស់ ៕
ចែករំលែកព័តមាននេះ