ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមស្វាយប៉ាកនេះបើរបូតវិញ​​…គេ​ឱ្យ​​​​តម្លៃ​ជិត១​ម៉ឺនដុល្លារ​ឯណោះ​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ អ្នក​ភូមិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្តជួយ​សង្គ្រោះ​ស្វាយប៉ាក​មួយ​ដើម​ មាន​អាយុ​ជាង​២០០​ឆ្នាំ ត្រូវ​ឈ្មួញ​គាស់ហើយ​កំពុង​រត់ការ​ដឹក​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​វៀតណាម ដោយ​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ប្រសិនបើ​នាំ​ចូល​ដី​វៀតណាម​បាន ។ ការ​អំពាវនាវ​រក​អាជ្ញាធរ​ជួយ​សង្គ្រោះ​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០…

ខេត្តស្វាយរៀង ៖ អ្នក​ភូមិ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្តជួយ​សង្គ្រោះ​ស្វាយប៉ាក​មួយ​ដើម​ មាន​អាយុ​ជាង​២០០​ឆ្នាំ ត្រូវ​ឈ្មួញ​គាស់ហើយ​កំពុង​រត់ការ​ដឹក​ឆ្លង​ព្រំដែន​ទៅ​ប្រទេស​វៀតណាម ដោយ​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ប្រសិនបើ​នាំ​ចូល​ដី​វៀតណាម​បាន ។ ការ​អំពាវនាវ​រក​អាជ្ញាធរ​ជួយ​សង្គ្រោះ​នេះ កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា នៅ​ភូមិ​ក្រូច​ឃុំ​ជ្រុង​ពពេល​ស្រុក​រំដួល ។

លោកតា​ម្នាក់​អាយុ​៨២​ឆ្នាំ និង​ជា​ចាស់ទុំ​ក្នុង​ភូមិ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ក្រុម​ឈ្មួញ​បាន​នាំ​គ្នា​មក​គាស់​រំលើង ដើម​ស្វាយប៉ាក​ដ៏​ធំ​មួយ​ដើម​នេះ ដែល​មាន​ទំហំ​ប៉ុន​កង់រទេះ កម្ពស់​ជាង​២០​ម៉ែត្រ មាន​មែក​សាខា​ជា​ពូជ​ស្វាយ​ដ៏​កម្រ​ដែល​បាត់ឈ្មោះ​ផុត​ពូជ​នៅ​ស្រុក​ខ្មែរ​ហើយ ។ ដើម​ស្វាយ​នេះ​ មាន​អាយុ​ជាង​២០០​ឆ្នាំ​មក​ហើយ ព្រោះ​ពេល​លោកតា​កើត​មក ​ក៏​ឃើញ​ដើម​ស្វាយ​នេះ​ប៉ុន​កង់រទេះ​ទៅ​ហើយ ។ លោកតា​ប្រាប់​បន្ត​ថា ពេល​គាត់​កើតមក​ក៏​ឃើញ​ដើម​ស្វាយប៉ាក​នេះ​ធំ​ទៅ​ហើយ ។

លោកតា​បាន​ឲ្យ​ដឹង​ទៀត​ថា ដើម​ស្វាយ​បា​៉​ក​នេះ​ មាន​២​ដើម ក៏​ប៉ុន្តែ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ រន្ទះបាញ់​ងាប់​អស់​មួយ​ដើម ដែល​នៅ​ចម្ងាយ​ពី​គ្នា​២០​ម៉ែត្រ នៅ​សល់​មួយ​ដើម​នេះ​ផ្លែ​រាល់​ឆ្នាំ ទុំ​ជ្រុះ​ក្រាល​ពេញ​ដី​ក្រោម​ដើម ។ ផ្លែ​ស្វាយប៉ាក មាន​រាង​សំប៉ែត ផ្លែ​ខ្ចី​មាន​ជាតិ​ជូរ​អាចយ​កមក​ហូប ឬ​សាប់​ដាក់​ទឹកត្រី​ហូប​បាន ពេល​ទុំ​មាន​ក្លិនក្រអូប​ហើយ​រសជាតិ​ផ្អែម ក៏​ប៉ុន្តែ​ពេល​ញ៉ាំ​ទៅរ​មាស់ក​បន្តិច ។

អ្នក​ភូមិ​ចាស់ទុំ​មានការ​សោក​ស្តាយ​ជា​ខ្លាំង ដោយ​ដើម​ស្វាយប៉ាក​នេះ​មាន​ម្លប់​ត្រជាក់​ត្រឈឹងត្រឈៃ សម្រាប់​មនុស្ស​សត្វ​ជ្រក​កម្ដៅ ហើយ​វា​ជាដើម​ឈើ​ដែល​កម្រ​ជិត​ផុត​ពូជ​ទៅ​ហើយ ដែល​មនុស្ស​តិច​ណាស់​បាន​ស្គាល់ ។ ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា ម្ចាស់​ដើម​ស្វាយប៉ាក​បាន​លក់​ឲ្យ​ឈ្មួញ​ក្នុង​តម្លៃ​៩០០​ដុល្លារ ដោយ​ប្រាប់​ថា គេ​ជា​ជន​ជាតិ​វៀតណាម​នៅ​ទីក្រុង​ហាណូយ មក​ទិញ​យក​ទៅ​ដាំ​នៅ​ទីក្រុង​ហាណូយ ដោយ​ឲ្យ​ឈ្មួញ​ខ្មែរ​ជា​អ្នក​រត់ការ​ដឹក​ដល់​ព្រំដែន ហើយ​ឆ្លង​ចូល​ដល់​ដី​វៀតណាម​គេ​ឲ្យ​តម្លៃ​៩,០០០​ដុល្លារ បើ​គិត​ទាំង​ថ្លៃ​ទិញ​គឺ​ជិត​១​ម៉ឺន​ដុល្លារ ។

នៅ​ថ្ងៃ​ទី​១៨ មីនា​ នេះ ឈ្មួញ​បាន​មក​គាស់​ហើយ​រៀបនឹង​ដឹក​ចេញ ក៏​ត្រូវ​អ្នក​ភូមិ​ចាស់ទុំ​ច្រើន​នាក់ តវា​៉​ប្តឹង​ទៅ​លោក​មេឃុំ​ជ្រុង​ពពេល និង​លោក​អភិបាលស្រុក​រំដួល​ឲ្យ​ជួយ​អន្តរាគមន៍ ទើប​ក្រុម​ឈ្មួញ​បាន​ផ្អាក​ការ​លើក​ដើម​ស្វាយប៉ាក​នេះ​ម្ដង​មក​ហើយ ។ លុះដល់​ថ្ងៃ​ទី​១៩ មីនា វេលា​ម៉ោង​៦​ល្ងាច ឈ្មួញ​បាន​នាំ​គ្នា​យក​អេ​ស្កា​វា​៉​ទ័​រ​បម្រុង​លើកដាក់​លើ​រថយន្ត​ទៀត តែ​ត្រូវ​អ្នក​ភូមិ​លើកគ្នា​ប្តឹង​ទៅ​លោក​អភិបាលស្រុក​រំដួល ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ ទើប​មានការ​ផ្អាក​ជា​លើក​ទី​២ ។ នៅ​ថ្ងៃ​ទី​២០ មីនា ក្រុម​ឈ្មួញ​បាន​រត់ការ​ខ្វែង​ដៃខ្វែងជើង ទំនង​រត់ការ​បុក​បើក​ដើមទ្រូង​មន្ត្រី​ខ្លះ​ហើយ​មើលទៅ ទើប​ឃើញ​អេ​ស្កា​វ៉ា​ទ័​រ​ចំនួន​២​គ្រឿង មក​ត្រៀម​សម្រាប់​លើកដាក់​លើ​រថយន្ត ចង់​ដឹក​ចេញ​នៅ​ពេល​យប់ ។

ទាក់ទិន​ករណី​ខាងលើ​នេះ លោក សុក ខា​រ៉ា​ម អភិបាលស្រុក​រំដួល​បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ចុះ​ហាមឃាត់​ហើយ បើ​គ្មាន​ច្បាប់​ពី​មេព្រៃ និង​ច្បាប់​អនុញ្ញាតិ​ពី​ថ្នាក់លើ​ទេ គឺ​មិន​អនុញ្ញាតិ​ឲ្យ​ដឹក​ចេញ​ឡើយ​។ ចំណែក​ចាស់ទុំ និង​អ្នក​ភូមិ​សំណូមពរ​ដល់​អាជ្ញាធរ​សូម​ឲ្យ​ជួយ​ទប់ស្កាត់ និង​សូម​ឲ្យ​មន្ទីរ​ជំនាញ ដឹក​ដើម​ស្វាយប៉ាក​នេះ​យក​ទៅ​ដាំ​នៅ​វត្ត​ណាមួយ ដើម្បី​ទុកជា​សម្បត្តិ​សាធារណៈ និង​សង្គ្រោះ​ដើម​ស្វាយប៉ាក​ដ៏​កម្រ​នេះ​ឲ្យ​មានជីវិត​បន្ត​ទៀត ធ្វើ​ម៉េច​បើ​ឈ្មួញ​គាស់​ផ្ដួលរំលំ​ទៅ​ហើយ មាន​តែ​ដឹក​យក​ទៅ​ដាំ​នៅ​ទីតាំង​មានសុវត្ថិភាព​ណាមួយ​ទើប​មិន​ផុត​ពូជ ៕

អត្ថបទសរសេរ ដោយ