ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​លែង​បាន…ម្តាយ​ប្តឹង​ឱ្យ​ចាប់​កូនប្រុស​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​កូន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្តាយ​ ក្នុង​ករណី​​ប្រើ​​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​ម្តាយ​បណ្តាល​អោយ​មាន​របួស​ស្នាម​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ដូន​ស​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។…

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​កូន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្តាយ​ ក្នុង​ករណី​​ប្រើ​​អំពើ​ហិង្សា​ក្នុង​គ្រួសារ​វាយ​ម្តាយ​បណ្តាល​អោយ​មាន​របួស​ស្នាម​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ដូន​ស​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

ជនសង្ស័យ​ជា​កូន​ឈ្មោះ​ឃុន រតនា (​ហៅ​ឆ្មេ​ញ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ជន​រង​គ្រោះជា​ម្តាយ​ឈ្មោះ​អែ​ល មុំ អាយុ​៤៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជាមួយ​គ្នា បាន​រង​របួស​ជាំមុខ​, ស្នាម​មុត​ម្រាមដៃ​ខាងស្តាំ និង​ខូចខាត​វិទ្យុ​មួយ​គ្រឿង​។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ជប​រង​គ្រោះជា​ម្តា​បាន​ត្រឡប់​មក​ពី​ចូលរួម​កម្មវិធី​បុណ្យ​ផ្ទះ​អ្នក​ជិតខាង ហើយ​កំពុង​ប្តូរ​សំលៀក​បំពាក់​ចេញ ស្រាប់តែ​ជនសង្ស័យ​ជា​កូន​ក៏​បាន​ត្រឡប់​មក​ពី​លេង​បុក​ប៊ី​យ៉ែ​វិញ​ផង​ដែរ ពេល​នោះ​ស្ត្រី​ជា​ម្តាយ​បាន​ស្តីបន្ទោស និង​ជេរ​ជនសង្ស័យ​ជា​កូន​២-៣​មាត់ ធ្វើ​អោយ​ជនសង្ស័យ​ជា​កូន​ខឹង​ស្ទុះ​ទៅ​យក​វិទ្យុ​បោក​ទៅ​លើ​ដី បណ្តាល​ឲ្យ បែក​ខ្ទេច ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះជា​ម្តាយ​បាន​សួរ​ជនសង្ស័យ​ថា «​ម៉េច​ហ្អែ​ង​បោក​វិទ្យុ​អញ​ចោល​អ​ញ្ចឹ​ង?​» ភ្លាម​នោះ​ជនសង្ស័យ​បាន​ស្រែក​ដេញ​ម្តាយ​ថា «​ចេញពីផ្ទះ​អញ​ទៅ​» ។ បន្ទាប់​មក​ស្ត្រី​ជា​ម្តាយ​មិន​បាន​តបត​វិញ​នោះ​ទេ ក៍​ដើរទៅ​មុខ​ផ្ទះ​ដើម្បី​ដឹកគោ ។ ស្រាប់តែ​ជនសង្ស័យ​ជា​កូន​បាន​ដើរទៅ​ពីក្រោយ​ចាប់​បោច​សក់​ម្តាយ​ទះកំផ្លៀង​១​ដៃ​ចំ​សៀតផ្កា​ខាងឆ្វេង​និ ង​ដាល់​ចំនួន​៣​ដៃ​បណ្តាល​អោយ​ជាំភ្នែក​ទាំង​សងខាង រួច​ថែម​ទាំង​ទាត់​មួយ​ជើង​ចំ​ក្បាលពោះ និង​ចាប់​បោក​ជន​រង​គ្រោះជា​ម្តាយ​ដួល​២​ដង បណ្តាល​អោយ​រង​របួស​ម្រាមដៃ​ខាងស្តាំ​រលាត់​ហូរ​ឈាម​។ លុះដល់​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ដដែល ទើប​ជន​រង​គ្រោះជា​ម្តាយ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ដើម្បី​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​កូន​យក​មក​ប៉ុស្តិ៍​នគរបាល​ដើម្បី​ធ្វើការ​សួរនាំ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ុស្តិ៍ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​វាយ​ទាត់​ធាក់​ម្តាយ​ប្រាកដ​មែន ។ យោង​តាម​ពាក្យបណ្តឹង រួម​ជាមួយ​ចម្លើយ​សារភាព​របស់​ជនសង្ស័យ សមត្ថកិច្ច​ប៉ុស្តិ៍​ក៍បាន​បញ្ជូន ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ