ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pogba ថា Barca មាន​សុទ្ធតែ​កីឡាករ​អស្ចារ្យ តែ​មាន​ម្នាក់​អស្ចារ្យ​លើសគេ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba បាន​សរសើរ​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi…

តាម​ប្រភព​ព័ត៌មាន Sport Bible បានឱ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​បិសាច​ក្រហម Paul Pogba បាន​សរសើរ​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ថា​ជា​កីឡាករ​ដែល​ខ្លាំង​លើស​ពី​កីឡាករ​ដទៃ ។

ក្លិប​អ្នកមាន​បុណ្យ Barcelona នឹង​ជួប​គ្នា​ជាមួយនឹង​ក្លិប​បិសាច​ក្រហម Manchester United នៅ​ក្នុង​ការ​ប្រកួត Champions League នៅ​ដើម​ខែមេសា​ខាង​មុខ​នេះ ។

កីឡាករ Paul Pogba មានការ​អន្ទះសារ​មែនទែន ក្នុង​ការ​រង់ចាំ​ប្រកួត​ជាមួយនឹង Barcelona ក្រោយ​ពី​ចាញ់​កាលពី​ឆ្នាំ​២០១៥ ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Eurosport កីឡាករ​អាយុ​២៦​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា​៖«Barca មាន​សុទ្ធតែ​ជា​កីឡាករ​អស្ចារ្យ ហើយ​មាន​ម្នាក់​ដែល​អស្ចារ្យ​ជាងគេ​ឆ្ងាយ​ណាស់​»​។ នេះ​គឺ​សំដៅ​ទៅ​លើ​កីឡាករ Messi ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ