តាមប្រភពពីMetroបានឱ្យដឹងថា បុរសពីរនាក់ត្រូវបានចាប់ខ្លួន ក្រោយពីមានមនុស្សជាង១៦០០នាក់ ត្រូវគេលួចថតពីសកម្មភាពពេលកំពុងស្នាក់នៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេ នៅក្នុងប្រទេសកូរ៉េខាងត្បូង ។ បុរសទាំងពីរបានដាក់កាមេរ៉ាតូចៗនៅក្នុងទូរទស្សន៍ កន្លែងដោតឌុយភ្លើង កន្លែងទុកប្រដាប់ផ្លុំសក់ នៅក្នុងបន្ទប់សណ្ឋាគារទាំង៤២ ហើយបង្ហោះផ្សាយសកម្មភាពផ្ទាល់នៅលើអនឡាញ ។
វ៉េបសាយសម្រាប់ផ្សាយផ្ទាល់នេះ គឺមានអ្នកមើលជាង៤ពាន់នាក់ ដែលត្រូវបង់ថ្លៃប្រចាំខែ៤៤.៩៥ដុល្លារអាមេរិក ដើម្បីអាចមើលខាចុះឡើងបានដោយសេរី ។ នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០១៨ និង ខែមីនា ឆ្នាំ២០១៩ ការផ្សាយផ្ទាល់បែបនេះ គឺអាចរកប្រាក់ចំណូលបានច្រើនជាង៦.០០០ដុល្លារ បើតាមការលើកឡើងរបស់ CNN ។
នៅកូរ៉េខាងត្បូង មានបញ្ហាបែបនេះជាង៦.៤០០ករណី ត្រូវបានរាយការណ៍នៅឆ្នាំ២០១៧ ខណៈដែលកាលពីឆ្នាំ២០១២ មានត្រឹមតែ២៤០០ករណីប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ