ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឆក់​បាន​នាង​ស្រែ​កថា «​ចោរ​ៗ»​ផ្អើល​ដល់​ពលរដ្ឋ និង​សមត្ថកិច្ច​ភ្លាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ធ្វើការ​សាកសួរ ព​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​នារី​ម្នាក់ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​សម្រេច ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ចំនុច​ស្តុ​ប​កៅ​ដាយ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ធ្វើការ​សាកសួរ ព​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ពី​នារី​ម្នាក់ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​សម្រេច ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ចំនុច​ស្តុ​ប​កៅ​ដាយ ផ្លូវ​២០៥ កែង និង​ផ្លូវ​ម៉ៅ​សេង​ទុង សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​មានឈ្មោះ ស៊ុំ ឆេ​ង​ហ៊ុយ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​៣៣៨ ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ជា​អ្នក​ធ្វើ​សកម្មភាព ចំនែក​អ្នក​បើក​ម៉ូតូ​បានអោយ​ដឹង​ឈ្មោះ​ថា យ៉ា បាន​រត់​គេ​ខ្លួន​បាត់ ។ ដោយឡែក​នារី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​ទូរស័ព្ទ​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ គឺ​ម៉ាក iphone X Max តម្លៃ​១៦០០​ដុល្លារ ។

បើ​តាម​អ្នក​បើក​កង់​បី​ឥណ្ឌា​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ដឹក​ស្ត្រី​រង​គ្រោះ​ពី​ម្តុំ​ទឹកថ្លា ខណ្ឌ​សែន​សុខ គោលបំណង​មក​ម្តុំ​ទួល​ស្វាយព្រៃ​ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ៅ​សេង​ទុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំនុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក មក​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក iphone X Max របស់​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​តែ​កាន់​ជាប់ និង​ដៃ​បាន​សម្រេច រួច​ហើយ​ក៏​បាន​បន្ថែម​ល្បឿន​ម៉ូតូ​រត់​តែ​ភ្លាម​នោះ​ដែរ ស្ត្រី​រង​គ្រោះ​បាន​ស្រែ​កថា ចោរ​ៗ​ផ្អើល​ត​គ្នា​ប្រមាណ​៥០​ម៉ែត្រ​ក៏​បាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយ​ដេញចាប់​បាន​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បាន​ម្នាក់ ហើយ​នាំ​គ្នា​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង រួច​ទើប​ប្រគល់​អោយ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ទំនប់​ទឹក​ធ្វើការ​សាកសួរ ចំនែក​បក្សពួក​ជនសង្ស័យ​ជា​អ្នក​បើក​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​បស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ហើយ​ទូរស័ព្ទ​ដែល​ឆក់​បាន​ត្រូវ​បាន​បាត់ នៅ​ពេល​បងប្អូន​ប្រជាពលរដ្ឋ​ចាប់​បាន ។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង ចំនែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំនុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ