ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឡើយ​! ម្តាយ​និង​កូន​រួមគំនិត​គ្នា​ប្រើ​ល្បិច​លើ​នារី​ម្នាក់​ឱ្យ​នៅ​ជាមួយ​ភ្ញៀវ​បន្ត​បន្ទាប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ម្តាយ និង​កូន​បាន​រួមគំនិត​គ្នា​ល្បួង​នារី​ម្នាក់​ឱ្យទៅ​ធ្វើការ​នៅផ្ទះ​ខ្លួន រួច​ប្រើ​ល្បិច​ហៅភ្ញៀវ​មក​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ ហើយ​បន្ត​ល្បួង​នារី​រង​គ្រោះ​យក​ទៅ​ដើរ​ឱ្យ​ដេក​ជាមួយ​ភ្ញៀវ​តាម​ខេត្ត​ទើប​បែកធ្លាយ​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ចាប់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ស្ពានដែក…

ខេត្តកណ្តាល ៖ ជនសង្ស័យ​២​នាក់​ម្តាយ និង​កូន​បាន​រួមគំនិត​គ្នា​ល្បួង​នារី​ម្នាក់​ឱ្យទៅ​ធ្វើការ​នៅផ្ទះ​ខ្លួន រួច​ប្រើ​ល្បិច​ហៅភ្ញៀវ​មក​រួម​ភេទ​ជាមួយ​នារី​រង​គ្រោះ ហើយ​បន្ត​ល្បួង​នារី​រង​គ្រោះ​យក​ទៅ​ដើរ​ឱ្យ​ដេក​ជាមួយ​ភ្ញៀវ​តាម​ខេត្ត​ទើប​បែកធ្លាយ​ត្រូវ​នគរបាល​ស្រុក​កៀនស្វាយ​ចាប់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

ជនសង្ស័យ​២​នាក់​ម្តាយកូន​ខាងលើ ១-​ឈ្មោះ អួន សា​រ៉​ន ភេទ​ស្រី អាយុ​៦១​ឆ្នាំ មុខរបរ​គ្រូទាយ មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ២-​ឈ្មោះ ឡេ​ង សា​វន ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​តុ​ការ មាន​ទីលំនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក ខេត្ត​កណ្តាល ចំណែក​នារី​រង​គ្រោះ​អាយុ​២៨​ឆ្នាំ ជា​អ្នក​លក់ដូ មាន​ទីលំនៅ​ក្នុងស្រុក​កៀនស្វាយ​។

នគរបាល​ស្រុក​កៀនស្វាយ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ មីនា ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ស្ត្រីជន​សង្ស័យ​ជា​គ្រូ​ទស្សន៍​ទាយ​អាយុ​៦១​ឆ្នាំ​បាន​ជិះឡាន​តាក់ស៊ី​មក​ទស្សន៍​ទាយ​ឲ្យ​នារី​រង​គ្រោះ​ថា ចុងខែ​៣​ដើមខែ​៤​នេះ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន បើ​ចង់​ផុត​គ្រោះ​គេចខ្លួន​ចេញពីផ្ទះ​សិន​ទៅ បើ​ចង់​ធ្វើ​ការងារ​អ៊ំ​ទុក​លេខ​ទូរស័ព្ទ​ឲ្យ​ទាក់ទង ។ ក្រោយ​ពី​ទស្សន៍​ទាយ​រួចរាល់​ស្ត្រី​នោះ​ក៏​ជិះឡាន​តាក់ស៊ី​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លុះដល់​ថ្ងៃ​ទី​១៩ មីនា ម៉ោង​៣​និង​២៥​នាទី​រសៀល នារី​រង​គ្រោះ​បាន​ជិះឡាន​ឈ្នួល​ទៅ​ស្នាក់​នៅផ្ទះ​របស់​ស្ត្រី​សង្ស័យ​ជា​គ្រូទាយ​។

នគរបាល​ស្រុក​បន្ត​ថា លុះដល់​ម៉ោង​៧​យប់​ស្ត្រី​ដែល​ត្រូវជា​កូនស្រី​របស់​ស្ត្រី​ជា​គ្រូទាយ​បាន​ទូរស័ព្ទ​ហៅ​ប្រុស​ម្នាក់​ឲ្យ​មក​ដេក​ជាមួយ​នារី​រង​គ្រោះ​នៅផ្ទះ​ស្ត្រីជន​សង្ស័យ​នោះ​តែ​ម្តង ដោយ​បុរស​នោះ​ឲ្យ​ប្រាក់​ទៅ​នារី​រង​គ្រោះ​ចំនួន​៥០.០០០​រៀល​ជា​ថ្លៃ​ដេក​រួម​ភេទ រួច​បុរស​នោះ​ក៏​ចេញ​ទៅ​បាត់​ទៅ ។ លុះដល់​ថ្ងៃ​ទី​២០ មីនា ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ស្ត្រីជន​សង្ស័យ​ជា​គ្រូទាយ​បាន​ជិះឡាន​ឈ្នួល​នាំ​នារី​រង​គ្រោះ​ទៅ​ដេក​រួម​ភេទ​ជាមួយ​តា​ចាស់​ម្នាក់​នៅផ្ទះ​សំណាក់ ផ្លូវបំបែក​គោ​ដេក​បី ទី​រួម​ខេត្តស្វាយរៀង ប៉ុន្តែ​ពេល​នោះ​តា​នោះ​សួរ​ថា «​អ្ហែង​ធ្លាប់​រកស៊ី​អ​ញ្ចឹ​ង​អត់​» នារី​រង​គ្រោះ​ឆ្លើយ​ថា «​ខ្ញុំ​មិន​ធ្លាប់​រកស៊ី​អ​ញ្ចឹ​ង​ទេ​» រួច​តា​នោះ​មិន​ដេក​ជាមួយ​នារី​រង​គ្រោះ​ឡើយ ដោយ​ឲ្យ​ប្រាក់​ចំនួន​១០០.០០០​រៀល​ទៅ​នារី​រង​គ្រោះ​ត្រលប់​ទៅ​ផ្ទះ​វិញ​។

នគរបាល​ស្រុក​បន្ត​ទៀត​ថា ពេល​នោះ​នារី​រង​គ្រោះ​ឲ្យ​លុយ​ចំនួន​ពីរ​ម៉ឺន​រៀល​ទៅ​ស្ត្រី​សង្ស័យ​ជា​គ្រូទាយ រួច​ក៏​នាំ​នារី​រង​គ្រោះ​ជិះឡាន​ឈ្នួល​ត្រលប់​មក​ផ្ទះ​ខ្លួន​វិញ ។ លុះដល់​ម៉ោង​១០​និង​១០​នាទី​យប់ ស្ត្រី​ជា​កូន​ស្ត្រី​គ្រូទាយ​និយាយ​ថា « ថ្ងៃនេះ​គ្មាន​លុយ​បង់​អង្គការ​ទេ​អញ រក​ម៉ូយ​ឲ្យ​ដេក​ជាមួយ​នារី​រង​គ្រោះ ដើម្បី​យក​លុយ​បង់​អង្គការ ។ ពេល​នោះ​នារី​រង​គ្រោះ​បាន​តេ​ទូរស័ព្ទ​ប្រាប់​បងជីដូនមួយ​២​នាក់​ឲ្យ​មក​យក​ខ្លួន​ចេញពីផ្ទះ​ស្ត្រី​ជា​គ្រូទាយ​ត្រលប់​មក​ផ្ទះ​វិញ ។

នគរបាល​បន្ត​ថា លុះដល់​ថ្ងៃ​ទី​២១ មីនា ម៉ោង​១១​និង​៣០​នាទី​ព្រឹក នារី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំរោង​ធំ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ និង​កម្លាំង​នគរបាល​ស្រុក​លើក​ដែក នាំ​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ