ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ទំនិញ​ហួស​ថ្ងៃ​កំណត់ប្រើប្រាស់​២​​មុខ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋនិង​ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា ទំនិញ​និង​ផ្លែ​ឈើ​ទាំងអស់ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ ភាគច្រើន​គឺ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង គឺ​វៀតណាម​និង​ថៃ ហើយ​បើសិនជា មន្ត្រី​កាំ​កុង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​នៅ​តាម​ច្រកព្រំដែន​ជាប់…

ខេត្ត​ព្រៃវែង ៖ ប្រជាពលរដ្ឋនិង​ក្រុម​អាជីវករ​បាន​លើក​ឡើង​ថា ទំនិញ​និង​ផ្លែ​ឈើ​ទាំងអស់ ដែល​មាន​លក់​នៅ​លើ​ទីផ្សារ ភាគច្រើន​គឺ​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង គឺ​វៀតណាម​និង​ថៃ ហើយ​បើសិនជា មន្ត្រី​កាំ​កុង​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ និង​ទប់ស្កាត់​នៅ​តាម​ច្រកព្រំដែន​ជាប់ នោះ​ក៏​គ្មាន​ទំនិញ ឬ​ផ្លែ​ឈើ​ដែល​ប៉ះពាល់​សុខភាព ចូល​មក​ដល់ទី​ផ្សារ​ក្នុងស្រុក​បាន​ដែរ​។

ការ​លើក​ឡើង​បែប​នេះ គឺ​នៅ​ពេល​ដែល​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ចុះ​ទៅ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ក្នុង​ផ្សារ​ស្នាយ​ពល ដែល​ស្ថិត​នៅ​ក្នុងស្រុក​ពារាំង ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​២២​មិ​នា​ម្សិលមិញ​នេះ ដោយ​ពលរដ្ឋ​ក៏​ដូច​ជា​ក្រុម​អាជីវករ​ទាំងនោះ បាន​បង្ហាញ​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចុះ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ ប៉ុន្តែ​ទន្ទឹម​និង​នោះ ពួក​គាត់​ក៏​សំណូមពរ​អោយ​មន្ត្រី​កាំកុងត្រូល បន្ត​ត្រួតពិនិត្យ​នៅ​តាម​មាត់ច្រក​ទ្វា​ព្រំដែន​ផង​ដែរ​។

លោក អ៊ុត សុភាព ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង បានអោយ​ដឹង​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​វិភាគ​បឋម​ទៅ​លើ​ផលិតផល​ទំនិញ​ចំនួន​១០​មុខ ស្មើនឹង ១២​គំរូ មាន​ដូច​ជា ៖ គុយ​ទាវ បាញ់​កាញ់ នំ​បញ្ចុះ ត្រី​ប្រា​សំ​យ៉ុ​ង ត្រី​ប្រ​ម៉ា តៅ​គួ សាច់ក្រក​គោ ណែម​ត្រី បង្គា​ស្រស់ និង ជ្រក់ស្ពៃ សណ្តែក ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

​ជា​លទ្ធផល រក​ពុំ​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​ទេ ក៏​ប៉ុន្តែ​មន្ត្រី​កាំកុងត្រូល​បាន​រក​ឃើញ​ទំនិញ​ហួស​ថ្ងៃ​កំណត់ប្រើប្រាស់​២​មុខ មាន​ទឹកសៀង​ផ្អែម​១​ដប ស្មើ​០.៥​គីឡូ​ក្រោម និង​ទឹក​ចា​ហ៊ួ​យ​ក្រឡុកអា​ដេ ៧២​ដប ស្មើនឹង២០.៥ គីឡូ​ក្រោម សរុប​ទំនិញ​ខូចគុណភាព ដែល​មន្ត្រី​ជំនាញ​ដកហូត​បាន​មាន​ចំនួន២១ គីឡូក្រាម​៕

អត្ថបទសរសេរ ដោយ