ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​សុំពលរដ្ឋ​​ខេត្តស្វាយរៀង​ប្រើ​ទឹក​​​ត្រូវ​សន្សំ​សំចៃ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ លោក​អុឹម ​មេ​សា ​ប្រធាន​រដ្ឋាករទឹក​ខេត្តស្វាយរៀង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្វាយរៀង​ សូម​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ និង​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក ​ដែល​មិន​ចាំបាច់​មួយ​ចំនួន​ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​…

ខេត្តស្វាយរៀង ​៖​ លោក​អុឹម ​មេ​សា ​ប្រធាន​រដ្ឋាករទឹក​ខេត្តស្វាយរៀង ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តស្វាយរៀង​ សូម​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ និង​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ទឹក ​ដែល​មិន​ចាំបាច់​មួយ​ចំនួន​ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់​ ក៏​ដូច​ជា​ចែករំលែក​ទឹក​ដល់​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ឲ្យ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ផង​ដែរ​ ។

​លោកអុឹម មេ​សា បាន​លើក​ឡើង​ថា ​សម្រាប់​ឆ្នាំ​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​តេ​ជោ​ហ៊ុន ​សែន​បាន​​ប្រកាស​ហើយ​ថា កម្ពុជា​នឹង​ទទួល​រង​នូវ​អាកាសធាតុ​ក្ដៅ​ ខុស​ពី​អាកាសធាតុ​រៀង​រាល់​ឆ្នាំ​ដូចនេះ​ យើង​គួរ​ត្រូវ​បាន​រក្សា​ទឹក​ប្រើប្រាស់​ឬ​ក៏​ជួយ​កាត់​បន្ថយ​ដើម្បី​ចែក​គ្នា​ប្រើប្រាស់​ដោយ​មិន​គួរ​ប្រើប្រាស់​ច្រើន​ដូច​ជា​ការ​លាង​សម្អាតផ្ទះ​,​ការ​ស្រោច​សួនច្បារ​ឬ​ក៏​លាង​ឡាន​ជា​ញឹកញយ​ដែល​កត្តា​ទាំង​អស់នេះ ហើយ​អាច​ធ្វើ​សម្ពាធ​ទឹក​ប្រើប្រាស់​មានការ​ថមថយ​ផង​ដែរ​។​

លោក​ប្រធាន​រដ្ឋាករ​ទឹកបាន​បញ្ចា​ក់ថា កត្តា​ដែល​ធ្វើ​អោយ​ទឹក​ក្នុង​ខេត្ត​មានការ​ចុះ​ខ្សោយ​មាន​៣​ គឺ​៖១-​ឥទ្ធិពល​រលក​កម្ដៅ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រើប្រាស់​ទឹក​ស្អាត​ច្រើន​លើស​តម្រូវការ​។ ២-​ប្រព័ន្ធ​ទុ​យ​យោ​មេ​DI 250mm​មាន​ភាព​ស្មុគស្មាញ​ចេញពី​រោងចក្រ​ឆ្លងកាត់​ច្រមុះជ្រូក​សួនច្បារ​តា​ហោ​។​៣-​ប្រព័ន្ធ​ទុ​យ​យោ​មេ​HDPE225mm​ឆ្លងកាត់​ស្ពាន​តា​ហោ​ស្ថិត​នៅ​ក្រោម​នីវ៉ូ​ស្ពាន​នៅ​ជម្រៅ​7​ម៉ែត្រ​ដែល​ជា​ឧបសគ្គ​ក្នុង​ការ​ដឹក​ជញ្ជូន​ទឹក​ដោយសារ​ស្ពាន​មិន​ទាន់​សាងសង់​រួច​ធ្វើ​ឲ្យ​មេ​ទុ​យ​យោ​លាក់​ធ្លាក់​ចុះ​ក្រោម​ពិបាក​ដឹក​ជញ្ជូន​ទឹក​ពី​រោងចក្រ​ផ្គត់ផ្គង់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាម​ផ្ទះ​។​

លោក​ក៏​សូម​ការ​អធ្យាស្រ័យ​និង​យោគយល់​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​ការ​ខ្វះចន្លោះ​នៃ​ការ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ពិសេស​បញ្ហា​ចុះ​ខ្សោយ​នៃ​សម្ពាធ​ទឹក​ប៉ុន្តែ​រដ្ឋាករ​ទឹកបាន​កំពុង​ព្យាយាម​ដោះស្រាយ​ជូន​បងប្អូន​ប្រជាពលរដ្ឋ តាម​រយៈ​ការ​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​ថ្មី​ៗ​ថែម​ទៀត​ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។


អត្ថបទសរសេរ ដោយ