រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានប្រកាសបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅក្នុងខែឧសភា ឆ្នាំ២០១៣ ។ មានប្រសាសន៍ក្នុងពិធីសម្ភោធដាក់ដំណើរសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គាម ។ ហេតុអីបានជាស៊ីហ្គាមធ្វើនៅខែឧសភា ២០២៣ ?
ដោយសារខែកក្កដា ឆ្នាំ២០២៣ គឺជាខែបោះឆ្នោតអីញ្ចឹងទេ ក្រោយបោះឆ្នោតក្រែងវាមានបញ្ហានេះបញ្ហានោះ អីកុំឲ្យមានបញ្ហានោះយើងយកខែឧសភា ២០២៣ ដើម្បីទុកពេល ដើម្បីបោះឆ្នោត ហើយដើម្បីរៀបចំរាជរដ្ឋាភិបាលថ្មី ដើម្បីកុំស្ទះបញ្ហា ។ អីញ្ចឹងទេ បានខ្ញុំរីករាយណាស់ផ្លូវនេះនឹងសម្រេចរួចរាល់នៅក្នុងខែមីនា ឆ្នាំ២០២៣ បើដូច្នេះប្រសិនបើមានការប្រកួតណាមួយធ្វើនៅឯតំបន់សីហនុ ឬតំបន់ឆ្នេររបស់យើង ហើយយើងនឹងមិនអាចប្រើប្រាស់ផ្លូវ នេះតែម្តងនោះទេ ។
សម្តេចបន្តថា មានកន្លែងច្រើនសម្រាប់ការប្រកួតកីឡាសម្រាប់ស៊ីហ្គេមដែលក្នុងនោះកីឡាប្រណាំងទូកក្តោងនឹងធ្វើសមុទ្រ អីញ្ចឹងនឹងជិះតាមផ្លូវល្បឿនលឿននេះ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា គឺជាថ្ងៃដែលសម្តេចជួបជាមូយកីឡាករកីឡាការី ប្រចាំឆ្នាំ ដើម្បីហូបអាហារជុំគ្នា ។ ប៉ុន្តែដោយសារថ្ងៃនេះយើងបានដឹងពេលវេលានៃការកសាងរួចរាល់ផ្លូវល្បឿនលឿននេះអីញ្ចឹងថា កាលបរិច្ឆិទសម្រាប់ការប្រកួតស៊ីហ្គេម គឺនៅខែឧសភា ឆ្នាំ២០២៣ តែម្តង ៕
ចែករំលែកព័តមាននេះ