ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិជ្ជា​ចាយវាយ​កាន់តែ​ច្រើន​ចម្រើន​កាន់តែ​ណាស់

5 ឆ្នាំ មុន

តាម​ធម្មតា​ស​ទ្រព្យ​ម្ប​ត្តិ​នៅ​ក្នុង​លោក​នេះ យើង​អាច​ចាយវាយ​អស់​បាន តែ​ចំពោះ​ចំណេះវិជ្ជា​វិញ​ទោះជា​យើង​ប្រឹង​ចាយ​យ៉ាងណា ក៏​មិន​ចេះ​អស់ មាន​តែ​រឹងរឹតតែ​ចម្រើន​ឡើង​។ ព្រោះហេតុនោះ​ឪពុក​ម្តាយ​ត្រូវ​តាំងចិត្ត​ថា អាត្មាអញ​ត្រូវ​តែ​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន​ៗ មិន​ត្រូវ​ឲ្យ​ពួក​គេ​ល្ងង់ខ្លៅ​ឡើយ ។ ពិត​ណាស់​ឪពុក​ម្ដាយ​ខ្លះ​មិន​បាន​សិក្សា​រៀនសូត្រ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​នៅ​ក្នុង​ខ្លួន​ទេ…

តាម​ធម្មតា​ស​ទ្រព្យ​ម្ប​ត្តិ​នៅ​ក្នុង​លោក​នេះ យើង​អាច​ចាយវាយ​អស់​បាន តែ​ចំពោះ​ចំណេះវិជ្ជា​វិញ​ទោះជា​យើង​ប្រឹង​ចាយ​យ៉ាងណា ក៏​មិន​ចេះ​អស់ មាន​តែ​រឹងរឹតតែ​ចម្រើន​ឡើង​។ ព្រោះហេតុនោះ​ឪពុក​ម្តាយ​ត្រូវ​តាំងចិត្ត​ថា អាត្មាអញ​ត្រូវ​តែ​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន​ៗ មិន​ត្រូវ​ឲ្យ​ពួក​គេ​ល្ងង់ខ្លៅ​ឡើយ ។

ពិត​ណាស់​ឪពុក​ម្ដាយ​ខ្លះ​មិន​បាន​សិក្សា​រៀនសូត្រ​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​នៅ​ក្នុង​ខ្លួន​ទេ គាត់​ត្រូវ​ប្រកប​របរ​ចិញ្ចឹមជីវិត​ដ៏​លំបាកលំបិន និង​មិន​អាច​ចិញ្ចឹម​កូន​ឲ្យ​បាន​សុខ​ស្រួល​ឡើយ បញ្ហា​នេះ​គាត់​ក៏​គួរ​គិត​ថា នឹង​មិន​ឲ្យ​កូន​គាត់​លំបាក​ដូច​គាត់​នោះ​ឡើយ ។

ការ​យល់​ឃើញ​បែប​នេះ​ឪពុក​ម្តាយ​ក៏​ត្រូវ​ព្យាយាម​ផ្ដល់​ចំណេះវិជ្ជា​ដល់​កូន ដោយ​ចំណាយ​លុយកាក់​សម្រាប់​រៀនសូត្រ​តាំងពី​បឋម​សិក្សា​រហូត​ដល់​ថ្នាក់ខ្ពស់ គឺជា​ការ​ប្រសើរ​ក្រៃ​លែង​ ។

នេះ​ជា​ទឹកចិត្ត​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ត្រូវ​មាន​ចំពោះ​កូន មិន​ត្រូវ​មើលងាយ​ចំណេះវិជ្ជា​ថា មិន​មាន​ប្រយោជន៍​នោះ​ឡើយ ព្រោះ សព្វ​ថ្ងៃនេះ​បើ​មិន​មានចំណេះ​វិជ្ជា​គ្រប់គ្រាន់​ទេ នឹង​មិន​អាច​ស្វែងរក​ការងារ​ធ្វើ​បាន​ឡើយ​។

អ្នកមាន​ចំណេះវិជ្ជា​ខ្ពស់ ធ្វើ​ការងារ​ស្រួល បាន​ប្រាក់ខែ​ច្រើន ចំណែក​អ្នក​មិន​មានចំណេះ​វិជ្ជា​ត្រូវធ្វើ​ការងារ​លំបាក​រាល់ថ្ងៃ​ក៏​នៅ​មិន​គ្រប់ ។