ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេសម្នាក់​ត្រូវ​សមត្ថកិច្ច​​ត្រៀម​​បញ្ជូន​​​​ទៅមណ្ឌល​បណ្តេញចេញ​

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ស្កុ​តលែ​ន​ម្នាក់​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ត្រូវ​ប៉ូលិស​សង្កាត់​ស្វាយ​ដង្គំ ប្រទះ​ឃើញ​ដើរ​អនាថា និង​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ត្រង់​ចំណុច​មុខ​ហាង​ម៉ាស្សា​ស្រមោច​ក្រហម ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​ការិយាល័យ​នគរបាល​អន្ត​ប្រវេសន៍​ខេត្ត ដើម្បី​រៀបចំ​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញ​ចេញ​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា…

ខេត្តសៀមរាប ៖ បុរស​ជនជាតិ​ស្កុ​តលែ​ន​ម្នាក់​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ត្រូវ​ប៉ូលិស​សង្កាត់​ស្វាយ​ដង្គំ ប្រទះ​ឃើញ​ដើរ​អនាថា និង​ដេក​នៅ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ ត្រង់​ចំណុច​មុខ​ហាង​ម៉ាស្សា​ស្រមោច​ក្រហម ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​ការិយាល័យ​នគរបាល​អន្ត​ប្រវេសន៍​ខេត្ត ដើម្បី​រៀបចំ​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញ​ចេញ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ត្រង់​ចំនុច​មុខ​ហាង​ម៉ាស្សា​ស្រ​ម៉ោ​ច​ក្រហម ក្នុងភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។

ជនបរទេស​ខាងលើ​ឈ្មោះ PAYL GRANWVILLI HUGHES ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​ជនជាតិ​ស្កុ​តលែ​ន គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម​សាន្ត ស្នងការ​រង​ទទួល​ផែន​អន្តោប្រវេសន៍​ខេត្ត បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយ​ដង្គំ​រាយការណ៍​មក​ថា មាន​ជនបរទេស​ម្នាក់​ដើរ​អនាថា ដេក​តាម​ទី​សាធារណៈ​នៅ​ចំណុច​ខាងលើ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​នៅ​ក្នុង​ក្រុង​សៀមរាប ទើប​លោក​បានឱ្យ​ប្រធាន​ការិយាល័យ​ជំនាញ​ចុះ​ទៅ​នាំ​យក​មក​ធ្វើការ​សាកសួរ រួច​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញចេញ​របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ដេញ​ចេញពី​ស្រុក​ខ្មែរ​។

តាម​ការ​សាកសួរ បុរស​ជា​ជនបរទេស​ខាងលើ​ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​អំឡុង​ខែមីនា ឆ្នាំ ២០១៨ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ រួច​ក៍​បន្តដំណើរ​មក​កាន់​ខេត្តសៀមរាប ហើយ​លិខិតឆ្លងដែន​របស់​គាត់​បាន​បាត់​តាំងពី​អំឡុង​ឆ្នាំ​២០១៨ ។ បុរស​ជនបរទេស​ម្នាក់​នេះ​គ្មាន​ថវិការ​សម្រាប់​ចំណាយ​លើ​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​នោះ​ទេ ចំពោះ​ការ​ស្នាក់​នៅ​វិញ គឺ​គាត់​ដើរ​អនាថា​ដេក​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នានា​ក្នុង​ក្រុង​សៀមរាប​។

បច្ចុប្បន្ន បុរស​ជា​ជនបរទេស​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញ​ចេញពី​ខេត្តសៀមរាប​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និ​តិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ