ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ឡើង​វិញ​នៅ​ក្រុង​តា​ខ្មៅ​យុវជន​ម្នាក់​ត្រូវ​ជន​ដៃដល់​កា.ប់​យ៉ាង​សាហា.វ​ឈាម​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​៖ មួយ​រយៈ​នេះ​នៅ​ក្រុង​តា​ខ្មៅ​ហាក់បីដូចជា កើតឡើង​បទល្មើស​ជា​ពិសេស​គឺ​នៅ​ពេល​យប់​តែ​ម្តង​ដូច​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ យុវជន​ម្នាក់​រង​របួស​បែកក្បាល​ចេញ​ខួរ និង​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជន​ដៃដល់ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ពីក្រោយ មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​សោះ…

ខេត្តកណ្តាល​៖ មួយ​រយៈ​នេះ​នៅ​ក្រុង​តា​ខ្មៅ​ហាក់បីដូចជា កើតឡើង​បទល្មើស​ជា​ពិសេស​គឺ​នៅ​ពេល​យប់​តែ​ម្តង​ដូច​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ យុវជន​ម្នាក់​រង​របួស​បែកក្បាល​ចេញ​ខួរ និង​ឈាម​ស្រោច​ពេញ​ខ្លួន ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​ជន​ដៃដល់ និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​ពីក្រោយ មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​សោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​០០​នាទី​ចំណុច​មុខ​ហាង​គុយទាវ​ក្រវិល​ធំ​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ សំ​អូន ផា​លិ​ត ហៅ​ផ្ល​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​សិស្ស ។ ជន​រង​គ្រោះ​មាន​របួស​ស្នាម​ត្រង់​ក្បាល​ផ្នែក​ខាងក្រោយ​យ៉ាងធ្ងន់ធ្ងរ ។ ជនសង្ស័យ​០២​នាក់ (​គេចខ្លួន​) ទី​០១​ឈ្មោះ ភក្តី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ក្នុង​អាគារ វប្បធម៌​ភូមិ​តា​ខ្មៅ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​ទី​០២ មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ។

សាក្សី​បានអោយ​ដឹង​ថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ មិត្តភក្តិ (​អង្គុយ​ខាងក្រោយ​) បន្ទាប់​មក​ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក ZoomerX ក្នុង​នោះ​ស្គាល់ឈ្មោះ​ម្នាក់ ជា​ជន​ដៃដល់​ឈ្មោះ ភក្តី បាន​ដក​កាំបិតប៉័ងតោ កាប់​លើ​ជន​រង​គ្រោះ​ពីក្រោយ​ត្រូវ​ក្បាល​សើយ​សាច់​ឡើង​លើ បណ្តាល​ឲ្យ​មាន​របួស​ស្នាម​ហូរ​ឈាម​យ៉ាងធ្ងន់ធ្ងរ ហើយ​ក៏​ត្រូវ​បងប្អូន​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​តែ​ម្តង រីឯ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ។

ករណី​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ។ ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា មួយ​រយៈ​នេះ​នៅ​ក្រុង​តា​ខ្មៅ​បទល្មើស​ហាក់​មានការ​កើតឡើង​ទាំង​បទល្មើស​គ្រឿងញៀន និង​បទល្មើស​លួច ឆក់ ប្លន់ និង​ជា​ពិសេស​នៅ​ពេល​យប់​មាន​ក្រុម​ជិះ​ម៉ូតូ​ជិះ​ចេញ​ធាក់​ដេញ​កាប់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ ដោយ​ក្រុម​ទាំងនោះ​មាន​ស្រី មាន​ប្រុស​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ផង​ដែរ ។ ពួក​គាត់​សំណូមពរ​ទៅ​លោក​ឧត្តមសេនីយទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​មេត្តា​ជួយ​បង្ការ​បង្ក្រាប​ផង​កុំអោយ​ក្រុង​តា​ខ្មៅ​ក្លាយជា​ទីក្រុង​ក្រុម​ម៉ា​កាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ