ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ថា ការកៀរពង្រាបដី​ដោយ​ប្រើ​ឧបករណ៍​ឡា​ហ៊្សែរ ជួយ​ដំណាំ​ស្រូវ

5 ឆ្នាំ មុន
  • ព្រៃវែង

ព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ដល់​កសិករ នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្តេច និង​ឃុំ​អ​ន្សោ​ង ស្រុក​កំពុងត្របែក ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​មីនា មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត…

ព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ដល់​កសិករ នៅ​ក្នុង​ឃុំ​ល្វា ស្រុក​ព្រះស្តេច និង​ឃុំ​អ​ន្សោ​ង ស្រុក​កំពុងត្របែក ដែល​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​មីនា មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត បានអោយ​ដឹង​ថា ការ​ប្រើ​ឧបករណ៍​ឡាហ៊្សែរ កិន​ពង្រាបដី វា​ខុស​ប្លែក​ពី​ការ​ភ្ជួរ​រាស់​ដោយ​ប្រើគោ​ក្របី និង​ដោយ​គ្រឿងចក្រ​ធម្មតា ព្រោះ​វា​ចំណាយ​ដើមទុន​ច្រើន​ជាង​បន្តិច ប៉ុន្តែ​បើ​ប្រៀបធៀប​ពី​ទិន្នផល​វិញ គឺ​វាទ​ទួល​បាន​ច្រើន​ជាង​រហូត​ដល់​ទៅ 20%​។

មន្ត្រី​ជំនាញ​ដដែល​នេះ​បាន​បន្ត​ថា បើ​ទោះ បី​ជា​វិធីសាស្ត្រ ប្រើ​ឧបករណ៍​ឡា​ហ៊្សែរ​នេះ អាច​ជួយ​អោយ​ដំណាំ​ស្រូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​មែន ប៉ុន្តែ​វា​ក៏​ទាមទារ​ជា​ចាំបាច់ នូវ​ការ​ប្រើប្រាស់​ជី​អោយ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​រៀបចំ​ប្រ​ព​ន្ធ័​ធារាសាស្ត្រ ប្រឡាយ​មេ ប្រឡាយ​រង​តូច​ៗ​អោយ​បាន​គ្រប់គ្រាន់​ផង​ដែរ​។

ដោយឡែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ព្រៃវែង បានអោយ​ដឹង​ដែរ​ថា គិត​មក​ដល់​ពេល​នេះ មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ផ្សព្វផ្សាយ​និង​ធ្វើការ​ប្រើប្រាស់​ឧបករណ៍ ឡា​ ហ៊្សែរ សាកល្បង​នៅ​លើ​ដីស្រែ​របស់​កសិករ​បាន​ចំនួន​ជាង​៤០០ ហិ​កតា​ហើយ នៅ​ក្នុងស្រុក​ចំនួន​៤ គឺ​ស្រុក​ស្វាយ​អ​ន្ទ​រ ពាម​ជរ ព្រះស្តេច និង​កំពង់ត្របែក ហើយ​ឧបករណ៍​ពង្រាបដី ឡា​ហ៊្សែរ​នេះ​មាន​លក់​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន គង់ ងួ​ន តែ​មួយ​គត់​នៅ​លើ​ទីផ្សារ​ពុំ​មាន​លក់​នោះ​ទេ​។

លោក អ៊ុ​ក សំណាង បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​ឧបករណ៍​ឡា ​ហ៊្សែរ នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​អោយ​ប្រជា​កសិករ ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន​លើ​ការងារ​កសិកម្ម​ដំណាំ​ស្រូវ ហើយ​ជាមួយ​គ្នា​នេះ មន្ទីរ​ក៏​បាន​ស្វះ​ស្វែងរក​ដៃគូរ​ឯកជន​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ ដា​ក់ឡស​ម្ងួ​ត បង្កើន​គុណភាព​អង្ករ ដើម្បី​ងាយស្រួល​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ