ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

HONDA ដឹកនាំ​ក្រុម​U23​កម្ពុជា​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ AFC U23 Championship Thailand 2020

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពេល​នេះ​កំពុង​ដឹកនាំ​ការ​ហ្វឹកហាត់​ក្រុម U23 កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត…

រាជធានី​ភ្នំពេញ ៖ លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពេល​នេះ​កំពុង​ដឹកនាំ​ការ​ហ្វឹកហាត់​ក្រុម U23 កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត AFC U23 Championship Thailand 2020 វគ្គ​ជម្រុះ​ពូ​ល H ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ការ​ប្រកួត​នេះ ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២២ ដល់ ២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ក្នុង​១​ថ្ងៃ​មាន​២​ប្រកួត ១​ប្រកួត​ធ្វើ​ឡើង​នៅ​ម៉ោង​៥​ល្ងាច និង​១​ប្រកួត​ទៀត​ធ្វើ​នៅ​ម៉ោង ៨​យប់​។

ក្នុង​ពូ​ល​H​នេះ​រួម​មាន កម្ពុជា​, អូស្ត្រាលី​,​កូរ៉េ​ខាងត្បូង និង​ឆាយ​នី​ស​តៃប៉ិ ដែល​ត្រូវ​ប្រកួត​តាម​កម្មវិធី​ខាង​ក្រោម​៖ ថ្ងៃ​ទី​២២ មីនា ៖ កូរ៉េ​ខាងត្បូង​ប្រកួត ជាមួយ​ឆាយ​នី​ស​តៃប៉ិ នៅ​ម៉ោង​៥​ល្ងាច និង អូស្ត្រាលី ប្រកួត​ជាមួយ​កម្ពុជា នៅ​ម៉ោង​៨​យប់​។

ថ្ងៃ​ទី​២៤ មីនា ៖ ឆាយ​នី​ស​តៃប៉ិ ប្រកួត​ជា​មួយ​អូស្ត្រាលី នៅ​ម៉ោង​៥​ល្ងាច និង​កម្ពុជា ប្រកួត​ជាមួយ​កូរ៉េ​ខាងត្បូង នៅ​ម៉ោង​៨​យប់​។ ថ្ងៃ​ទី​២៦ មីនា ៖ កូរ៉េ​ខាងត្បូង ប្រកួត ជាមួយ​អូស្ត្រាលី នៅ​ម៉ោង​៥​ល្ងាច និង​កម្ពុជា ប្រកួត​ជា​មួ​ួ​យ ឆាយ​នី​ស​តៃប៉ិ នៅ​ម៉ោង​៨​យប់​។

គួរ​រំលឹក​ថា AFC U23 Championship Thailand 2020 មាន​៤៤​ប្រទេស​ចូលរួម​ចែក​ចេញ​ជា​១១​ពូ​ល ។ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តម្រូវ​ឱ្យ​មាន​១៦​ក្រុម​សម្រាប់​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​នៅ​ប្រទេស​ថៃ នា ដើមឆ្នាំ​២០២០ ។

ដូច្នេះ ដើម្បី​រក​ឱ្យ​បាន​១៦​ក្រុម មាន​តែ​យក​ក្រុម​ដែល​ជាប់​លេខ​១​ក្នុង​ពូ​ល​នីមួយ​ៗ​ចំនួន​១១​ក្រុម​បូក​ជាមួយ​ក្រុម​ប្រទេស​ថៃ​ជា​ម្ចាស់ផ្ទះ​១​ក្រុម​ទៀត​បាន​១២​ក្រុម ហើយ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ក្រុម​ជាប់​លេខ​២​ដែល​ល្អ​ជាងគេ​ចំនួន​៤​ក្រុម​ដើម្បី​បង្គ្រប់​ចំនួន​១៦​ក្រុម​។

ចំពោះ​ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​របស់ ក្រុម​ទាំង​១៦​នេះ​ទៀត សម្រាប់​ក្រុម​ដែល​ឈ្នះ​ពី​លេខ​១​ដល់​លេខ​៣ ត្រូវ​បាន​គេ​ផ្ដល់​ឱកាស ឡើង​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ឆ្នាំ​២០២០​នៅ​ប្រទេស​ជប៉ុន​ដោយ​ស្វ័យប្រវត្តិ​។​ជា​ការ​កត់សម្គាល់​តាំងពី​ដើម​មក ក្រុម​កម្ពុជា​មិន​ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ​ឡើយ​។

​សម្រាប់​ការ​មក​ជួប​ប្រកួត​ជាមួយ​ក្រុម​ប្រទេស​អូស្ត្រាលី​នេះ​ទៀត គឺ​សង្ឃឹម​តិច​ណាស់ ព្រោះ​ប្រវត្តិ​ជួប​គ្នា​នា​ពេល​កន្លង​មក កម្ពុជា​យើង​មិន​ដែល​យក​ឈ្នះ​ឬ​ក៏​ស្មើ​ម្ដងណា​ទេ ។ រីឯ​សំបុត្រ​ចាប់ផ្ដើម​លក់​ពី​ថ្ងៃនេះ​តទៅ​ហើយដោយ​កន្លែង​មាន​ដំបូល​១​ម៉ឺន​រៀល និង​កន្លែង​អត់​ដំបូល​៥​ពាន់​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ