ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចង់បាន​រថយន្ត​គ្មាន​ចង្កូត​ និង​ឈ្នាន់​​ហ្វ្រាំង នៅ​ពេល​អនាគត

5 ឆ្នាំ មុន

យោង​ទៅ​តាម​ព័ត៌មាន Automotive បានឱ្យ​ដឹង​ថា ក្រសួង​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក​បាន​គិតគូរ​ដល់​ការ​ធ្វើ​ឱ្យ​ស្របច្បាប់​នូវ រថយន្ត​សម្រាប់​ពេល​អនាគត ដែល​គ្មាន​មាន​ចង្កូត និង ឈ្នាន់​ហ្វ្រាំង​។ នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ដែល​ដឹកនាំ​ដោយ​លេខាធិការ Elaine…

យោង​ទៅ​តាម​ព័ត៌មាន Automotive បានឱ្យ​ដឹង​ថា ក្រសួង​ដឹក​ជញ្ជូន​សហរដ្ឋអាមេរិក​បាន​គិតគូរ​ដល់​ការ​ធ្វើ​ឱ្យ​ស្របច្បាប់​នូវ រថយន្ត​សម្រាប់​ពេល​អនាគត ដែល​គ្មាន​មាន​ចង្កូត និង ឈ្នាន់​ហ្វ្រាំង​។ នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ដែល​ដឹកនាំ​ដោយ​លេខាធិការ Elaine Chao មាន​បំណង​ចង់ឱ្យ​មានការ​បង្កើត​ថ្មី​ប្លែក​ៗ ទៅ​លើ​រថយន្ត​ដែល​បើក​ដោយ​មិន​ចាំបាច់​មាន​តៃកុង​។ កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ការិយាល័យ​រដ្ឋាភិបាល​បាន​ស្នើ​សុំ​ឱ្យធ្វើ​អត្ថាធិប្បាយ​លើ​ញត្តិ​ពី​ក្រុមហ៊ុន General Motors ដែល​ស្តី​អំពី​ការ​លើកលែង​ពី​ស្តង់ដារ​សុវត្ថិភាព​រថយន្ត​សហព័ន្ធ “​។

ការ​លើកលែង​នោះ គឺ​ចង់​ធ្វើ​ទៅ​លើ​ផ្នែក​ដែល​តម្រូវ​ឱ្យ​មាន​មនុស្ស​ជា​អ្នក​បើក និង ការ​បញ្ជា​ដូច​រថយន្ត​ធម្មតា​។ វា​មិនមែន​ជា​រថយន្ត​បើកបរ​ដោយ​គ្មាន​តៃកុង ១០០%​នោះ​ទេ​។ អ្វី​ដែល​គេ​ចង់បាន គឺ​រថយន្ត​ដែល​មិន​ចាំបាច់​មាន​មនុស្ស​ជា​តៃកុង ហើយ​គ្មាន​ចង្កូត​ឬ​ហ្វ្រាំង​នោះ​ទេ​។

កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ផុត​ទៅ ក្រុមហ៊ុន GM បាន​ធ្វើការ​ស្នើ​សុំ​ឱ្យ​មាន​ភាព​ស្របច្បាប់​ទៅ​លើ​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​តៃកុង​។ តែ​ពេល​នេះ​គេ​ចង់បាន​រថយន្ត​ដែល​គ្មាន​តៃកុង ១០០% ហើយ​គ្មាន​សោះ​សូ​ម្បី​តែ​ប្រដាប់​បញ្ជា (​ចង្កូត ឬ ឈ្នាន់​ហ្វ្រាំង​)​។

លោក Chao បាន​និយាយ​នៅ មហោស្រព​សិល្បៈ​និង​បច្ចេកវិជ្ជា SXSW នៅ​ទីក្រុង Austin រដ្ឋ​តិច​សាស​ថា​៖ “​នាយកដ្ឋាន​កំពុង​ស្វែងរក​មតិយោបល់​ជា​សាធារណៈ​លើ ការ​លើកលែង​ចំពោះ​បទដ្ឋាន​សហព័ន្ធ​និង​របៀប ដែល​សាធារណជន​អាច​ត្រូវ​បានការ​ពារ នៅ​ពេល​ដែល​បច្ចេកវិទ្យា​ដឹក​ជញ្ជូន​ថ្មី​បាន​លេចឡើង​”​។

ក្រុមហ៊ុន​រថយន្ត​ផ្សេង​ទៀត ក៏​បាន​ស្វែងរក​និង​ស្នើ​សុំ​ការ​លើកលែង​នេះ រួម​មាន​ដូច​ជា Nuro ដែល​បាន​ប្រកាស​ថា​ខ្លួន​ទទួល​បាន​ថវិកា​ចំនួន ៩៤០​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​បច្ចេកវិទ្យា​បើកបរ​ដោយ​គ្មាន​តៃកុង​។ គេ​បាន​ធ្វើតេស្ត​សាកល្បង​នៅ Arizona និង Texas រួច​មក​ហើយ​។ តើ​វា​អាច​ទៅ​រួច​ទេ​សម្រាប់​អនាគត​រថយន្ត​គ្មាន​ចង្កូត​និង​ឈ្នាន់​ហ្វ្រាំង?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ