ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​រីករាយ អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ពិសេស​សម្រាប់​ក្រុម​គ្រួសារ​យើង​នៅ​ទី​នេះ​!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ៖ ចង់​ពិសា​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​លក្ខណៈ​គ្រួសារ​មែន​ទេ? បើ​ដូច្នេះ សូម​នាំ​ក្រុម​គ្រួសារ​របស់​អ្នក​មក​ភោជនីយដ្ឋាន 2Pangea របស់​ណា​ហ្គា​វើ​ល​ដ៍…

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ៖ ចង់​ពិសា​ប៊ុ​ហ្វេ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​លក្ខណៈ​គ្រួសារ​មែន​ទេ? បើ​ដូច្នេះ សូម​នាំ​ក្រុម​គ្រួសារ​របស់​អ្នក​មក​ភោជនីយដ្ឋាន 2Pangea របស់​ណា​ហ្គា​វើ​ល​ដ៍ ខណៈ​យើង​ក៏​មានកម្ម​វិធី​កម្សាន្ត​សម្រាប់​កូន​តូច​ៗ​របស់​អ្នកផង​ដែរ ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៣ មីនា​តទៅ​ហើយ​!

យើង​មាន​បម្រើ​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​ពី​ម៉ោង ១១:៣០ ព្រឹក​ដល់ ៣:៣០ រសៀល ម្នាក់ ១៩,៩៩$ សម្រាប់​មនុស្ស​ធំ និង​ម្នាក់ ១៤$ សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ ហើយ​ឥត​គិតថ្លៃ​សម្រាប់​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ​! យើង​មាន​គ្រឿង​សមុទ្រ​ស្រស់ ម្ហូប​សាច់ ត្រី សាច់​ឆ្អើរ ត្រី​ស៊ូ​ស៊ី នំ​ភី​ហ្សា ស៊ុត​ពិសេស ម្ហូប​ខ្មែរ និង​បង្អែម​ជា​ច្រើន​មុខ ឬ​អ្នក​អាច​ឲ្យ​មេ​ចុងភៅ​របស់​យើង​ចម្អិនម្ហូប​ពិសេស​ភ្លាម​ៗ​ក៏​បាន រួម​មាន​ប៉ាស់​ស្តា និង​ម្ហូប​ពិសេស​ប្រចាំ​ស​ប្តា​ហ៍​ដែល​ណែនាំ​ដោយ​មេ​ចុងភៅ​។ ភោជនីយដ្ឋាន​ដែល​មាន​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ​នេះ ក៏​មាន​អាហារ​ដែល​កូន​តូច​ៗ​របស់​អ្នក​ចូល​ចិត្ត​ផង​ដែរ ដូច​ជា​នំ​សូកូឡា នំប៉័ង ស្ករ​សំឡី និង​កា​រ៉េ​ម​ឆា ជាដើម​!

អ្វី​ដែល​ធ្វើ​ឲ្យ​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​នេះ​កាន់តែ​ពិសេស​នោះ គឺ​អ្នក​អាច​ញ៉ាំ​អាហារ​យ៉ាង​រីករាយ ខណៈ​កូន​តូច​ៗ​របស់​អ្នក អាច​លេង​នៅ​កន្លែង​គូររូប ឬ​លេង​ជាមួយ​អ្នក​សម្តែង​សៀ​ក តួ​ត្លុក និង​អ្នក​ច្នៃ​រូប​ប៉េងប៉ោង​របស់​យើង​។ ធានា​ថា​ពិតជា​អស្ចារ្យ​! កុំ​ភ្លេច​ណា​! អ្នក​ក៏​អាច​ថតរូប​ជាមួយ​មនុស្ស​យន្ត​នៅ​ភោជនីយដ្ឋាន 2Pangea និង​នៅ​កន្លែង​ផ្សេង​ៗ​ទូ​ទាំង​ណា​ហ្គា​វើ​ល​ដ៍​បាន​ផង​ដែរ​។ អ្នក​ដែល​មក​ញ៉ាំ​នៅ​ភោជនីយដ្ឋាន 2Pangea អាច​ចត​រថយន្ត​ឥត​គិតថ្លៃ​នៅ​ក្នុង​ណា​ហ្គា​ទី ២​។

ក្រៅពី​អាហារ​ថ្ងៃត្រង់​ថ្ងៃអាទិត្យ​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​យើង អ្នក​អាច​មក​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន 2Pangea ចាប់ពី​ម៉ោង ៥:៣០ ល្ងាច​រៀងរាល់ថ្ងៃ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​បច្ចុប្បន្ន​របស់​យើង គឺ​អ្នក​ញ៉ាំ​ទី ២ ចំណាយ​តែ ៨$ ប៉ុណ្ណោះ ហើយ​អ្នក​អាច​ពិសា​ប៊ុ​ហ្វេ​បង្អែម​ដ៏​ឈ្ងុយ​ឆ្ងាញ់​នៅ​ភោជនីយដ្ឋាន 2Pangea ម្នាក់ ១២$ ប៉ុណ្ណោះ​។

នៅ​ពេល​មក​ណា​ហ្គា​វើ​ល​ដ៍ អ្នក​អាច​ឈាង​ចូល​ផ្សារ​ទំនើប​ក្រោម​ដី​ណា​ហ្គា​ស៊ី​ធី​វ៉ក​ដើម្បី​ជាវ​ទំនិញ​អន្តរជាតិ​ម៉ាក​ល្បី​ជាង ២០០ មុខ​ដោយ​មិន​គិតថ្លៃ​ពន្ធ​។ ហើយ​លោក​អ្នក​អាច​ទៅ​ទស្សនាការ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​នៅ​ឆាក​ណា​ហ្គា​វើ​ល​ដ៍​ជាន់​ផ្ទាល់​ដី​ចាប់ពី​ម៉ោង ៥ ល្ងាច​រៀងរាល់ថ្ងៃ​ដែល​មាន​របាំ​អប្សរា និង​ភ្លេង​ប្រពៃណី ព្រមទាំង​មានការ​សម្តែង​សិល្បៈ​អន្តរជាតិ​ថែម​ទៀត​ផង​។

បន្ទាប់​មក អ្នក​អាច​ទៅ​សាល​មហោស្រព NABA នៅ​ណា​ហ្គា​ទី​២ ដើម្បី​ទស្សនា «​ការ​សម្តែង​សិល្បៈ​សហ​សម័យ​នៃ​ក្តី​ស្រឡាញ់​» ដ៏​អស្ចារ្យ​ដែល​ផ្តល់​ជូន​ចាប់ពី​ម៉ោង ៨ យប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​រហូត​ដល់​ថ្ងៃ​ទី ៣ ខែមីនា​។ សំបុត្រ ផ្តល់​ជូន​ឥត​គិតថ្លៃ​នៅ​ណា​ហ្គា​វើ​ល​ដ៍​សម្រាប់​ការ​សម្តែង​រយៈពេល ៤៥ នាទី​នេះ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​ទស្សនា​លក្ខណៈ​គ្រួសារ​។ វា​ជា​ការ​សម្តែង​សិល្បៈ​អំពី​ដំណើររឿង​របស់ Justin និង Cherry អម​ដោយ​អ្នកសិល្បៈ​អន្តរជាតិ​ដ៏​ប៉ិន​ប្រសប់​ប្រចាំ​ណា​ហ្គា​វើ​ល​ដ៍​នៅ​ក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វី​ដេ​អូ 3D mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។

រីករាយ​ពិសា​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ទស្សនាការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​នៅ​ណា​ហ្គា​វើ​ល​ដ៍​! ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ