ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ត្រឹមតែ​គណៈប្រតិភូ EU ជួប​ឧបនាយករដ្ឋមន្ត្រី​វា​ហួសពេក​ហើយ​មិន​ចាំបាច់​ដល់​ខ្ញុំ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ឋានៈប្រតិភូ​របស់​សម្ដេច​មិន​អាច​ជួបនឹង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ដែល​មក​ទស្សនកិច្ច​កម្ពុជា​ទេ ។ ថ្លែង​ក្នុង​ពិធី​ធ្វើ​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា និង​ជា​ស្ថាន​អាស៊ី​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃ​ទី​២១ នេះ​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​មួយ​ថ្ងៃមួយ​ថ្ងៃ ប៉ុន្តែ​លើក​ឡើង​បញ្ហា​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា ឋានៈប្រតិភូ​របស់​សម្ដេច​មិន​អាច​ជួបនឹង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ដែល​មក​ទស្សនកិច្ច​កម្ពុជា​ទេ ។ ថ្លែង​ក្នុង​ពិធី​ធ្វើ​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា និង​ជា​ស្ថាន​អាស៊ី​អឺរ៉ុប​នៅ​ព្រឹក​ថ្ងៃ​ទី​២១ នេះ​សម្ដេច​តេ​ជោ​បាន​លើក​ឡើង​ថា ក្រុមប្រឆាំង​មួយ​ថ្ងៃមួយ​ថ្ងៃ ប៉ុន្តែ​លើក​ឡើង​បញ្ហា​ការ​បែកបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ។

ជាក់ស្ដែង​កាលពី​ម្សិលមិញ​នេះ​អ្នកវិភាគ​ក៏​ដូច​ជា អ្នកប្រឆាំង​មួយ​ចំនួន​បាន​លើក​ឡើង​ថា សរុប​បាន​ជួប​សម្ដេច​ស ខេ​ង និង​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុ​ខុន ជា​សញ្ញា​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​បក្ស ។ យ៉ាងណា​ក៏​សម្ដេច​តេ​ជោ​បាន​បញ្ជាក់​ថា​« មួយ​ថ្ងៃមួយ​ថ្ងៃ​តែងតែ​លើក​ឡើង​ពី​ការ​បែកបាក់ តែ​ខ្ញុំ​សូម​ផ្ដាំ​ទៅ​ថា ពាក្យ​នេះ គឺជា​ពាក្យ​ដែល​បណ្តុះបង្អាប់​ខ្លួនឯង​ទេ ។ បើ​លោក​ឯង​ពូកែ​នោះ​ឯង​ចេះ​គ្រប់គ្រង​មិន​ឲ្យ​បក្ស​បែកបាក់​នោះ​ទេ តែ​លោក​ឯង​មិន​ទុកចិត្ត​អានេះ មិន​ទុកចិត្ត​អានោះ ។ អ​ញ្ចឹ​ង​បើ​លោក​ឯង​មិន​ទុកចិត្ត​ហើយ គិតតែ​ពី​លាប​ពណ៌ គឺ​លោក​ឯង​មិន​ទាន់ គឺជា​មនុស្ស​ចេះ​ទេ អាហ្នឹង​គ្រាន់តែ​ខ្ញុំ​ផ្តាំ​ទៅ​លោក​ឯង​» ។

សម្តេច​បន្ត​ថា ខ្លួនឯង​ធ្លាប់​លើក​ឡើង​ហើយ​ថា គណបក្ស​ប្រជាជន​ជា​គណបក្ស​មួយ​ដែល​បែកបាក់​សូ​ម្បី​ឥឡូវនេះ​គេ​ថា សគម​ន៍​អឺរ៉ុប​ទៅ​ជួប​សម្ដេច​ស ខេ​ង និយាយ​ផ្សេង និង​ពេល​ជួប​លោក​ប្រាក់ សុ​ខុន​និយាយ​ផ្សេង ហើយ​គេ​មក​មិន​បាន​សុំ​ជួប​ហ៊ុន​សែន​ទេ ។ សម្តេច​បញ្ជាក់​«​កម្រិត​ប៉ុណ្ណេះ​មិន​សម​ជួបនឹង​ហ៊ុន​សែន​ទេ​នេះ ជួប​ធ្វើ​អី​! និយាយ​ពិត ។ កម្រិត​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ថ្នាក់​អ្នក​ផ្សេង​ៗ​ជួប​ដល់​ឧបនាយករដ្ឋមន្ត្រី​វា​ហួសពេក​ទៅ​ហើយ​ៗ ណោះ​ចាំ​មក​ប្រធាន​EU និង​ស្នងការ EU ហ្នឹង​បាន​ហ៊ុន​សែន​ត្រូវ​ជួប ។ ពិត​ហើយ​ជួប​ត្រឹម​ឧបនាយករដ្ឋមន្ត្រី​វា​ហួសពេក​ហើយ ប៉ុន្តែ​គេ​និយាយ​ថា វា​ជា​រឿង​បែកបាក់ ។

សម្ដេច​បន្ត​ថា អ្នក​ដែល​វាយតម្លៃ​ខុស​បែប​នេះ​នឹង​នៅ​តែ​ទទួល​បរាជ័យ ហើយ​អ្នក​ដែល​និយាយ​ថា​ជា​រឿង​មួយ​លំបាក​នោះ​សូម​ផ្ញើ​សារ​ទៅ​ឲ្យ​អ្នក​ថា អ្នក​គឺជា​មនុស្ស​អន់​បំផុត​មិន​អាច​ដឹកនាំ​អ្វី​កើត​ទេ ។ សម្ដេច​តេ​ជោ​ក៏​បាន​ចំអក​អ្នកវិភាគ​សង្គម​លោក​កឹ​ម សុខ ដែល​កំពុង​គេ​លួច​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ដែល​វិភាគ​ថា គណបក្ស​ជា​ជន​កំពុង​តែ​បែកបាក់​ផ្ទៃក្នុង​យ៉ាង​ដូច្នេះ​ថា​« អ​ញ្ចឹ​ង​មាន​អ្នកខ្លះ​តាំងខ្លួន​ជា​អ្នកវិភាគ សូ​ម្បី​តែ​ប្រពន្ធ​មួយ​មិន​អាច​សាមគ្គី​បាន​ផង ។ ហើយ​តាំងខ្លួន​ជា​អ្នកវិភាគ​ផេះ​អី ។ ពី​មុន​សុទ្ធតែ​និយាយ​ថា មេឃ​ស្រទុំ​ចាញ់​សម្រស់​អូន​ពេល​ដល់​បានកូន​មួយ​បីរ​ត់ទៅ​បាត់ ។ រឿង​ចឹ​ង​ចឹ​ង​ចង់ទៅ​ធ្វើ​អ្នកដឹកនាំ​បែប​ណា បើ​មាន​សាមគ្គី​សូ​ម្បី​តែ​ប្រពន្ធ​ខ្លួនឯង​បែកបាក់​ទៅ​ហើយ​» ។ សម្តេច​បាន​គូសបញ្ជាក់​ថា ថ្ងៃនេះ​ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​តិច​ថា ទី​មួយ​សូម​អស់លោក​កុំ​លាប​ពណ៌​កូនចៅ​ខ្លួនឯង​ថា ជា​អ្នកលក់​ខ្លួន គឺ​ទុក​ឱ្យ​គេ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ។

សុំ​សិទ្ធិ​នយោបាយ​ជា​ឆន្ទៈ​របស់​គេ​បើ​គេ​មិន​ធ្វើ​នយោបាយ​ក៏​គេ​អាច​រកស៊ី​បាន ហើយ​គេ​ក៏​អាច​បង្កើត​គណបក្ស​នយោបាយ​មាន​សិទ្ធិ​របស់​គេ ។ កុំ​ចាំបាច់​បន្ទាន់​បាន​អំណាច​ផង​មក​គ្រប់គ្រង​គេ នៅ​ក្នុង​សម័យមួយ​ដែល​ខ្លួន​បាន​បង់​ដោយ​មិន​ឲ្យ​ទៅ​ណា ។ ទី​ពីរ​អ្នក​ប្រើ​ពាក្យ​ថា ហ៊ុន​សែន ជា​អ្នក​បំបែកបំបាក់ អ្នក​និយាយ​បែប​នេះ គឺថា​ស្មើនឹង​បង្អាប់​ខ្លួនឯង​នោះ​ទេ ។ អ្នក​ត្រូវ​ដឹង​សូ​ម្បី​តែ​គណបក្ស​នយោបាយ​មួយ​អ្នក​មិន​អាច​គ្រប់គ្រង​បាន​ផង​បែកបាក់​ជា​ចម្រៀក​មាន​អ្នក​នៅ​ក្នុង និង​អ្នក​នៅ​ខាងក្រៅ​បែកបាក់​គ្នា តើ​អ្នក​នឹង​ធ្វើ​ជា​រាជរដ្ឋាភិបាល​បែប​ម៉េច? អ្នក​នឹង​ដឹកនាំ​កម្លាំងប្រដាប់អាវុធ​បែប​ម៉េច? ជួប​នាក់​នេះ​ទៅ​និយាយដើម​អ្នក​នោះ​ជួប​នាក់​នោះ​ទៅ​យាយ​ដើម​អ្នក​ខាង​នោះ​ទៀត បើ​ធន់​ៗ​អ​ញ្ចឹ​ង​ដឹកនាំ​គេ​បែប​ម៉េច មក​រករឿង​ហ៊ុន សែន ។ ខ្ញុំ​សូម​ផ្ដាំ​ទៅ​វិញ តើ​អ្នក​កុំ​បែកបាក់​ទៅ​បាន​ទេ តែ​មក​ពី​ខ្លួន​អ្នក​មិន​អាច​គ្រប់គ្រង​គេ​បាន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ