ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​មាន​ផ្ទៃពោះ អាហារ​៦​មុខ​នេះ​កុំ​ប៉ះ​ឲ្យ​សោះ

5 ឆ្នាំ មុន

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​មិន​គួរ​ពិសារ​ពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? 1-កាហ្វេ​ជា​ភេសជ្ជៈ​ដែល​អ្នក​មិន​គួរ​ញ៉ាំ​ឡើយ ព្រោះ​បើ​អ្នក​ញ៉ាំ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ អ្នក​នឹង​មិន​ងាយ​មាន​ផ្ទៃពោះ​បាន​សម្រេច​ឡើយ​។ ដូចនេះ អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​សារធាតុ​កាហ្វេ​អ៊ី​ន​ចូល​ក្នុង​រាង​កាយ​អ្នក​នោះ​ទេ​។ 2-ចំពោះ​បុរស​មិន​គួរ​ពិសារ​ឃិនឆាយ​ឡើយ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​បំផ្លាញ​ស្ពែម៉ាតូសូអ៊ីត​របស់​អ្នក…

ខាងក្រោម​នេះ Health.com.kh​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​មិន​គួរ​ពិសារ​ពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

1-កាហ្វេ​ជា​ភេសជ្ជៈ​ដែល​អ្នក​មិន​គួរ​ញ៉ាំ​ឡើយ ព្រោះ​បើ​អ្នក​ញ៉ាំ​លើស​ពី​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ អ្នក​នឹង​មិន​ងាយ​មាន​ផ្ទៃពោះ​បាន​សម្រេច​ឡើយ​។ ដូចនេះ អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​សារធាតុ​កាហ្វេ​អ៊ី​ន​ចូល​ក្នុង​រាង​កាយ​អ្នក​នោះ​ទេ​។

2-ចំពោះ​បុរស​មិន​គួរ​ពិសារ​ឃិនឆាយ​ឡើយ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​នោះ​អាច​បំផ្លាញ​ស្ពែម៉ាតូសូអ៊ីត​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​ស្ពែម៉ាតូសូអ៊ីត​ទាំងនោះ​ប្រែជា​តិច​ទៅ​ៗ​។

3-ល្ហុង​អាច​ធ្វើ​ឲ្យ​សុដន់​នារី​ធំ ប៉ុន្តែ​មនុស្ស​ស្រី​ដែល​ត្រៀម​មាន​ផ្ទៃពោះ​មិន​គួរ​ពិសារ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ផ្ទៃពោះ​ឡើយ​។ ដូចនេះ អ្នក​គួរតែ​កាត់​បន្ថយ​ក្នុង​ការ​ញ៉ាំ​។

4-អាហារ​ដែល​ផ្អាប់​ទុក​យូរ​ក៏​អ្នក​មិន​គួរ​បរិភោគ​ដែរ​នៅ​ពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ ព្រោះ​វា​អាច​កាត់​បន្ថយ​អត្រា​នៃ​ការ​មានកូន​របស់​អ្នក​ធ្លាក់​មក​ទាប​បាន​។

5-ការ៉ុត​ក៏​អ្នក​មិន​គួរ​ពិសារ​ច្រើន​ពេល​ដែល​អ្នក​ចង់​មាន​ផ្ទៃពោះ​ដែរ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បូន​អ្នក​បាន​។

6-នៅ​ពេល​ដែល​អ្នក​ត្រៀម​ចង់បាន​កូន អ្នក​មិន​គួរ​ញ៉ាំ​ខ្ទឹមស​ច្រើន​ឡើយ ព្រោះ​អាច​សម្លាប់​ស្ពែម៉ាតូសូអ៊ីត​អ្នក​បាន​យ៉ាង​ងាយ​។ ដូចនេះ​ក្នុង​ពេល​ដែល​អ្នក​សម្រេចចិត្ត​ចង់បាន​កូន អ្នក​មិន​គួរ​បរិភោគ​អាហារ​ទាំង​ឡាយ​ខាងលើ​នោះ​ឡើយ​៕ ( ប្រភព​ពី​៖ Health.com.kh )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ