ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បាតដៃ​ប្រសប់​១៦៨»…ឮថាអែមពេក ​ភ្ញៀវ​​ញ៉ាម​ចូល​ញឹក​​ញាប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទីតាំង​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ​«​បាតដៃ​ប្រសប់​១៦៨» ដុះ​ស្លែ​ជាយូរ​មក​ហើយ នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជនខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក…

ខេត្តកណ្តាល ៖ ទីតាំង​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ​«​បាតដៃ​ប្រសប់​១៦៨» ដុះ​ស្លែ​ជាយូរ​មក​ហើយ នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជនខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក រស់ សា​វិ​ននាយការិយាល័យ និង​អង្គការ​មេត្រី​អន្តរ​ជាតិ​ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​តា​ខ្មៅ ប៉ុស្តិ៍​តា​ខ្មៅ និង​អាជ្ញាធរ​ភូមិ សង្កាត់ ធ្វើការ​បង្ក្រាប ដោយ​​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៧​នាក់ រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។ មតិ​ខ្លះ​ប្រាប់​ថា ទីនោះ​បាតដៃ​ប្រសប់​មែន ធ្វើ​ឱ្យ​ភ្ញៀវ​ញ៉ាម​ចេញចូល​ញឹកញាប់ ។

ការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ ខែមីនា វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ។ ចំពោះ​មនុស្ស​ទាំង​៧​នាក់​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មាន​ស្ត្រី​បម្រើ​ផ្លូវភេទ​៣​នាក់​ ក្នុង​នោះ​ម្នាក់​ទើប​មាន​អាយុ​១៦​ឆ្នាំ និង​៤​នាក់​ទៀត​សុទ្ធ​សឹង​ជា​មនុស្ស​ប្រុស ក្នុង​នោះ​ម្នាក់​ជា​ម្ចាស់​ទីតាំង​ឈ្មោះ កាន់ កា​ឌី អាយុ​៥១​ឆ្នាំ និង​៣​នាក់​ជា​កូនចិញ្ចឹម​ម្ចាស់ផ្ទះ ។

នគរបាល​ឲ្យ​ដឹង​ថា ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​បន្ទប់​សម្រាប់ម៉ាស្សា កោស​ជប់​តែ​លួច​បម្រើ​ផ្លូវភេទ​ចំនួន១០​បន្ទប់ រក​ឃើញ​វត្ថុ​តាង​មាន​ស្រោម​អ​នា ម័​យ សម្ភារ​ប្រើប្រាស់​គ្រឿងញៀន និង​វត្ថុ​តាង​មួ​ួ​យចំនួន​ទៀត នាំ​យក​ទៅ​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕​

អត្ថបទសរសេរ ដោយ