ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បន្ទោស​អតីត​មេ​បក្ស​ប្រឆាំង​មិន​ចេះ​គ្រប់គ្រង​កូនចៅ​ទើប​ធ្វើ​បក្ស​បែប​បាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ស្តីបន្ទោស​អតីត​មេ​បក្ស​ប្រឆាំង​ថា មិន​ចេះ​គ្រប់គ្រង​កូនចៅ បានជា​ធ្វើ​ឲ្យ​បែកបាក់​គ្នា ។ ថ្លែង​ក្នុង​ពី​ធី​ប្រគល់​សញ្ញាបត្រ នា​ព្រឹក​ថ្ងៃ​ទី​២១…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ស្តីបន្ទោស​អតីត​មេ​បក្ស​ប្រឆាំង​ថា មិន​ចេះ​គ្រប់គ្រង​កូនចៅ បានជា​ធ្វើ​ឲ្យ​បែកបាក់​គ្នា ។ ថ្លែង​ក្នុង​ពី​ធី​ប្រគល់​សញ្ញាបត្រ នា​ព្រឹក​ថ្ងៃ​ទី​២១ មីនា​នេះ សម្តេច​បាន​លើក​ឡើង​ថា នៅ​ខេត្តពោធិ៍សាត់​កាល ពី​ម្សិលមិញ​ខ្ញុំព្រះករុណា​ខ្ញុំ​បាន ស្នើ​ឲ្យ​អ្នកនយោបាយ​ទាំងអស់​កុំ​លាប​ពណ៌​គ្នា ហើយ​ចេះ​ធ្វើ​នយោបាយ​ហើយ​ចោទ គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​ថា ទិញ​ដូរ​មនុស្ស ។

សម្ដេច​សូម​បញ្ជាក់​សារ​ជា​ថ្មី​ថា​«​អ្នក​បាន​មើល​ស្រាល​អតីត​សហការី​ដៃ​របស់​អ្នក​ស្មើនឹង​ទម្ងន់​និង​ទិញ​ដូរ​លក់​ហើយ គឺជា​ភាព​បរាជ័យ​របស់​អ្នក តើ​អ្នក​ធ្លាប់​ទទួល​ពេល​ដែល​គេ នៅ​ជាមួយ​អ្នក អ្នក​តែងតែ​និយាយ​ថា គេ​ជា​មនុស្ស​ល្អ តែ​នៅ​ពេល​គេ​ជា​មនុស្ស​ជាមួយ​អ្នក អ្នក​តែងតែ​ចោទ​រដ្ឋាភិបាល​ហ៊ុន សែន ទិញ​មនុស្ស ។ អ្នក​ចាត់​ទុក​អតីត​សហការី​របស់​អ្នក ដូច​ជា ទំនិញ​ទិញ​ដូរ​ហើយ ។ មិន​គួរ​ទេ​ក្នុង​ឋានៈ​ជា​អ្នក​និយាយ​ក្តែ​ង​ៗ អ្នក​ប្រជាធិបតេយ្យ គោរព​សិទ្ធិ​សម្រេច​របស់​បុគ្គល​។​បែ​ជា​និយាយ​ភាសា​បែប​នេះ​”​។

សម្តេច​បន្ត​ថា ការ​លាប​ពណ៌​អ្នក​នេះ​ចេះ​ចុះ រហូត​ដល់​គណបក្ស​ប្រជាជន​ទិញ​មនុស្ស 10 ឬ​20 ម៉ឺន​ដុល្លារ តើ​សួរ​ថា បក្ស​ប្រជាជន​ធ្លាប់​ទិញ​មនុស្ស​មក​ពី​បក្ស​ផ្សេង​ឬទេ គណបក្ស​ប្រជាជន​គោរព​សេរីភាព​របស់​មនុស្ស ទោះ​នៅ​គណបក្ស​នយោបាយ​ណា​ក៏​ដោយ ។ សម្តេច​បញ្ជាក់​ថា​«​អ្នកនយោបាយ​ដែល​អួត​ខ្លួនឯង​ថា ជា​អ្នក​ប្រជាធិបតេយ្យ​បែរជា​បំពាន សិទ្ធិ​សម្រេច​របស់​បុគ្គល​ម្នាក់ តើ​គេ​មាន​បំណង​ធ្វើ​នេះ ឬ​ធ្វើ​នោះ ។ ពេល​នៅ​ជាមួយ​ខ្លួន​ថា ល្អ​ពេល​គេ​ចេញ​ថា គេ​លក់​ឧត្តមគតិ​» ។

សម្តេច​បន្ថែម​ថា ថ្ងៃនេះ​ខ្ញុំព្រះករុណា​ខ្ញុំ​សូម​លើក​ឡើង​ថា គេ​ថា​ខ្ញុំ​ធ្វើ​អី​មិន​បាន ជា​អ្នក​បំបែក​ទេ ខ្ញុំព្រះករុណា​ខ្ញុំ​គ្រាន់តែ​ជូន​សារ​ទៅ​វិញ​ថា បើ​អ្នកឯង​ទុក​ឲ្យ​គេ​បំបែក​បាន ដូច្នេះ​អ្នកឯង​មិន​សម​នឹង​ធ្វើ​ជា​អ្នកដឹកនាំ​នោះ​ទេ ។ ខ្ញុំ​គ្រាន់តែ​ផ្ដាំ​យ៉ាង​សុភាព​រាបសា ទៅ​អ្នក គឺជា​មនុស្ស​ដែល​អន់​បំផុត ហើយ​ក្នុង​ការ​ធ្វើ​មេដឹកនាំ ហើយ​បណ្ដោយ​ឲ្យ​គេ​បំបែក​បាន អ្នក​គឺជា​មនុស្ស​ដែល​អន់​បំផុត ។ មិន​អាច​ធ្វើ​ជា​មេដឹកនាំ​កុំ​ថា ដឹកនាំ​ប្រទេស សូ​ម្បី​ដឹកនាំ​គណបក្ស​នយោបាយ​មួយ ឬ​ក្លឹ​ប​សមាគម​មួយ​ក៏​អ្នកឯង​មិន​អាច​ធ្វើ​បាន​ដែរ​»​។ សម្តេច​បន្ថែម​ថា ខ្ញុំព្រះករុណា​ខ្ញុំ​មិន​វាយបក​អ្វី​ទេ តែ​គ្រាន់​ដាស់តឿន​ដល់​អ្នក​ប៉ុណ្ណោះ​ប្ដី​ប្រពន្ធ ស្រលាញ់​គ្នា​ពិតប្រាកដ​ទោះបី​ម្ដាយក្មេក​បងថ្លៃ​ចាក់រុក​យ៉ាងណា​ក៏​ដោយ​យើង​ស្រលាញ់​គ្នា​ទៅ​វា​ចប់​ហើយ ។ រឿង គឺ​វា​ដូច​គ្នា​យ៉ាង​ដូច្នេះ !​បើ​អ្នកឯង​ទុក​ហើយ ដែល​ក្មេង​ប្អូនថ្លៃ បងថ្លៃ​ចាក់រុក ហើយ​បែរជា​ធ្វើបាប​ប្រពន្ធ​អ្នក​មិន​សមជា​ប្តី​ល្អ​នោះ​ទេ ។

អ្នក​តែងតែ​និយាយ​ថា គណបក្ស​ប្រជាជន គឺជា​អ្នក​បំបែក ប៉ុន្តែ​ដល់​អ្នក​កុំ​បែក​ទៅ​វា​យ៉ាងម៉េច ៗ​វា​អត់​រន្ទះបាញ់​ទេ ប៉ុន្តែ​រឿង​របស់​អ្នក​លាប​ដើម​ចេញពី​ការ​លាប​ពណ៌ អា​មេ​រិ​ក ពណ៌​ឲ្យ​កូន​វា តែ​ប៉ុណ្ណឹង​ទេ ដែល​ធ្វើ​អោយ​ការ​ឈឺចិត្ត ។ សម្តេច​លើក​ឡើង​ទៀត​ថា «​ខ្ញុំ​សូម​ផ្តាំ​ទៅ​អ្នក អ្នក​មិន​គួរ​និយាយ​ភាសា​បែប​ហ្នឹង​ទៀត​ទេពី​ព្រោះ ភាសា​ដែល​និយាយ​ថា គេ​បំបែក គឺ​ស្មើនឹង​បណ្តុះបង្អាប់​ខ្លួនឯង ។

គណបក្ស​ប្រជាជន 40 ឆ្នាំ​ជាង​ហើយ ដែល​ឮ​ថា បែកបាក់​ទសវត្សរ៍ 80 បែកបាក់​រវាង​ជា​ស៊ី​ម សាយ​ភូ​ថង អាហ្នឹង​ឮ​សូរ​ម្សា​ទៅ​ក្រោយមក​ជា​ស៊ី​ម​បាយ​បាក់ និង​ហ៊ុន​សែន ដល់​អា​ឡូ​វ​មាន​ខ្សែ​ហ៊ុន​សែន​ខ្សែរ ស ខេ​ង ខ្សែរ ម៉ែ​ន សំ​អន ខ្សែរ​ទៀ បាញ់ បើ​អ្នក​វាយតម្លៃ​នៅ​តែ​ខុស​បែប​នេះ​អ្នក​មិន​អាច​យកឈ្នះ​គណបក្ស​ប្រជាជន​បាន​ទេ ហើយ​ត្រូវ​ចាំ​» ។ សម្តេច​បន្ថែម​ថា ដោយសារ​តែ​អ្នក​វាយតម្លៃ​ខុស បែប​ហ្នឹងហើយ បានជា​អ្នក​តែងតែ​ទទួល​បរាជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ