ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​មាន​ផ្ទៃពោះ គួរ​ថែ​សុខភាព

5 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ អ្នក​គួរតែ​ប្រយ័ត្ន​មុន​ពេល​ដែល​មាន​ផ្ទៃពោះ​។ 1.​អ្នក​គួរតែ​រក្សា​ទម្លាប់​ល្អ ដោយ​មិន​ជក់បារី ញ៉ាំ​ស្រា ទាំង​សងខាង ហើយ​ត្រូវ​តែ​ចូល​គេង​ពី​ព្រលឹម​ទាំង​ពីរ​នាក់ ដោយ​មុន​ម៉ោង​១០​ត្រូវ​តែ​ត្រៀមលក្ខណៈ​គេង ។ ការ​រក្សា​ទម្លាប់​ល្អ​នេះ…

ប្រសិនជា​អ្នក​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ អ្នក​គួរតែ​ប្រយ័ត្ន​មុន​ពេល​ដែល​មាន​ផ្ទៃពោះ​។

1.​អ្នក​គួរតែ​រក្សា​ទម្លាប់​ល្អ ដោយ​មិន​ជក់បារី ញ៉ាំ​ស្រា ទាំង​សងខាង ហើយ​ត្រូវ​តែ​ចូល​គេង​ពី​ព្រលឹម​ទាំង​ពីរ​នាក់ ដោយ​មុន​ម៉ោង​១០​ត្រូវ​តែ​ត្រៀមលក្ខណៈ​គេង ។ ការ​រក្សា​ទម្លាប់​ល្អ​នេះ ទើប​អាច​ជួយ​រក្សា​សុខភាព​អ្នក​ឲ្យ​ល្អ​បាន ហើយ​កើត​បានកូន​ដែល​មាំ​ម្នាក់។

2.​អ្នក​គួរតែ​ហាត់ប្រាណ ព្រោះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​ចលនា​ច្រើន អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក​រឹង​មាំ ។ ដូចនេះ​អ្នក​នឹង​អាច​មាន​ផ្ទៃពោះ​បាន​សម្រេច ថែម​ទាំង​អាច​កើត​បានកូន​ដែល​មាន​សុខ​ភាពរឹងមាំ​ទៀត​ផង ។

3.​អ្នក​គួរតែ​រក្សា​ចិត្ត​ឲ្យ​សប្បាយ ចិត្តស្ងប់ មិន​ឆេវឆាវ មិន​មួម៉ៅ មិន​បញ្ចេញ​កម្លាំង មិន​រង​សម្ពាធ​ទាំង​ឡាយ ។ ការ​ធ្វើ​បែប​នេះ​ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​មាន​ផ្ទៃពោះ ហើយ​កូន​ដែល​កើតមក​ក៏​មាន​ចរិត​គួរ​ឲ្យ​ស្រឡាញ់​ផង​ដែរ ។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ឲ្យ​បាន​៣​ចំណុច​នេះ ទើប​អាច​ទទួល​បានកូន​ដែល​មាន​សុខភាព​ល្អ​មួយ​រូប (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ