បើ​សង់រោង​តាម​ការ​កំណត់​ត្រឹមត្រូវ​…​ក៏​គ្មាន​​រឿង​ឱ្យ​រុះរើ​វិញដែរ


រាជធានី​ភ្នំពេញ ​៖ រោង​បុណ្យ​គំរប់​ខួប​៣​ឆ្នាំ​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​៦២R​ក្រុម​៤​ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​ទី​១​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌប្ញ​ស្សី​កែវ និង​សង្កាត់​ចុះ​ទៅ​ណែនាំ​អោយ​រុះរើ​ចេញ បន្ទាប់​ពី​រោង​បុណ្យ​នោះ​ សង់​អត់​ច្បាប់​និង​បង្ក​អោយ​កក់​ស្ទះចរាចរណ៍មក ។ ការ​ចុះ​ឱ្យរុះរើ​រោង​បុណ្យ​នេះ​ ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ទី​២០ មីនា នេះ ។ ​ទន្ទឹម​នោះ ម្ចាស់​រោងដែល​គេ​អះអាង​ថា ជា​មន្ត្រី​នគរបាល​និង​ជា​កូនលោក​ចៅសង្កាត់​ទួល​សង្កែ​២ ព្រមទាំង​ក្រុម​គ្រួសារ​ក៏មាន​ប្រតិកម្ម​ថា មុន​សាងសង់​ក៏បាន​ទូរស័ព្ទ​ប្រាប់​មេ​ភូមិ​រួច​ហើយដែរ ។

​ទន្ទឹម​នោះ ម្ចាស់​​​ឱ្យ​​ដឹង​ខាងលើ​ឱ្យ​ដឹង​ទៀត​ថា យូ​ៗគាត់​ធ្វើបុណ្យ​ម្តង គួរ​មានការ​យោគយល់ ហើយ​ការ​សង់​នោះ ​ក៏​​ពុំ​បាន​បិទផ្លូវ​ទាំងស្រុង​នោះ​ដែរ​ ។ តាម​អាជ្ញាធរ​​ថា ការ​សុំ​ច្បាប់​អនុញាត​សង់រោង​បុណ្យ​ ឬ​រោង​ការ​យ៉ាង​ហោច​ណាស់ ​ម្ចាស់​កម្មវិធី​ត្រូវ​សុំ​ឱ្យ​​បាន​មុន​៣​ថ្ងៃ​ ​។ លើកលែងតែ​បុណ្យសព​ដែល​មិន​បាន​ព្រៀង​ទុក​មុន ​។ តាម​អាជ្ញាធរឱ្យ​ដឹង​ទៀត​ថា រោង​បុណ្យ​នេះ​ សង់​ធំ​ស្ទើរតែ​ពេញ​ផ្លូវ បង្ក​ឱ្យ​មានការ​កកស្ទះ និង​ពុំ​បាន​សុំ​ច្បាប់​នោះ​ទេដោយ​អាង​ខ្លួនជា​ប៉ូលិស​ និង​ត្រូវជា​កូនចៅ​សង្កាត់​ទួល​សង្កែ​ទី​២ ​។

ការ​សង់​រោងការ​ ឬ​រោង​បុណ្យ​លើ​ផ្លូវ​សាធារណៈ​ ត្រូវ​សង់​១​ភាគ​៣ នៃ​ដងផ្លូវ ដើម្បី​ទុក​អោយ​អ្នកដំណើរ​ឆ្លងកាត់​បាន​ ។ តាម​ព័ត៌មាន​ឱ្យ​​ដឹង​ទៀត​ថា ការ​ចុះ​ទៅ​ណែនាំ​ឱ្យ​រុះរើ​រោង​បុណ្យ​នេះ​ បន្ទាប់​ពី​លោក​អភិ​បាល​រាជធានី​ភ្នំពេញ ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់មានការ​កកស្ទះ​បាន​បញ្ជា​​ទៅ​អាជ្ញាធរ​ចុះ​សួរនាំ អត់​ច្បាប់​​បាន​ណែនាំ​អោយ​រុះរើ​តែ​ម្តង ។

លោក​ជា ពិសី អភិបាល​ខណ្ឌប្ញស្សីកែវ បានឱ្យ​ដឹង​ដែរ​ថា មុន​ដំបូង អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​ម្ចាស់​សង់ តែ​១​ភាគ​៣​នៃ​ទ្រូងផ្លូវ តែ​ម្ចាស់់​មិន​ស្តាប់ ​ក៏​​មាន​វិធានការ​រុះរើ ​តែ​ក្រោយមក​ម្ចាស់​ក៏បាន​ហៅ​អ្នក​សង់រោង​មក​រុះរើ​ ហើយ​ខិតចូល​ឱ្យ​តូច​ត្រឹមត្រូវ​តាម​ការ​អនុញ្ញាត​វិញ​ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ