ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ រាជរដ្ឋាភិបាល​កំពុង​រក្សា​តម្លៃ​ទំនិញ​លើក​ទីផ្សារ​កុំ​ចេះ​តែ​ឡើងថ្លៃ​តាម​ប្រាក់ បៀវត្សរ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​តម្លៃ​ទំនិញ​នៅ​លើក​ទីផ្សារ​កុំ​ចេះ​តែ​ឡើងថ្លៃ​តាម​ប្រាក់បៀវត្សរ៍ ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ខេត្តពោធិ៍សាត់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​តម្លៃ​ទំនិញ​នៅ​លើក​ទីផ្សារ​កុំ​ចេះ​តែ​ឡើងថ្លៃ​តាម​ប្រាក់បៀវត្សរ៍ ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា​«​រាជរដ្ឋាភិបាល​ខិតខំ​ណាស់​ក្មួយ ជាមួយនឹង​ការ​ខិតខំ​តម្លើង​ប្រាប់​បៀវត្សរ៍​ឲ្យ​ក្មួយ​ៗ​កម្មករ ហើយ​រាជរដ្ឋាភិបាល​បាន កំពុង​ខិតខំ​ធ្វើ​យ៉ាងណា​រក្សា​កំណត់​ថ្លៃ​ទំនិញ​លើក​ទីផ្សារ ដើម្បី​ឲ្យ​កម្លាំង​ពិត​នៃ​ការ​ទទួល​បាន​ប្រាក់បៀវត្សរ៍​នេះ​ក្លាយជា​ប្រាក់បៀវត្សរ៍​ពិត​» ។

សម្តេច​បាន​បន្ត​ថា កាលដែល​កម្មករ​ទទួល​បាន​ប្រាក់ខែ​គោល​១៧០​ដុល្លារ តម្លៃ​ភ្លើង នៅ​កម្រិត​ខ្ពស់​បន្តិច​ដល់​អា​ឡូ​វ​ក្មួយ​ប្រាក់ខែ​ដល់​១៨២​ដុល្លារ​តម្លៃ​ភ្លើង​បែរជា​ទាប​ទៅ​វិញ​។ បើ​ទោះបីជា​មិន​បាន​ទាប​ហើយ​ស្ថិត​នៅ​ដដែល​នោះ​ក៏​អាច​ចាត់​ទុក​ថា​ថ្លៃ ប៉ុន្តែ​បើ​ប្រាក់បៀវត្ស រ៍​ឡើង ហើយ​តម្លៃ​ភ្លើង​ឡើង​នោះ​មិនមែន​ជា​ការ​តម្លើង​បៀវត្សរ៍​ទេ​។ សម្តេច​ក៏​បាន​លើក ឡើង​ថា នៅ​ប្រទេស​ខ្លះ​តម្លៃ​ប្រេង​មាន​តម្លៃ​ជិត​២​ដុល្លារ​ស្មើនឹង​៧​ពាន់​រៀល​ក្នុង​មួយ​លី​ត្រ ឯ​នៅ​កម្ពុជា​ទិញ​ប្រេង​ពី​គេ​ទេ ប៉ុន្តែ​សម្រាប់​អាទិត្យ​នេះ និង​អាទិត្យ​ក្រោយ​តម្លៃ​៣៦៥០​រៀល សម្រាប់​ប្រេងសាំង ហើយ​៣៦០០​រៀល​សម្រាប់​ម៉ា​ស៊ូ​ត ក្នុង​នោះ​រាជរដ្ឋាភិបាល​ចេញ​២​សេន ចំណែក​ចេញ​២​សេន ដើម្បី​ជួយ​ទប់​កុំ​ឲ្យ​ឡើងថ្លៃ ។
សម្តេច​បញ្ជាក់​ថា​«​ពូ​តែងតែ​លើក​ឧ​ទា​ហារ​ណ៍ កាលពីមុន​មិន​ទាន់​ឡើង​ប្រាក់បៀវត្សរ៍ អាវ​មួយ​ថ្លៃ​តែ​មួយ​ម៉ឺន​រៀល ប៉ុន្តែ​ក្រោយ​ឡើង​បៀវត្សរ៍ អាវ​មួយ​ឡើង​១៥០០០​រៀល​នេះ​មិ ន​មែន​ជា​ឡើង​បៀវត្ស​ទេ ព្រោះ​តម្លៃ​ទំនិញ​ឡើង​តាម ។ អី​ញ្ចឹ​ង​យើង​ខិតខំ​ធ្វើ​យ៉ាងណា​មុន តម្លើង​បៀវត្សរ៍​អាវ​១​ម៉ឺន​រៀល ហើយ​ក្រោយ​ឡើង​បៀវត្សរ៍​អាវ​មួយ​ត្រូវ​តែ​តម្លៃ​១​ម៉ឺន​រៀល ដដែល នេះ គឺជា​ការ​ប្រសើរ​ដែល​នឹង​ក្លាយជា​កម្លាំង​ពិត​មួយ​សម្រាប់​ទីផ្សារ​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​នេះ​រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ជា​កញ្ចប់ បញ្ហា ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​សេដ្ឋកិច្ច​និយាយ​ជា​រួម មិនមែន​គ្រាន់តែ​បញ្ហា​ដែល​និយាយ​ថា ឲ្យ​អនុគ្រោះ ឬ​មិន​អនុគ្រោះ​នោះ​ទេ វា​គឺជា​បញ្ហា​សម្រាប់​អនាគត​ប្រទេស​ជាតិ​រយៈពេល វែង​ដែល​យើង​ត្រូវធ្វើ​កំណែទម្រង់ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​២៩ ខែមីនា​ខាង​មុខ​នេះ ខ្ញុំ​នឹង​ចាត់ការ​លើ​បញ្ហា​ផ្លូវដែក​យ៉ាងម៉េច ព្រោះថា ពេល​នេះ​ទៅ​មុខ​ក៏​មិន​ទៅ​ថយក្រោយ​ក៏​មិន​ថយ ។ ខ្ញុំ​ឲ្យ​ជា​សញ្ញា​មួយ​ថា ខ្ញុំ​នឹង​យក​ដំណោះស្រាយ​ជាក់លាក់​មួយ ព្រោះ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវគោក គឺ​ត្រូវ​ដឹក​ហើយ ប៉ុន្តែ​បើ​យើង​ដឹក​តាម​ផ្លូវដែក​កាន់តែ​ច្រើន​នោះ​ចំណេញ​ក៏​កាន់តែ​ច្រើន​ថែម​ទៀត ។

សម្តេច​បន្ត​ថា រាជរដ្ឋាភិបាល​សម្រេច​លុប​កាំសាប​មួយ​រួច​ហើយ ដោយ​ទុក​តែ​គយ និង ប៉ុ​លិ​ស​នៅ​ច្រកព្រំដែន​ដែល​ជា​កំណែ​ទម្រ​ង​មួយ ដូច្នេះ​អ្នក​ដែល​ធ្លាប់​បង់ប្រាក់​ឲ្យ​កាំ​កុង​ត្រូ ល​ទុក​មិន​ត្រូវ​បង់​នោះ​ទេ ។ យើង​យក​វិធានការ​ជាក់លាក់​នឹង​ទើប​ច្បាស់ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា បើ​អ្នក​ណា​ចង់​ឲ្យ​អី ឬ​មិន​ឲ្យ​អី​ក្នុង​ការ​លើកលែង​ពន្ធ​ជា​រឿង​របស់​គេ ប៉ុន្តែ​បើ​គេ​ឲ្យ​យើង​អរគុណ តែបើ​មិន​ឲ្យ​ទេ​យើង​ត្រូវ​ប្រឹង​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ