ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងផ្ទុះជំងឺប៉េស្ត…​តែជ្រូកចូលមក​ខ្មែរ​កាន់​តែច្រើន​ឡើង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្រប​ពេល​ដែល​ជំងឺ​​ប៉េ​ស្ត​​ជ្រូក​​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​ នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក​ និង​តំបន់​ផ្សេង​ផង ​ដូច​ជា​ប្រទេស​ចិន​និង​វៀតណាម ​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​នៃ​ខេត្ត​ជាប់​ព្រំដែន​ខាងកើត​ បាន​ចេញ​សារាចរ​ណែនាំ​និង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ខ្វះ​ការ​ត្រួតពិនិត្យ​ពី​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ​ប៉ុន្តែ​ការ​នាំ​ចូល​ជ្រូក​នៅ​ព្រំដែន​ខាងលិច…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ស្រប​ពេល​ដែល​ជំងឺ​​ប៉េ​ស្ត​​ជ្រូក​​អាហ្វ្រិក​បាន​ផ្ទុះ​ឡើង​ នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក​ និង​តំបន់​ផ្សេង​ផង ​ដូច​ជា​ប្រទេស​ចិន​និង​វៀតណាម ​ក្រសួង​ពាក់ព័ន្ធ​និង​អាជ្ញាធរ​នៃ​ខេត្ត​ជាប់​ព្រំដែន​ខាងកើត​ បាន​ចេញ​សារាចរ​ណែនាំ​និង​ទប់ស្កាត់​ការ​នាំ​ចូល​ជ្រូក​ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ខ្វះ​ការ​ត្រួតពិនិត្យ​ពី​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ ​ប៉ុន្តែ​ការ​នាំ​ចូល​ជ្រូក​នៅ​ព្រំដែន​ខាងលិច ​មានការ​កើនឡើង​ទ្វេរ​ដង​ ។

ការ​នាំ​ចូល​ជ្រូក​ពី​ថៃ ​តាម​ច្រក​តំបន់​ចំនួន២​ក្នុង​ខេត្តបន្ទាយមានជ័យ​ រួម​មាន​ច្រក​តំបន់​បឹង​ត្រកួន ​និង​ច្រក​តំបន់​ម៉ា​ឡៃ​មាន២​ក្រុមហ៊ុន​ ហើយ​សម្រាប់​ថ្ងៃ​ទី​២០ មីនា ​មាន​ចំនួន៧៧០​ក្បាល​នេះ​ បើ​តាម​ការឱ្យ​​ដឹង​ពី​មន្ត្រី​ជំនាញ​ការិយាល័យ​បសុព្យាបាល​នៃ​មន្ទី​រ​កសិកម្ម​ខេត្ត​ ។ ​

លោក​ហ៊ុយ​ ទូច ​ប្រធាន​ការិយាល័យ​បសុ​ព្យាបាល​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ការ​នាំ​ចូល​ជ្រូក​ពី​ថៃ​មាន​២​ក្រុមហ៊ុន​ គឺ​ក្រុមហ៊ុន​ច​ន្ធូ​មាន​ជ័យ ​នាំ​ចូល​ជ្រូក​តាម​ច្រក​តំបន់​ម៉ា​ឡៃ​ និង​ក្រុមហ៊ុន​អង្គរ​សុខ ​សា​រិ​ទ្ធ​ នាំ​ចូល​ជ្រូក​តាម​ច្រក​តំបន់​បឹង​ត្រកួន ​។​ លោក​ថា ​កន្លង​មក​ កា​រនាំ​ចូល​ជ្រូក​ពី​ថៃ​មាន​ចំនួន​តិច​ ទើបតែ​ពេល​នេះ​ ការ​នាំ​ចូល​ជ្រូក​មានកា​កើនឡើង​ទ្វេរ​ដង​ ។ ​លោក​ថា​ មន្ត្រី​ជំនាញ​របស់​លោក​បាន​ពិនិត្យ​មើល​លើ​សុខភាព​សត្វ​យ៉ាង​ត្រឹមត្រូវ​ ម្យ៉ាង​ក្រុមហ៊ុន​នាំ​ចូល​មាន​វិ​ញ្ញា​បន​បត្រ ​នាំ​ចូល​និង​ល​ក្ខខណ្ឌ ​នាំ​ចូល​គ្រប់គ្រាន់​ ។ ​

លោក​ហ៊ុយ​ ទូច ​បញ្ជាក់​ថា​ កា​រនាំ​ចូល​ជ្រូក​ពី​ថៃ​ សម្រាប់​ថ្ងៃ​ទី​២០ នេះ ​មាន​ចំនួន​សរុប​៧៧០ក្បាល ​គឺ​ជ្រូក​របស់​ក្រុមហ៊ុន​ច​ន្ធូ​មាន​ជ័យ ​នាំ​ចូល​តាម​ច្រក​តំបន់​ម៉ា​ឡៃ​មាន​ចំនួន​៣៧០​ក្បាល ​និង៤០០​ក្បាល ​ជា​របស់​ក្រុមហ៊ុន​អង្គរ​សុខ ​សា​រិ​ទ្ធ ​នាំ​ចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន​ ។

​យ៉ាងណា​ក៏​ដោយ​កោះសន្តិភាព​ មិន​អាច​ទាក់ទង​រក​ការ​បំភ្លឺ​ពី​ក្រុមហ៊ុន​ទាំង​២បាន​ឡើយ​ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​ ។ ម្យ៉ាង​នៅ​ទីតាំង​លើកដាក់​ជ្រូក​ដែល​នាំ​ចូល​តាម​ច្រក​តំបន់​បឹង​ត្រកួន​ ពុំ​មាន​តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សា​រិ​ទ្ធ​ណា​ម្នាក់ ​ចេញ​មុខ​បំភ្លឺ​ឡើយ​ ពោល​ឃើញ​មាន​តែ​មន្ត្រី​ជំនាញ​ម្នាក់​ នៅ​ត្រួតពិនិត្យ​តែ​ប៉ុណ្ណោះ​ ។

អត្ថបទសរសេរ ដោយ