ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ក៏​នៅ​ក្នុង​ចិត្ត ទុក្ខ​ក៏​នៅ​ក្នុង​ចិត្ត

5 ឆ្នាំ មុន

សាធុជន​គ្រប់​រូប​តែង​ចង់បាន​សេចក្តី​ស្ងប់​សុខ ត្រូវការ​សភាព​ត្រជាក់ចិត្ត គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សប្បាយចិត្ត​រាល់ថ្ងៃ មិន​ចង់​ជួប​ទុក្ខ លំបាក​ចិត្ត​ឡើយ ។ អ្នកខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាននៅ​តាម​ឆ្នេរសមុទ្រ តាម​ព្រៃ​ភ្នំ តាម​ទីផ្សារ​ជាដើម គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ…

សាធុជន​គ្រប់​រូប​តែង​ចង់បាន​សេចក្តី​ស្ងប់​សុខ ត្រូវការ​សភាព​ត្រជាក់ចិត្ត គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួនឯង​បាន​សប្បាយចិត្ត​រាល់ថ្ងៃ មិន​ចង់​ជួប​ទុក្ខ លំបាក​ចិត្ត​ឡើយ ។

អ្នកខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ដើរ​លំហែកាយ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ផ្សេង​ៗ​មាននៅ​តាម​ឆ្នេរសមុទ្រ តាម​ព្រៃ​ភ្នំ តាម​ទីផ្សារ​ជាដើម គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ខ្លួន​បាន​សប្បាយ បាន​ត្រជាក់ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខសោក គ្រោះ​វិបត្តិ​នានា ។

ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់នេះ​មិន​អាច​ឱ្យ​យើង​បាន​ធូរស្រាល ស្រាកស្រាន្ត​អំពី​សេចក្តី​ទុក្ខសោក​ទាំងស្រុង​បាន​ទេ គ្រាន់តែ​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខសោក​ខ្លះ ឬ​ក៏​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ ប្រៀប​ដូច​ថ្នាំស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយះ​ពេល​ខ្លី​ត្រឹមតែ​១​ម៉ោង ឬ​២​ម៉ោង​ប៉ុណ្ណោះ រួច​ក៏​ត្រឡប់​ឈឺ​វិញ​ដដែល ។

ដូច្នេះ​ការ​ដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​នានា​មិនមែន​ជា​ដំណោះស្រាយ​ធ្វើ​ឲ្យ​ធូរស្រាល​ត្រជាក់ចិត្ត​ទាំងស្រុង​បាន​ឡើយ មាន​តែ​ការ​ធ្វើ​ទាន​រក្សាសីល​ចម្រើន​មេត្តាចិត្ត​ប៉ុណ្ណោះ​ទើបបាន​សុខ​ត្រជាក់ចិត្ត​យូរអង្វែង ព្រោះ​អំពើ​ល្អ​នេះ​អាច​រំលត់​នូវ​សភាព​ក្តៅក្រហាយ​ក្នុង​ចិត្តបាន ។

តាម​ពិត​ទៅ​សេចក្តីសុខ​មិនមែន​នៅ​ឆ្ងាយ​អំពី​ចិត្ត​យើង​នោះ​ទេ ហើយ​សេចក្តី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទីណា​ក៏​ដោយ ក៏​មានចិត្ត​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ បើ​យើង​មាន​បញ្ញា​ក៏​អាច​រំលត់​នូវ​សេចក្តី​ទុក្ខ​នោះ​​​​បាន ។