ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចាក់​ដី​លុប​សមុទ្រ សង្ស័យ​យក​ឈ្មោះ​​ខេត្ត​ធ្វើ​ខ្នង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត បាន​ចាក់​ដី​លុប​សមុទ្រ​មួយ​កន្លែង​ធ្វើ​ជា​ឆ្នេរកែប​ថ្មី ស្ថិត​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។ លោក ជាវ…

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត បាន​ចាក់​ដី​លុប​សមុទ្រ​មួយ​កន្លែង​ធ្វើ​ជា​ឆ្នេរកែប​ថ្មី ស្ថិត​នៅ​ភូមិ​កែប​ថ្មី ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។ លោក ជាវ តា​យ អភិបាល​ខេត្តកំពត ធ្លាប់​បាន​មាន​ប្រសាសន៍​ជា​ច្រើន​ដង​ថា រដ្ឋបាល​ខេត្តកំពត​បាន​រៀបចំ​បង្កើត​ឆ្នេរកែប​ថ្មី​នៅ​ឃុំ​បឹង​ទូក ព្រោះ​ខេត្ត​មួយ​ទាំងមូល​មាន​សមុទ្រ តែ​អត់​មាន​កន្លែង​ងូតទឹក​។

លោក ស សូ​រិ​ន ប្រធាន​ជលផល​ខេត្តកំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​19 មីនា​ថា ការ​ចាក់​ដី​លុប​សមុទ្រ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​អ្នកនេសាទ​ទេ​។ លោក​បាន​បង្វែរ​សំណួរ​ឱ្យ​អ្នក​យក​ព័ត៌មាន​ទៅ​សួរ​ខាង​សាលាខេត្ត​ទៅ​ច្បាស់​ជាង​។

លោក វ៉ិ​ត វ​ឌ្យ​នា នាយក​រដ្ឋបាល​សាលាខេត្ត​កំពត បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​19 មីនា​ថា ការ​ចាក់​ដី​លុប​សមុទ្រ​នោះ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​អា​ជី​ប៊ី ជា​អ្នក​ទទួល​ការ​រៀបចំ​នៅ​ទីនោះ​។ លោក​វ៉ិ​ត វ​ឌ្យ​នា បានឱ្យ​អ្នក​ព័ត៌មាន​ទៅ​សួរ​លោកស្រី គង់ ប៊ុ​ណ្ណា​រី នាយក​ទីចាត់ការ​វិនិយោគ​សាលាខេត្ត​វិញ មាន​ឯកសារ​ច្បាស់​ជាង​។

លោកស្រី គង់ ប៊ុ​ណ្ណា​រី នាយក​ទីចាត់ការ​ផែនការ​វិនិយោគ​សាលាខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​19 មីនា​ថា លោកស្រី​មិន​ទាន់​ដឹង​ថា ដី​គ្រោង និង​ចាក់​លុប​សមុទ្រ​ធ្វើ​កន្លែង​ឆ្នេរកែប​ថ្មី​នោះ លោកស្រី​មិន​ទាន់​ដឹង​ថា​ប៉ុន្មាន​ហិច​តា​ទេ​។

តាម​ពលរដ្ឋ​ម្នាក់​បាន​និយាយ​ថា ការ​ចាក់​ដី​លុប​សមុទ្រ​ធ្វើ​ជា​ឆ្នេរកែប​ថ្មី​នេះ គាត់​គាំទ្រ និង​សប្បាយចិត្ត តែ​ខ្លាច​ថ្ងៃក្រោយ​កន្លែង​ចាក់​ដី​លុប​សមុទ្រ​ធ្លាក់​ទៅ​លើ​ដៃ​អ្នក​វិនិយោគទុន​ដូច​កន្លែង​ផ្សេង​ៗ​បាន​ត្រឹមតែ​បាត់បង់​ធនធានធម្មជាតិ​តែ​ប៉ុណ្ណោះ​។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ការពារ​ដែនទឹក​ដែល​មាន​ប៉ុស្តិ៍​ឈរជើង នៅ​ចំណុច​កែប​ថ្មី​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា មាន​អ្នក​យក​ព័ត៌មាន​រាប់រយ​នាក់​បាន​មក​យក​លុយ​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​កន្លែង​ចាក់​ដី​លុប​សមុទ្រ​នេះ​។ មន្ត្រី​នគរបាល​រូប​នោះ​និយាយ​ថា មាន​ថ្ងៃមួយ​មាន​រថយន្ត​7​ទៅ​8​គ្រឿង​របស់​អ្នកកាសែត និង​ទូរទស្សន៍​មក​យក​លុយ តែ​អ្នក​រៀបចំ​លែងឱ្យ ព្រោះ​អ្នកកាសែត​ច្រើន​ពេក​មក​សុំ​លុយ​។

ប្រភព​មួយ​បាន​បង្ហើប​ថា ការ​ចាក់​ដី​លុប​សមុទ្រ​នេះ​មិន​ទាន់​មានច្បាប់​ទេ តែ​អ្នក​ចាក់​ដី​ចេះ​តែ​ចាក់​លុប​ទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ