ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើកាស​អត់ខ្សែ…ប្រឈមកើត​ជំងឺ​មហា​រីក​

5 ឆ្នាំ មុន

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា កាស​អត់​ខ្សែ​ប្រភេទ Wireless អាច​ជា​កត្តា​ប្រឈម​នឹងជំងឺ​មហា​រីក ដោយសារ​តែ​វិទ្យុសកម្ម​ដែល​វា​មាន​ដាក់​នៅ​ជិត​ក្បាល​របស់​អ្នក​ប្រើប្រាស់​ ។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​…

តាម​ប្រភពពី The Sun បានឱ្យ​ដឹង​ថា កាស​អត់​ខ្សែ​ប្រភេទ Wireless អាច​ជា​កត្តា​ប្រឈម​នឹងជំងឺ​មហា​រីក ដោយសារ​តែ​វិទ្យុសកម្ម​ដែល​វា​មាន​ដាក់​នៅ​ជិត​ក្បាល​របស់​អ្នក​ប្រើប្រាស់​ ។ នេះ​គឺជា​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ ។ អ្នក​វិទ្យាសាស្ត្រ​២៥០​នាក់ បាន​ចុះហត្ថលេខា​លើ​ញត្តិ​របស់​អង្គការ​សហ​ប្រជា​ជាតិ និងអង្គការ​សុខភាព​ពិភពលោក ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ឧបករណ៍​អត់​ខ្សែ​ទាំងឡាយ​ ។

នេះ​ក៏​ដោយសារ​តែ​ការ​ប្រើប្រាស់​កាស​គ្មាន​ខ្សែ ​មានការ​កើនឡើងដូច​ជា​យើង​ឃើញ​ស្រាប់ AirPods របស់​ក្រុមហ៊ុន Apple លក់ដាច់​អស់ ២៨​លាន​គ្រឿង នៅ​ជុំវិញ​ពិភពលោក តាំងពី​ចេញ​លក់​ដំបូង​នៅ​ឆ្នាំ​២០១៦​។ វា​មិនមែន​តែ​កាស AirPods នោះ​ទេ ដែល​គេ​មានការ​ព្រួយបារម្ភ​ ។

គេ​រាប់​គ្រប់​ម៉ាក​យីហោ ដែល​មានការ​បញ្ចេញ​ហ្វ្រេ​កង់​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច ដើម្បី​ទទួលយក​ទិន្នន័យ​។ នេះ​គឺជា​របៀប​ដែល​កាស​អត់​ខ្សែ​ដំណើរការ​ជា​ទូទៅ​។ វា​ស្ថិត​នៅ​ក្បែរ​ក្បាល​មែនទែន ដែល​អ្នក​វិទ្យាសាស្ត្រ​បារម្ភ​ថា វា​អាច​ចូល​ទៅ​ក្នុង​ខួរក្បាល​បាន​ ។ សាស្ត្រាចារ្យ Jerry Phillips ផ្នែក​ជីវសាស្ត្រ​គីមី​នៃ​សា​កលវិទ្យាល័យ Colorado ប្រាប់​សារព័ត៌មាន Medium ថា​ «​កង្វល់​របស់ខ្ញុំ​សម្រាប់ AirPods គឺ កន្លែង​ដែល​យើង​ប្រើប្រាស់​វា​មាន​ទីតាំង​ជិត​ក្នុង​រន្ធ​ត្រចៀក​ជិត​នឹង​ក្បាល ដែល​អាច​បង្ក​ជា​វិទ្យុសកម្ម​
ខ្ពស់​» ។

គួរ​បញ្ជាក់​​ដែរ​ថា ហ្វ្រេ​កង់​អេ​ឡិច​ត្រូ​ម៉ា​ញ៉េ​ទិច គឺជា​រលក​វិទ្យុ​ម្យ៉ាង​ដែល​ស្រ​ដៀង​ទៅ​នឹង​កាំរស្មីអ៊ិច ឬ យូ​វី តែ​វា​មិន​ខ្លាំង ឬ គ្រោះថ្នាក់​ខ្លាំង​ដូច​កាំរស្មី​ទាំងនេះ​ទេ​។ កន្លង​មក Apple ធ្លាប់​បាន​អះអាង​រួច​មក​ហើយ ថា​ផលិតផល​របស់​ខ្លួន​បាន​ធ្វើ​ឡើង​តាម​ក្បួន​ណែនាំ និង បទបញ្ជា​ត្រឹមត្រូវ​។ ខាង​ព័ត៌មាន The Sun ពេល​នេះ​បាន​ធ្វើការ​ទាក់ទង​ទៅ​កាន់ Apple ដើម្បី​សុំ​ជា​មតិយោបល់​ស្រាយ​បំភ្លឺ​បន្ថែម​៕

អត្ថបទសរសេរ ដោយ