ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Volkswagen ព្យាករណ៍​ថា​រថយន្ត​អគ្គិសនី​នឹង​ដុះ​ដូច​ផ្សិត​នៅ​ឆ្នាំ​២០២២

5 ឆ្នាំ មុន

ក្រុមហ៊ុន Volkswagen អាច​នឹង​យឺត​ពេល​បន្តិច​ក្នុង​ការ​ចេញ​លក់​រថយន្ត​ប្រភេទ Crossover នៅ​អា​មេ​រិ​ក តែ​គេ​មិន​បាន​ធ្វេសប្រហែស​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ឡើយ​។ ការ​មិន​ទាន់​បុក​សម្រុក​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី គឺ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​ទាន់​ចង់​សម្រុក ដោយ​ឃើញ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​គឺ​ថ្មី​នៅឡើយ ។…

ក្រុមហ៊ុន Volkswagen អាច​នឹង​យឺត​ពេល​បន្តិច​ក្នុង​ការ​ចេញ​លក់​រថយន្ត​ប្រភេទ Crossover នៅ​អា​មេ​រិ​ក តែ​គេ​មិន​បាន​ធ្វេសប្រហែស​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី​ឡើយ​។ ការ​មិន​ទាន់​បុក​សម្រុក​ទៅ​លើ​ការ​ផលិត​រថយន្ត​អគ្គិសនី គឺ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​ទាន់​ចង់​សម្រុក ដោយ​ឃើញ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​គឺ​ថ្មី​នៅឡើយ ។ គេ​ជឿជាក់​ថា នៅ​ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ដែល​ប្រជាជន​ជា​ច្រើន​ទិញ​រថយន្ត​អគ្គិសនី​ប្រើប្រាស់​ដូច​ផ្សិត​។

លោក Scott Keogh នាយក​ប្រតិបត្តិ​នៅ Volkswagen Group អា​មេ​រិ​ក​ខាងជើង មានការ​ជឿជាក់​ថា ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ដែល​ទីផ្សារ​រថយន្ត​សម្បូរ​រថយន្ត​អគ្គិសនី ។ លោក​ថា ៖«​នៅ​ក្នុង​គំនិត​របស់ខ្ញុំ វា​ជា​ឱកាស​មួយ​របស់ VW ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​នៅ​ពេល​នោះ​។ ជាមួយនឹង​រថយន្ត​អគ្គិសនី យើង​អាច​វាស់​ស្ទង់​ទីផ្សារ ហើយ​ធ្វើ​យ៉ាងណា​ឱ្យ​រថយន្ត​របស់​យើង ស្ថិត​នៅ​ក្នុង​តម្លៃ​មួយ​ដ៏​ល្អ ។ សម្រាប់​ពេល​នេះ បើ​ទោះបីជា​មានការ​ផលិត​ច្រើន​ក៏​ដោយ ក៏​ចំនួន​អ្នកទិញ​នៅ​តិច​នៅឡើយ​» ។

នៅ​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ចំនួន​អ្នក​ទទួលស្គាល់​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី មានការ​កើនឡើង តែ​វា​ក៏​ទាមទារ​ពេលវេលា​ផង​ដែរ ទម្រាំ​តែ​អាច​ចាត់​ទុក​ថា​ទីផ្សារ​នេះ​មាន​ភាព​ជោគជ័យ ។

លោក​បាន​បន្ត​ថា​៖«​នៅ​ពេល​ខ្ញុំ​សម្លឹង​មើល​ការ​ស្រាវជ្រាវ​ទីផ្សារ​នៅ​សហរដ្ឋ​អា​មេ​រិច (​សម្រាប់​រថយន្ត​អគ្គិសនី​) ប្រជាជន​ជា​ច្រើន​នៅ​មិន​ទាន់​ដឹង​ថា រថយន្ត​អគ្គិសនី​គឺជា​អ្វី​ផង ។ អ្នកខ្លះ​ទៀត​ថា ពួក​គេ​បានដឹង​ថា​វា​ជា​អ្វី​ហើយ តែ​នឹង​មិន​ទិញ​ឡើយ ។ មាន​អ្នកខ្លះ​ទៀត​ថា វា​ឡូយ​ណាស់ តែ​វា​មិនមែន​សម្រាប់​ខ្ញុំ​ទេ តែ​សម្រាប់​ពេល​នេះ មាន​មនុស្ស​មួយ​ចំនួន​ថា គេ​នឹង​ទិញ​វា​មក​ធ្វើ​ជា​រថយន្ត​បន្ទាប់​នៅ​ថ្ងៃ​ខាង​មុខ​។ ពិតប្រាកដ​ណាស់ វា​ទាមទារ​ពេលវេលា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ