តាមប្រភពពីThe Sun បានឱ្យដឹងថា វេជ្ជបណ្ឌិតបានប្រាប់ដល់ម្តាយឪពុកគ្រប់គ្នាថា ប្រសិនបើទារកមុនអាយុ៦ខែ មានអាការៈញ័រដូចត្រូវរងារ វាអាចជាសញ្ញាគ្រោះថ្នាក់ដល់អាយុជីវិត ដែលអាចជាសញ្ញាប្រកាច់ ឬខ្វះស្ករនៅក្នុងឈាម ។ នេះក៏ដោយសារតែទារកមុនអាយុ៦ខែនោះ មានសារធាតុខ្លាញ់ពិសេសពណ៌ត្នោត ដែលហៅថា កោសិកាអាឌីប៉ូស ដើម្បីធ្វើឱ្យខ្លួនរបស់វាក្តៅឧណ្ណៗ ទប់នឹងសីតុណ្ហភាពត្រជាក់បាន ។
លោកសាស្ត្រាចារ្យ Paul Colditz នាយកផ្នែករោគកុមារនិងសុខភាពកុមារ នៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Australasian បានពន្យល់ពីការលូតលាស់ប្រែប្រួលរបស់ក្មេង។ លោកប្រាប់សារព័ត៌មាន Kidspot ថា «គោលបំណងរបស់ខ្លាញ់ពណ៌ត្នោតនោះ គឺដើម្បីជាថាមពល សម្រាប់រក្សាកម្តៅ។ ទារកចាប់ផ្តើមចេះញ័រដោយសារតែការរងារនៅអាយុ៦ខែឡើងលើ»
ដូចនេះហើយ បានជាការញ័រនៅមុនពេលអាយុប៉ុននេះ គឺជាសញ្ញាគ្រោះថ្នាក់។ វាអាចមកពីក្មេងឮសូរសម្លេងខ្លាំងពេក ទើបវាភ័យញ័រខ្លួន ។ តែលោកសាស្ត្រចារ្យថា ប្រសិនបើទារកញ័រហើយ បូកផ្សំជាមួយនឹងសញ្ញាដូចជា ក្អួត ចលនាភ្នែកខុសប្រក្រតី ដេកច្រើន ឬញ័រយូរជាង២០វិនាទី វាអាចជាការ
ប្រកាច់។
វាមានមូលហេតុច្រើនណាស់ ដែលធ្វើឱ្យទារកប្រកាច់ ដែលក្នុងនោះក៏មានការខ្វះជាតិស្ករក្នុងឈាម។ ខាងវិទ្យាស្ថានសុខភាពកុមារ Stanford បានលើកឡើងថា ខួរក្បាលគឺត្រូវការជាតិស្ករជាប្រភពថាមពល ហើយបើជាស្ករមិនគ្រប់ វាអាចបង្កជាការប្រកាច់ និងខូចខាតដល់ខួរក្បាលធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ