ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mercedes-AMG មាន​គម្រោង​ធំ​ផលិត​រថយន្ត​ប្រើ​ឌុ​យ​សាក​ដូច​ទូរស័ព្ទ

5 ឆ្នាំ មុន

លោក Frank Overmeyer ប្រធាន​ផ្នែក​កិច្ចការ​ខាងក្រៅ​របស់​ក្រុមហ៊ុន Mercedes បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន Autocar ថា រថយន្ត​ផ្តោត​លើ​ល្បឿន​របស់​ខ្លួន​នឹង​ទទួល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អគ្គិសនី​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​មាន​ន័យ​ថា​ម៉ូ​ដែល…

លោក Frank Overmeyer ប្រធាន​ផ្នែក​កិច្ចការ​ខាងក្រៅ​របស់​ក្រុមហ៊ុន Mercedes បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន Autocar ថា រថយន្ត​ផ្តោត​លើ​ល្បឿន​របស់​ខ្លួន​នឹង​ទទួល​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​អគ្គិសនី​ក្នុង​ពេល​ឆាប់​ៗ​នេះ ដែល​មាន​ន័យ​ថា​ម៉ូ​ដែល AMG ប្រើប្រាស់​ម៉ាស៊ីន Hybrid ប្រើ​ឌុ​យ​ដោត​សាក​ថ្ម នឹង​បង្ហាញខ្លួន​នា​ពេល​ខាង​មុខ ។

លោក Overmeyer បាន​មាន​ប្រសាសន៍​ថា​៖«​រថយន្ត AMG ទាំងអស់​នឹង​មាន​ជា​ជម្រើស​ប្រើប្រាស់​ឌុ​យ​សាក​ថ្ម​។ គ្រាន់តែ​ប្រើ Hybrid ធម្មតា មិនមែន​ជា​យុទ្ធសាស្ត្រ​របស់ AMG ទេ ព្រោះតែ​វា​មិនសូវ​ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ផ្សែង​ប៉ុន្មាន​នោះ​ទេ​»​។

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​រថយន្ត​មាន​កម្លាំង​ខ្លាំង​បន្ថែម​ទៀត​នោះ​ទេ (២២​សេះ លើស​ម៉ូ​ដែល​ធម្មតា​) វា​ថែម​ទាំង​ឱ្យ​ក្រុមហ៊ុន​នេះ​អាច​គ្រប់គ្រង​ការ​បំ​ភាយ​ផ្សែង​អាក្រក់​ទៅ​បរិយាកាស​បាន​ថែម​ទៀត​ផង​។ វា​គឺជា​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​។

អតិថិជន​នា​ពេល​នេះ ក៏​បាន​ទទួលស្គាល់​ទៅ​លើ​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ផង​ដែរ​។ វា​មិនមែន​ជា​អ្វី​ដែល​ថ្មី​ខ្លាំង​សម្រាប់​ពួក​គេ​នោះ​ទេ​។ ពួក​គេ​ក៏​ឱ្យ​តម្លៃ​ទៅ​លើ​រថយន្ត​ចេញពី AMG ផង​ដែរ​។ ដូចនេះ គេ​អាច​ស្វាគមន៍​ការ​មក​ដល់​របស់ AMG ប្រភេទ Hybrid ដោត​ឌុ​យ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ