ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ធ្វើ​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ក្រុមប្រឆាំង​ស្លា.ប់​អស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា សម្តេច​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ក្រុមប្រឆាំង​មាន​បំណង​ចង់​បំផ្លាញ​សន្តិភាព​ស្លាប់​អស់ ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​ទៅ​ក្រុមប្រឆាំង​ថា សម្តេច​នឹង​បន្ត​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​ក្រុមប្រឆាំង​មាន​បំណង​ចង់​បំផ្លាញ​សន្តិភាព​ស្លាប់​អស់ ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​ក្នុង​ពិធី​សំណេះសំណាល​នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី ២០ ខែមីនា​នេះ​ថា គណបក្ស​នយោបាយ​ដទៃ​មិន​ថា គណបក្ស​នយោបាយ​ណា​នោះ​ទេ មិន​ទាន់​អាច​មាន​លទ្ធភាព​ដឹកនាំ​ប្រទេស​បាន​នោះ​ទេ ។ ព្រោះថា គោលនយោបាយ​របស់​គេ​មិន​ខុស​ពី «​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ខ្លោច​ស្រមោច​ស៊ី​ត្រី​» ។

សម្តេច​ថា​«​មិន​ទាន់​នឹង​កាន់​អំណាច​ផង អំពាវនាវ​ឲ្យ​កម្លាំងប្រដាប់អាវុធ​ធ្វើ​ចម្បាំងរាំងជល់​ជាមួយ​រាជរដ្ឋាភិបាល ហើយ អី​ញ្ចឹ​ង តើ​នោះ​វា​ជា​អ្វី0x017d7 » ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា អំពាវនាវ​នេះ​នឹង​កើតឡើង ឲ្យ​មាន​អំពើ​សង​សឹង​គ្នា និង​កើតឡើង​ដូច​សម័យ​ខ្មែរក្រហម អី​ញ្ចឹ​ង​ទេ​បានជា​ពូ ឥឡូវនេះ​មិន​ប្រាកដ​ថា ពូ​ចូល​និវត្ត ឆ្នាំ​២០២៨ នោះ​ទេ ពូ​នឹង​ធ្វើ​ន​យោ​បា​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​អា​ងាប់​នឹង​វា​ងាប់​អស់ ។ សម្តេច​បញ្ជាក់​ថា​« ពូ​នឹង​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដល់​ពួក​អា​ងាប់​នឹង​វា​ងាប់​អស់ ដាក់​សារ​ទៅ​ហ្អែ​ង​អី​ញ្ចឹ​ង​ហ្មង ដើម្បី​ឲ្យ​ច្បាស់​ព្រោះ​នៅ​លើ​ពិភពលោក​នេះ​រដ្ឋធម្មនុញ្ញ​កំណត់​អំពី​តំណែង នាយក​រដ្ឋមន្ត្រី​ថា ត្រូវធ្វើ​ប៉ុន្មាន​ឆ្នាំ​ឈប់​នោះ​ទេ ។ ប្រមុខរដ្ឋ​គេ​មាន​កំណត់​ថ្នាក់​ប្រធានាធិបតី​គេ​មាន​កំណត់ តែ​នាយក​រដ្ឋមន្ត្រី​គេ​គ្មាន​កំណត់​នោះ​ទេ​» ។

ចំពោះ​តំណែង​នាយក​រដ្ឋមន្ត្រី​សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ គេ​បោះ​ឆ្នោត​មិនមែន​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ទេ គឺ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក រដ្ឋសភា ហើយ​សមាជិក​សភា​គណបក្ស​នយោបាយ​ណា​ដែល​គេ​ឈ្នះ​ឆ្នោត​គេ​ចង់​រើស អ្នក​ណា​ជា​នាយក​រដ្ឋមន្ត្រី​ជា​រឿង​របស់​គេ​អត់​មាន​រដ្ឋធម្មនុញ្ញ​ណា​ចែង​នោះ​ទេ ។ សម្តេច​បញ្ជាក់​ថា អី​ញ្ចឹ​ង​បានជា​ពូ​ចង់​ផ្ញើ​សារ​បន្ថែម​ទៀត ថា បើ​ពួក​អា​មេ​ចង្រៃ​នឹង មិន​ទាន់​ងាប់​អស់​ទេ ហើយ​នៅ​មាន​ពិសពុល ពូ​នៅ​តែ​បន្ត​ធ្វើ ព្រោះ​លទ្ធភាព​របស់​ពូ​អាច​បង្ក្រាប​ពួក​វា​បាន ។ ព្រោះ​គេ​បានដឹង​ហើយ​ថា គ្មាន​អ្នក​ណា សាហាវ​ជាង​ប៉ុ​ល ពត​ទេ ប៉ុន្តែ​នយោបាយ​ចេះ​ស៊ី​ដែក​ពូ​បាន​បង្ក្រាប​វា​បាន​ផ្តួល​វា​បាន ហើយ​ទប់ស្កាត់​វា ។ ពូ​ដាក់​នយោបាយ​ឈ្នះ​ឈ្នះ ទីបំផុត​ប៉ុ​ល ពត ងាប់​រកតែ​ដី​ក ប់​ស្ទើរ​មិន​បាន​» ។

សម្តេច​បាន​លើក​ឡើង​ថា សម្តេច​មិន​សុខចិត្ត​ឲ្យ​អ្នក​ណា​ម្នាក់​មក​បំផ្លាញ​សន្តិភាព​នោះ​ទេ ។ សម្តេច​បាន​គូសបញ្ជាក់​ថា​«​អុ្ន​ក​ឯង​ចង់ទៅ​ងាប់​ឯណា​ក៏​ទៅ ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ ប្រទេស​ណា​ក៏​ទៅ ហើយ​រឿង​នៅ​ក្នុង​ប្រទេស គឺ​ហ៊ុន សែន ដោះស្រាយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ