ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត…ប្តី-ប្រពន្ធវ័យក្មេង នាំគ្នាប្រឌិត​រឿងខ្លួនឯង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយសារខឹង​ប្តី​ស្តីបន្ទោស​រឿង​ផឹកស៊ី នាងក៏​រត់ឡើង​លើ​ដើម​រាំង​ប៉ង​ចង.កសម្លាប់​ខ្លួន តែត្រូវ​ប្តីនាង​​ឡើង​ទៅ​ជួយទាន់ ​ធ្លាក់​មក​ដី​ទាំង​ពីរ​នាក់ បណ្តាលឱ្យ​ម្នាក់​បាក់ដៃ និង​ម្នាក់​បាក់ជើង ។ អ្វីហួស​ចិត្ត…

ខេត្តកំពង់ឆ្នាំង ៖ ដោយសារខឹង​ប្តី​ស្តីបន្ទោស​រឿង​ផឹកស៊ី នាងក៏​រត់ឡើង​លើ​ដើម​រាំង​ប៉ង​ចង.កសម្លាប់​ខ្លួន តែត្រូវ​ប្តីនាង​​ឡើង​ទៅ​ជួយទាន់ ​ធ្លាក់​មក​ដី​ទាំង​ពីរ​នាក់ បណ្តាលឱ្យ​ម្នាក់​បាក់ដៃ និង​ម្នាក់​បាក់ជើង ។ អ្វីហួស​ចិត្ត ពេល​មក​ដល់មន្ទីរ​​ពេទ្យ​កុហក​ថា ប្រ​ព​ន្ធគាត់​ឡើង​បេះ​ត្រូ​យ​អំពិលទើប​​បាក់មែក​ធ្លាក់​សង្កត់​លើ​ កើត​ឡើង​​កាលពី​វេលា​ម៉ោង០៨ និង​២០នាទី​យប់ថ្ងៃ​ទី១៩ ​មីនា ​​ ។ នេះ​បើ​យោង​តាម​បណ្ដាញ​សង្គម ហ្វេ​ស​បុក ដែល​មាន អ​ខោ​ន​ឈ្មោះ «​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​» ។

​នៅ​ក្នុង​អាក់​ខោ​ន​ដដែល​បាន​រៀបរាប់​ទៀតថា គ្រួសារ​ខាងលើ​ គឺ​មាន​ទីលំនៅ​​ក្នុង​ភូមិ​សំរោង ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ មីនា នោះ ស្ត្រី​ជា​ប្រពន្ធបាន​ឡើង​បេះ​ត្រួយ​អំពិល ដើម្បី​យក​​មក​ស្លរ​ តែ​​​អកុសល មែក​ដើម​អំពិលដែល​ស្ត្រី​នោះ​ជាន់ បាន​ប្រេះ​រកកលនឹង​បាក់ ហើយ​ស្ត្រី​រូប​នោះ ក៏​បាន​ហៅ​បុរស​ជា​ប្ដីឱ្យមក​ជួយ ។ នៅ​ពេល​ដែល​ប្តី​មក​ដល់​ពីក្រោម​ប្រ​ព​ន្ធ មែក​អំពិល​ក៏​បាន​បាក់​សង្កត់​មក​លើ​ប្តី បណ្ដាល​ឲ្យ​រង​របួស​ទាំង​២នាក់​តែ​ម្តង ។ ក្នុង​នោះ​ បុរស​ជា​ប្តី​ឈ្មោះ​អឿ​ន សុខ​ជា អាយុ ២៥ ឆ្នាំ ជា​ជាង​ផ្សារ​ដែក​បាន​បាក់ដៃ​ឆ្វេង ចំណែក​ប្រពន្ធ​ឈ្មោះ អៀម សា​ទី អាយុ​២២ ឆ្នាំ បាន​បាក់​ស្មងជើង​ឆ្វេង​ដែរ ។

ក្រោយ​ពេល​កើតហេតុ អ្នក​ជិតខាង​បាន​ដឹកប្តី​ប្រ​ព​ន្ធ​ទាំង​២​នាក់ មក​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង តាម​រ៉ឺ​ម៉ក​ម៉ូតូ​តុ​តុ និង​ដឹក​តាម​ការ​ណូ​ត​ ។ ​រាល់​ការ​ដឹក​ជន​រង​គ្រោះ​មក​មន្ទីរពេទ្យ គេ​មិន​យក​ប្រាក់​ទេ ព្រោះតែ​គ្រួសារ​នេះ​ក្រីក្រ សូ​ម្បី​តែ​ខាង​មន្ទីរពេទ្យ ​ក៏​​មិន​យក​ថ្លៃ​សេ​វ៉ា​ព្យាបាល​ដែរ ហើយ​ថែម​ទាំង​ឧ​ប​ត្ថ​ម​សម្ភារៈ​មួយ​ចំនួន​ទៀត​ ។

ប៉ុន្តែ​ ​ជុំវិញ​ព័ត៌មាន​នេះ លោក ប៉ា​ល់ ជឿន អធិការ​នគរបាល​ស្រុកកំពង់លែងបាន​បដិសេធ​ថា​ មិន​ដូច​ការ​រៀបរាប់​របស់ប្តី​ប្រ​ព​ន្ធ​​ទាំង​ពីរ​នាក់​នោះ​ឡើយ​ ។ លោកបាន​បញ្ជាក់​ទៀតថា កាលពី​​រសៀល​ថ្ងៃ​កើតហេតុ បុរស​​ជា​ប្តី​ឈ្មោះអឿ​ន សុ​ជា​ បាន​ត្រឡប់​ពី​ធ្វើការ​វិញ ក៏​ឃើញ​ប្រពន្ធ​ឈ្មោះអៀម សា​ទី កំពុង​អង្គុយ​ផឹកស៊ី​នៅផ្ទះ​ជាមួយ​អ្នក​ជិតខាង ក៏​ស្តីបន្ទោស​បន្តិចបន្តួច ។ ភ្លាម​នោះ ប្រពន្ធដែល​មានចិត្ត​ភ្លើង​ ខឹង​ច្រឡោត​​ប្ដី ក៏​ស្ទុះ​រត់ឡើង​លើ​ដើម​រាំង ហើយ​ស្រែ​កថា «នឹង​ឡើង​ចង.ក​សម្លាប់​ខ្លួនឱ្យ​ស្លាប់ …..!» ។

ដោយ​ឃើញ​ប្រ​ព​ន្ធ​​ប៉ង​សម្លាប់​ខ្លួន​បែប​នេះ បុរស​ជា​ប្ដី​ក៏​បាន​រត់ឡើង​តាម ដើម្បី​រារាំងមិន​ឲ្យ​ប្រពន្ធ​ចង.ក ព្រោះ​ខ្លាច​ស្លាប់ តែ​ពេល​ទៅ​ដល់​លើ​ដើម​រាំង​ក៏​កើតរឿង​ប្រតាយ​គ្នា ព្រោះ​ម្នាក់​ចង់​ចងកឱ្យ​​ស្លាប់ ម្នាក់​ជា​អ្នក​រារាំង ​ក៏​បណ្ដាល​ឲ្យ​ទាំង​២​នាក់ ធ្លាក់​មក​ដី​ទាំងអស់​គ្នា ហើយ​ម្នាក់​បាក់ដៃ ម្នាក់​បាក់ជើង រៀង​ៗ​ខ្លួន បែប​នេះ មិនមែន​រឿង​ឡើង​បេះ​ត្រួ​វ​អំពិល​នោះ​ទេ ​។​

យ៉ាងនេះ​ក្តី ព័ត៌មាន​ដែល​បាន​រៀបរាប់​មក​ខាងលើ​ មិន​មាន​ចេតនា​បន្ទោស​បង្អាប់ប្ដី​-ប្រពន្ធ​ទាំង​ពីរ​នាក់​ខាងលើ​នោះ​ទេ តែ​ព័ត៌មាន​មិន​ពិត​បែប​នេះ ​បាន​ធ្វើឱ្យ​​មានការ​យល់​ច្រឡំ ។​ ​

អត្ថបទសរសេរ ដោយ