ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mourinho ទ្រាំ​មិន​សរសើ​មិន​បាន​ពេល Ronaldo ស៊ុត​ដូច​ព្យុះ​ទម្លាក់ Atletico Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​ស៊ុត​បាន​បី​គ្រាប់​ជូន​ក្លិប​សេះបង្កង់ Juventus ក្នុង​ការ​ប្រកួត UEFA Champions League…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ក្រោយ​ពី​ស៊ុត​បាន​បី​គ្រាប់​ជូន​ក្លិប​សេះបង្កង់ Juventus ក្នុង​ការ​ប្រកួត UEFA Champions League កាលពី​ថ្ងៃ​អង្គារ​ជាមួយនឹង​ក្លិប Atletico Madrid រួច​មក Cristiano Ronaldo បាន​ទទួល​ការ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សំណាក់​អតីត​គ្រូបង្វឹក​នៅ Real Madrid លោក Jose Mourinho ។

Cristiano Ronaldo បាន​ជួយ Juventus ទម្លាក់ Atletico Madrid ដោយ​ស៊ុត​បាន​បី​គ្រាប់​ជាប់​ៗ​គ្នា ។ ការ​ស៊ុត​បែប​នេះ បាន​ធ្វើ​ឱ្យ​លោក Jose ទ្រាំ​មិន​សរសើរ​មិន​បាន ។

លោក​បាន​និយាយ​ប្រាប់​សារព័ត៌មាន Russia Today ថា ៖«​ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ខ្ញុំ​មិន​សប្បាយចិត្ត​នោះ​ទេ ។ កន្លង​មក​ខ្ញុំ​បាន​ឈ្នះ Juventus រហូត​គ្រប់​រដូវ​កាល កាលពី​នៅ​កាន់ Manchester United ។ នៅ​ពេល​ដែល​អ្នកមាន Ronaldo អ្វី​ៗ​ក៏​អាច​កើត​មាន​ឡើង​ដែរ​» ។

លោក​បាន​បន្ត​ថា​៖ «​នៅ​អ៊ី​តា​លី គេ​ប្រើ​ពាក្យ​បែប​នេះ សម្រាប់​សំដៅ​ទៅ​លើ​កីឡាករ​ណា​ដែល​មាន​សមត្ថភាព​លើស​ពី​អ្នកដឹកនាំ ហើយ​អាច​ឱ្យ​គ្រប់​គ្នា​ធ្វើ​តាម​រូបគេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo នៅ​ពេល​នេះ​បាន​រក​គ្រាប់​បាល់​បាន ១២៤​គ្រាប់ ក្នុង​ការ​ប្រកួត UCL ១៦០​លើក ក្នុង​ជីវិត​ជា​កីឡាករ​របស់​ខ្លួន ដែល​នាំមុខ​គេ​ក្នុង​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ